ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង ១៦:៥០នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស ជាជនបរទេស ដែលមកលេងកំសាន្តនៅក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា...
គណបក្ស៣ ត្រូវបានក្រសួងមហាផ្ទៃ លុបចេញនៅឆ្នាំ២០២២https://dap-news.com/national/2023/02/22/314221/ ទីលានទុកដាក់សំរាម ស្របតាមបទដ្ឋានបច្ចេកទេស ២កន្លែង នៅជុំវិញបឹងទន្លេសាប ត្រូវបានសម្ពោធដាក់ឱ្យប្រើជាផ្លូវការhttps://dap-news.com/national/2023/02/22/314315/ អាហារខូចគុណភាពជិត១០តោន ត្រូវបានដុតចោលhttps://dap-news.com/national/2023/02/22/314154/ ពុទ្ធបាទទម្ងន់៣តោន កាលពីអំឡុងសតវត្ស១៤-១៦ កំពុងតាំងបង្ហាញក្នុងសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរhttps://dap-news.com/national/2023/02/22/314074/ សម្ដេចតេជោ លើកទឹកចិត្តវិនិយោគិនបារាំង មកវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជាhttps://dap-news.com/national/2023/02/22/314027/ លោក ពូទីន ចោទប្រកាន់ លោកខាងលិចថា...
ភ្នំពេញ ៖នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងហៅកាត់ថា CDCនៅរាត្រីថ្ងៃ២២ កុម្ភៈនេះ បានប្រកាសពីការរកឃេីញករណីជំងឺផ្តាសាយបក្សី H5N1 លេីកុមារីអាយុ១១ឆ្នាំ ៦ខែ រស់នៅភូមិ រល័ង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្រោយកើតជំងឺកុមារីបានស្លាប់ក្រោយព្យាបាលប៉ុន្មានថ្ងៃ។ បើតាមប្រភពខាងលើ កុមារីចាប់ផ្តេីមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក...
បរទេស៖ លោក Alexander Bortnikov ប្រធានសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូមិនបានផ្តល់ការធានាសន្តិសុខដល់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ទៅកាន់ទីក្រុងគៀវកាលពីថ្ងៃចន្ទ នោះទេ។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ក៏បានប្រាប់ទីក្រុងម៉ូស្គូ ផងដែរអំពីដំណើរទស្សនកិច្ចនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់ប្រទេសអ៊ុយក្រែន គឺជាការប្រមាថចំពោះជនជាតិអាមេរិកគ្រប់រូប។ លោក Paul Gosar សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានប្រកាសកាលពីថ្ងៃចន្ទបែបនេះ។ ក្រោមការផ្តល់លុយរាប់រយពាន់លានដុល្លារដែលគាត់បានប្រគល់ឱ្យទីក្រុងគៀវ នៅពេលនេះលោក Biden ត្រូវបានរិះគន់យ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋសម្រាប់ការដោះស្រាយឧបទ្ទវហេតុគីមីដ៏មហន្តរាយនៅលើទឹកដីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបង្ហាញការវាយប្រហារចំពោះផែនការរបស់ប្រទេសចិន ក្នុងការសម្របសម្រួលសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃអង្គារ ប៉ុន្មានថ្ងៃមុនពេលសង្គ្រាមរបស់ពួកគេឈានដល់រយៈពេលមួយឆ្នាំ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង គ្រោងនឹងថ្លែង “សុន្ទរកថាសន្តិភាព” នៅចំពោះមុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រយ៉ាងពិតប្រាកដមួយឆ្នាំបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពានអ៊ុយក្រែន។ ក្នុងអំឡុងពេលសុន្ទរកថារបស់លោក លោកត្រូវបានគេរំពឹងថា នឹងស្នើផែនការដើម្បីឈានដល់សន្តិភាពរវាងប្រទេសទាំងពីរ ដែលបន្តការប្រយុទ្ធដើម្បីគ្រប់គ្រងលើទឹកដីអ៊ុយក្រែនភាគខាងកើតប្រទេស។ ព័ត៌មានលម្អិតអំពីផែនការពីលោក ស៊ី ជីនពីង...
ភ្នំពេញ៖ ក្ដីស្រមៃរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែចង់ឱ្យកម្មករនិយោជិត ទទួលបានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ចាប់តាំងពីពេលចាប់ផ្ដើមមានទីផ្សារការងារដំបូង ដោយសង្ឃឹមថាបងប្អូន នៅពេលដែលចាស់ជរា នឹងមានធានារ៉ាប់រងពេញលេញ ហើយមកដល់ពេលនេះរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន របស់ ប.ស.ស. បានដាក់ឱ្យអនុវត្ត ប្រកបដោយជោគជ័យ ហើយជាសមិទ្ធផលជោគជ័យ របស់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្រោមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ចំពោះការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍បន្ដទៀត ដោយស្នើដល់ភាគីនិយោជកជួយបន្ដបង់ភាគទានជូនកម្មករនិយោជិតរបស់ខ្លួន លើផ្នែកថែទាំសុខភាពនេះ ហើយមានតែនៅប្រទេសកម្ពុជាទេ ដែលនិយោជកចូលរួមបង់ភាគទានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពជូនកម្មករនិយោជិតរបស់ខ្លួន ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជាភាគីនិយោជក ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖ មកដល់បច្ចុប្បន្ននេះ មន្រ្តីរាជការសាធារណៈ និងបងប្អូនកម្មករនិយោជិត បានទទួលអត្ថប្រយោជន៍លើរបបសន្ដិសុខសង្គមដូចគ្នាទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលនេះជាការអនុវត្តរបបសន្ដិសុខសង្គមប្រកបដោយភាពពេញលេញ និងមានសមធម៌សង្គម។ សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ជាច្រើនរូបព្រមទាំងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំបណ្ដាអង្គភាព ពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
ក្រោមកិច្ចប្រឹងប្រែងពីរដ្ឋបាលរាជធានី ពលរដ្ឋ មានវិវាទជាមួយបុរី វីអាយភី យល់ព្រមដោះស្រាយក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន...