ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា អាល្លឺម៉ង់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាដូចសព្វថ្ងៃនេះ។ ការបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភាធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងឆ្នាំ២០២២កន្លងទៅ អង្គភាពច្រកចេញចូលតែមួយនៃរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលបានចំនួន ៦៩៥.២០៥សេវា និងទទួលបានចំណូលសរុបចំនួន ២៨.២១២.៤៩២ដុល្លារ ។ ក្នុងពិធីបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ...
ប៉េកាំង៖ ប្រទេសចិន បានចេញផ្សាយនូវគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) Concept Paper ដោយបានរៀបរាប់យ៉ាងពេញលេញនូវគោលគំនិតសន្តិសុខរួម ទូលំទូលាយ សហប្រតិបត្តិការ និងនិរន្តរភាព និងផ្តល់នូវប្រាជ្ញារបស់ប្រទេសចិន ក្នុងការដោះស្រាយហានិភ័យ និងបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងតំបន់សន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី។ អ្នកការទូត និងអ្នកជំនាញចិន បានសាទរចំពោះការចេញផ្សាយឯកសារនេះទាន់ពេលវេលា ចាំបាច់ និងកំណត់គោលដៅ ដោយថា វាផ្តល់នូវប្លង់មេលម្អិតក្នុងការដោះស្រាយបញ្ហាចំណុចក្តៅសកល និងក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព...
ភ្នំពេញ ៖ លោក អ៊ិន តារា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងថា កម្ពុជា គាំពារសារព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីអ្នករាយការណ៍ពិសេស៣រូប របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានធ្វើសេចក្ដីអត្ថាធិប្បាយដោយលម្អៀង និងមានការរើសអើង...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន បានបង្វែរភាពក្លាហាន របស់គាត់តម្រង់ ទៅរកលោកខាងលិច ខណៈដែលលោកប្រធានាធិបតី ចូ បៃដិន ធ្វើដំណើរទស្សនកិច្ច ទៅកាន់ ទីក្រុង គៀវ ដោយបានកើតសរសើរ លទ្ធិប្រជាធិបតេយ្យ...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា សហភាពអឺរ៉ុប (EU)ជិតដល់ពេលកំណត់ កញ្ចប់ទណ្ឌកម្មលើកទី១០ប្រឆាំងនឹងរុស្សី សម្រាប់ការលុកលុយអ៊ុយក្រែន ហើយរដ្ឋាភិបាលសហភាពអឺរ៉ុបសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀង មួយនៅថ្ងៃពុធនេះ ប្រសិនបើពួកគេអាចយកឈ្នះ លើភាពខុសគ្នាអំពីការហាមឃាត់ការនាំចូលកៅស៊ូ និងពេជ្ររបស់រុស្ស៊ី ។ អ្នកការទូតសហភាពអឺរ៉ុប បានលើកឡើងដូច្នេះ...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ក្រុមប្រឆាំងជ្រុលនិយម នៅតែបន្ដរិះរកគ្រប់វិធីបង្ក ឲ្យមានភាពចលាចល ក្នុងសង្គម ដើម្បីផ្ដួលរំលំ រាជរដ្ឋាភិបាល ដែលជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើ រដ្ឋធម្មនុញ្ញារបស់កម្ពុជា ។ នាឱកាសអញ្ជើញបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃ២២ កុម្ភៈ...
ប៉េកាំង៖ អ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់លោកកាលពីថ្ងៃអង្គារ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសបារាំង អ៊ីតាលី ហុងគ្រី និងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយអ្នកការទូតមកពីប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅប្រទេសអាល្លឺម៉ង់ នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ដោយមានអ្នកវិភាគឲ្យដឹងថាប្រទេសចិនគឺជា ការខិតខំប្រឹងប្រែងសម្រាប់ការសម្រុះសម្រួលដោយការចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក នៅតែបន្តបន្ថែមភ្លើងទៅក្នុងអណ្តាតភ្លើង និងកេងប្រវ័ញ្ចជម្លោះ ដើម្បីធ្វើការបង្ហាញនយោបាយ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Sputnik...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនាពេលបច្ចុប្បន្ន បានប្រកាសថ្កោលទោស លោក សម រង្ស៊ី និងអំពាវនាវ ឲ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ចាត់វិធានការផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ព្រមទាំងបក្ខពួក ដែលតែងតែប្រមាថម្តង ហើយ ម្តងទៀត ដល់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣...
ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើសន្និសីទ នៅថ្ងៃទី២១ខែកុម្ភៈ ដោយបានសម្រេចចិត្ត បើកធ្វើសន្និសីទ ពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ នៅទីក្រុងប៉េកាំង ពីថ្ងៃទី២៦ដល់២៨ខែកុម្ភៈខាងមុខនេះ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនធ្វើជាអធិបតីក្នុងសន្និសីទ។ សូមបញ្ជាក់ថា សន្និសីទលើកនេះបានពិគ្រោះពិភាក្សា អំពីរបាយការណ៍ការងារ...