បរទេស៖រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា អ៊ុយក្រែន នឹងអាចប្រើប្រាស់ នូវប្រព័ន្ធការពារយន្តហោះចម្បាំង ផលិតនៅអាមេរិក Patroit បានក្នុងពេលឆាប់ៗខាងមុខនេះហើយ។ លោកបានបន្តថាក្នុងពេលដែលការរៀបចំ កំពុងធ្វើឡើងរួចរាល់ដើម្បីអាចដឹកជញ្ជូន ហើយការដាក់ពង្រាយ Patroit ក៏នឹងអាចធ្វើឡើងឆាប់បំផុត តាមដែលអាចធ្វើទៅបានដែរ ទោះបីជាលោកមិនបានផ្តល់ពេលវេលាលំអិតក្តី។ គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិក បានសន្យាប្រកាសផ្តល់ប្រព័ន្ធការពារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The New York Times កាលពីថ្ងៃម្សិលមិញ បានទទួលស្គាល់ថាការពិត ដែលយន្តហោះដ្រូនរបស់រុស្សី Kamikaze គឺជាអាវុធដែលមានតម្លៃធូរថ្លៃខ្លាំង ជាងមីស៊ីលដែលអ៊ុយក្រែន បានប្រើប្រាស់ដើម្បីប្រឆាំងនឹងដ្រូនទាំងនោះ។ កាសែតដដែលក៏បានសរសេរទៀតដែរថា នេះគឺជាមូលហេតុមួយដែលបានបង្កបញ្ហាលំបាក ទៅដល់បណ្តាប្រទេសដែលជាអ្នកគាំទ្រអាវុធឲ្យអ៊ុយក្រែន ជាពិសេសគឺបណ្តាលោកខាងលិច។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធម្សិលមិញមិនបានមានចំងល់អ្វីច្រើន ចំពោះការអះអាងដោយរដ្ឋាភិបាលក្រុងគៀវដែរថា ពួកគេបានបាញ់ទំលាក់ដ្រូនរបស់រុស្សី ស្ទើរតែទាំងអស់...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ សរុបចំនួន ៥០០នាក់ ដែលប្រព្រឹត្តិទៅនៅសាលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឹនកីឡារ៉ាតេ...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជាគម្រោងវិនិយោគ ដល់ក្រុមហ៊ុនចំនួន ៨បន្ថែមទៀត ដើម្បីបង្កើតរោងចក្រ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានទុនចំនួន ៣៨,២លានដុល្លារអាមេរិក ហើយជាពិសេសអាចបង្កើតការងារជាង ៧ពាន់កន្លែង ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្មីៗនេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា កម្ពុជា ចង់ឱ្យមន្ត្រីនគរបាលមានស្តង់ដារ និងសមត្ថភាពខ្ពស់ ដូចមន្ត្រីនគរបាលអន្តរជាតិ។ នាឱកាសអនុញ្ញាតឱ្យលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២២៣ សម្ដេចក្រឡាហោម ស...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងជាបទពិសោធន៍ និងមេរៀនថា រៀបការមានភ្លេង ឬអត់ភ្លេង គ្មានអ្វីខុសគ្នាទេ បញ្ហាស្ថិតត្រង់ថា ស្រឡាញ់ស្មោះត្រង់ យោគយល់ឲ្យគ្នា ឬអត់ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ថ្ងៃនេះជាខួប៤៧ឆ្នាំ នៃថ្ងៃរៀបការ...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
អគ្គលេខាធិការព្រឹទ្ធសភា ណែនាំនិស្សិត ទៅសិក្សានៅនូវែលសេឡង់ បង្ហាញសក្ដានុពលកម្ពុជា ដើម្បីទាក់ទាញទេសចរhttps://dap-news.com/national/2023/01/04/303901/ ផលនេសាទត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រេចបានបរិមាណជាង ១ពាន់តោន កើនឡើង ៤០%https://dap-news.com/national/2023/01/04/303834/ ក្រសួងអប់រំ បញ្ជាក់ថា ការប្រឡងបាក់ឌុប មានសុក្រឹតភាព ក្រោយបញ្ចប់ការដោះស្រាយ ការតវ៉ារបស់បេក្ខជនhttps://dap-news.com/national/2023/01/04/303940/ ប្រមុខការទូតខ្មែរ បំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា...
ប៊ែរឡាំង៖ ក្រសួងការបរទេសប៉ូឡូញបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បានច្រានចោលជាផ្លូវការនូវការទាមទារសំណងសង្គ្រាមលោកលើកទីពីរ ពីប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារ ដែលប៉ាន់ស្មានថាមានចំនួន ១,៣ពាន់ពាន់លានអឺរ៉ូ (១,៤ពាន់ពាន់លានដុល្លារ)។ គណបក្សច្បាប់ និងយុត្តិធម៌របស់ប្រទេសប៉ូឡូញបានគ្រប់គ្រងបញ្ហានេះ ហើយបានជំរុញឱ្យមាន “កាតព្វកិច្ចសីលធម៌” របស់អាល្លឺម៉ង់ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National ។ កាលពីខែកញ្ញាឆ្នាំមុន ប្រទេសប៉ូឡូញ បានប៉ាន់ប្រមាណការចំណាយហិរញ្ញវត្ថុនៃការបាត់បង់សង្គ្រាមលោកលើកទីពីរថាមានចំនួន ១,៣ ពាន់ពាន់លានអឺរ៉ូ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា របស់ព្រះរាជាណាចក្រកម្ពុជា ជូនលោក ផាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីចប់អាណត្តិ ដើម្បីជាការថ្លែងអំណរគុណចំពោះការរួមចំណែករបស់ឯកឧត្តម ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី ក្នុងអំឡុងពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ លោក ប្រាក់ សុខុន បានសម្តែងនូវសេចក្តីរីករាយចំពោះសន្ទុះដ៏ល្អក្នុងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ រួមមាន ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់លោកស្រី ម៉ារីស ផេន (Marise Payne) អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (John Sanderson) មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃ អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២២ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបអនុស្សាវរីយ៍លើកទី៣០នៃ អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់ ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងការអញ្ជើញចូលរួមរបស់លោកស្រី ផេននី វង (Penny Wong) រដ្ឋមន្ត្រី ការបរទេសអូស្ត្រាលី និងលោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រី អូស្ត្រាលី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញកាលពីឆ្នាំមុន។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត ផាប្លូ កាង បានសម្តែងការពេញចិត្តចំពោះ ទំនាក់ទំនងនាពេលបច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ជាពិសេស វិស័យពាណិជ្ជកម្មនិងការវិនិយោគ សុខាភិបាលយោធា និងសន្តិសុខ ការអប់រំ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ត្រាលី។ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ចំពោះការផ្តល់វ៉ាក់សាំង Pfizer ជិត៣លានដូស និងម៉ាស៊ីនបង្កកដើម្បីរក្សាទុកវ៉ាក់សាំងចំនួន១៣៣គ្រឿង ក៏ដូចជា ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការនៅក្នុងវិស័យជាច្រើន រួមមាន វិស័យកសិកម្មហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតមីន និងការអភិវឌ្ឍធនធានមនុស្ស។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយក្តីរីករាយអំពីនិន្នាការនៃកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។ លោកទូតអូស្ត្រាលី បានអបអរសាទរកម្ពុជាចំពោះតួនាទីដ៏គួរឱ្យស្ងើចសរសើរជាប្រធានអាស៊ានឆ្នាំ២០២២ និងចំពោះការរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានស្វាគមន៍ការបញ្ចប់ប្រកបដោយខ្លឹមសារនូវកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ដែលបានលើកកម្ពស់កិច្ចចរចារនានា។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការថ្លែងអំណរគុណរបស់ឯកឧត្តម ចំពោះការ គាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់អូស្រ្តាលី ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត ផាប្លូ កាង ក៏បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាផលប្រយោជន៍រួម៕