ភ្នំពេញ៖ នៅក្នុងសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ភាគីកម្ពុជា បានបញ្ជាក់ជាថ្មី នូវការស្វាគមន៍យ៉ាងកក់ក្ដៅដល់ទេសចរចិន និង ការប្តេជ្ញាផ្តល់សេវាកម្ម និងសន្តិសុខ ប្រកបដោយគុណភាព។ ការប្រកាសនេះ ស្របពេលដែលប្រទេសជាច្រើន រួមទាំងកម្ពុជា បាននិងកំពុងទន្ទឹងរង់ចាំ ភ្ញៀវទេសចរនិងអ្នកវិនិយោគចិន ក្រោយប្រទេសមហាអំណាចមួយនេះ ប្រកាសបើកប្រទេសឡើងវិញ បន្ទាប់ពីបង្កើនប្រសិទ្ធភាព និងកែសម្រួលគោលនយោបាយទប់ស្កាត់...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា-ចិន បានឯកភាពគ្នា ពិនិត្យលទ្ធភាពអភិវឌ្ឍន៍ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា “ ក្នុងខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ សេដ្ឋកិច្ចពិសេសពហុបំណង គំរូមួយ។ យោងតាម សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការបន្ស៊ីគា្នជាយុទ្ធសាស្ត្រ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបង្ហាញនូវក្ដី ទន្ទឹងរង់ចាំ ការតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែក ចិន-ឡាវ-ថៃ ក្នុងពេលឆាប់ៗនេះ។ ការទន្ទឹងរង់ចាំនេះ ស្របពេលដែលកម្ពុជា បាននិងកំពុងកែលម្អផ្លូវដែក របស់ខ្លួន ឱ្យកាន់តែល្អប្រសើរ និងទទួលបានការជួយឧបត្ថមពីមិត្តចិន ផងដែរ។...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជំហរប្រឆាំងដាច់ខាត ចំពោះរាល់ទង្វើនិងសកម្មភាព ទាំងឡាយណា ដែលប៉ុនប៉ង ផ្តាច់កោះតៃវ៉ាន់ ចេញពីមហាអំណាចចិន។ យោងតាម សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ភាគីកម្ពុជាបានអះអាងសាជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលនយោបាយចិន...
ភ្នំពេញ៖ ភាគពាយ័ព្យនៃប្រទេសកម្ពុជា និង តំបន់បឹងទន្លេសាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ឯកភាពគ្នាពិនិត្យលទ្ធភាពបង្កើត “ច្រករបៀងមច្ឆា និងអង្ករ»។ យោងតាម សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា «ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពបង្កើត “ច្រករបៀងមច្ឆា និងអង្ករ» ដែលមានទីតាំង...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និង រដ្ឋាភិបាលចិន ដឹកនាំដោយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាស ប្រឆាំងដាច់ខាត ចំពោះការធ្វើនយោបាយ និងយកបញ្ហាសិទ្ធិមនុស្ស ជាឧបករណ៍ ការអនុវត្តស្តង់ដារពីរ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសអធិបតេយ្យ។ យោងតាម សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍...
ភ្នំពេញ៖ ជាមួយនឹងសមិទ្ធផល ដ៏ត្រចះត្រចង់ជាច្រើន នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ កម្ពុជាក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីមិត្តដែកថែបចិន ចំពោះការកើនឡើង នូវឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ ។ យោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី...
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្អែកនេះ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញ នូវសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្សីនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងជម្លោះជាមួយអ៊ុយក្រែន ដោយមិនគិតពីថាតើចក្រភពអង់គ្លេស ផ្តល់យន្តហោះចម្បាំង ដល់ទីក្រុងគីវ ឬយ៉ាងណានោះទេ។ ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអង្វរករសុំសមាជិកសភា អង់គ្លេស នូវយន្តហោះចម្បាំង។ យោងតាមសារព័ត៌មាន RT...