ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា នយោបាយអភិវឌ្ឍប្រទេសដែលផ្សារភ្ជាប់ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសដោយចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។ តាមរយៈសារតេឡេក្រាម នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបញ្ជាក់ជំហរច្បាស់លាស់ថា ការអភិវឌ្ឍប្រទេសត្រូវគិតគូរលើកត្តាសំខាន់ចំនួន៣ ជាចាំបាច់៖...
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបិទ មិនឲ្យផលិតអគ្គិសនី ដុតដោយធ្យូងថ្ម នៅកម្ពុជាhttps://dap-news.com/?p=375692 ក្រសួងមហាផ្ទៃ ៖ រដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងការបង់កម្រៃ និងពន្លឿនការផ្ដល់សេវា ដើម្បីបម្រើការ ចុះបញ្ជីដីធ្លីឲ្យពលរដ្ឋhttps://dap-news.com/?p=375699 បុរសក្លាហាន ហ៊ានលួចរថយន្តស៊េរីទំនើប ត្រូវបានចាប់ខ្លួនhttps://dap-news.com/?p=375738 ទឹកប្រាក់ ១០០លានដុល្លារ ត្រូវបានបោះទុនវិនិយោគ អភិវឌ្ឍន៍ស្ថានីយ៍ ផលិតអគ្គិសនី...
បរទេស៖ បុគ្គលិករដ្ឋាភិបាលបារាំង ត្រូវបានហាមប្រាមជាផ្លូវការពីការប្រើប្រាស់ WhatsApp, Telegram, Signal និងកម្មវិធីផ្ញើសារដែលប្រើយ៉ាងទូលំទូលាយផ្សេងទៀត សម្រាប់ការទំនាក់ទំនងផ្ទៃក្នុងដោយសារតែភាពងាយរងគ្រោះផ្នែកសុវត្ថិភាព, នេះបើតាមកំណត់ហេតុផ្ទៃក្នុងរបស់នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne ដែលទទួលបានដោយទូរទស្សន៍បារាំង BFMTV កាលពីថ្ងៃពុធ ហើយការហាមប្រាមនេះ នឹងចូលជាធរមាននៅថ្ងៃទី ៨ ខែធ្នូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩...
បរទេស៖ អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី លោក Nikolai Yevmenov បាននិយាយកាលពីថ្ងៃពុធថា ការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរពហុគោលបំណង និងយុទ្ធសាស្ត្រ គឺជាអាទិភាពសម្រាប់ឧស្សាហកម្មកងទ័ពជើងទឹក និងផលិតកប៉ាល់របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីយោធាថា មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីនឹងដាក់បន្ថែមនូវបុព្វលាភលើការអភិវឌ្ឍន៍នាវាមុជទឹកនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកងកម្លាំងនាវាមុជទឹក ដែលជាមូលដ្ឋានសម្រាប់ធានាសន្តិសុខនៅសមុទ្រ និងក្នុងមហាសមុទ្រ។ ការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរពហុគោលបំណង និងយុទ្ធសាស្ត្រគឺជាអាទិភាពមួយនៅក្នុងការងាររួមគ្នារបស់យើងជាមួយឧស្សាហកម្មនេះ»។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។ បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ រួចមក លោក ឆាយ...
ភ្នំពេញ៖ មជ្ឈមណ្ឌលការងារខេត្តកំពត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពត និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង គាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំវេទិកាការងារនូវមូលដ្ឋានក្នុងស្រុកឈូក នៃខេត្តកំពត ដោយនាំយកក្រុមហ៊ុន រោចក្រ សហគ្រាសធំៗចំនួន៤ ជាមួយនឹងឱកាសការងារសរុបជាង ៦ ០០០...
នាព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ ១០៨នាក់ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះ បណ្តាលស្តីពីសុវ ត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបចំនួន១២២នាក់ ។ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា សិក្ខាសាលានេះត្រូវ បានរៀប ចំឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពអគ្គិភ័យ...
ភ្នំពេញ៖សម្រាប់អ្នកដែលមានអាយុលើសពី៣០ឆ្នាំ តែមិនទាន់មានជំនាញវិជ្ជាជីវៈណាមួយសម្រាប់បំពេញការងារ ឬប្រកបរបរចិញ្ចឹមជីវិត នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ( NPIC ) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈលើកទឹកចិត្តពួកគេកុំទាន់អស់សង្ឃឹម ព្រោះសាលាជំនាញបច្ចេកទេសមិនរើសអាយុសិស្សក្នុងការសិក្សានោះទេ។ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេស ( NPIC ) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមិនប្រកាន់អាយុសិក្សានោះទេ ទោះពួកស្ថិតនៅក្នុងវ័យណាក៏ដោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការណែនាំ ឲ្យដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កគ្រោះថ្នាក់បាត់បង់ជីវិត ឬរបួស ដល់អ្នកដទៃ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី២ ឆ្នាំ២០២១-២០៣០ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ដ្រី...