ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែធ្នូ សន្និសីទការងារកិច្ចការបរទេសនៃមជ្ឈិមចិនបានបើកធ្វើនៅទីក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានបូកសរុបជាប្រព័ន្ធនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ដ៏មានតម្លៃនៃកិច្ចការទូតរបស់ចិនដែលជាប្រទេសធំដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដោយបានអធិប្បាយយ៉ាងស៊ីជម្រៅនូវបរិយាកាសអន្តរជាតិ និងបេសកកម្មប្រវត្តិសាស្ត្រដែលកិច្ចការទូតរបស់ចិនកំពុងប្រឈមមុខក្នុងដំណើរថ្មី...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២៨ ធ្នូនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ដើម្បីឲ្យអនុវត្តកិច្ចការងារកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះ រដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់ការពង្រឹង និងពិនិត្យលើវឌ្ឍនភាពការងារអនុវត្តកន្លងមក ឃើញមាននវានុវត្តន៍ល្អប្រសើរ ទាំងធនធានមនុស្ស កិច្ចការរដ្ឋបាល និងកិច្ចការរៀបចំពិនិត្យឡើងវិញដោយធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋាននានានៃវិស័យសុខាភិបាល។ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេចចង់បានចម្លេីយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស បេីសិនជាកាលពី៣ឆ្នាំមុន កម្ពុជាមិនឲ្យនាវា Westerdam ចូលចត តេីជីវិតមនុស្សនៅលេីនាវានេះ ទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាន នៅរស់ប៉ុន្មាន? កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យនាវាទេសចរណ៍អាមេរិក មានឈ្មោះថា...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅជិតមន្ទីរពេទ្យមួយកន្លែង នៅភាគខាងត្បូងតំបន់ហ្គាហ្សាបានសម្លាប់មនុស្សយ៉ាងតិច ២០ នាក់ និងរាប់សិបនាក់ទៀតរងរបួសនៅថ្ងៃពុធ។ អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែកនៃអគារលំនៅដ្ឋានក្បែរមន្ទីរពេទ្យ Al Amal ក្នុងទីក្រុង Khan Younis ដែលជាទីក្រុង ដែលមានប្រជាជនរស់នៅច្រើននៅភាគខាងត្បូងតំបន់ហ្គាហ្សា។ ប្រភពក្នុងតំបន់បានប្រាប់កាសែតស៊ិនហួថា...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា នយោបាយ ឈ្នះ-ឈ្នះ កំពុងនាំកម្ពុជា ទៅរកភាពរុងរឿងប្រកបដោយកិត្យានុភាព និងមោទកភាពជាតិខ្មែរ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី២៨ ធ្នូ នេះ លោក ប៉ែន បូណា បានឲ្យដឹងថា ថ្ងៃទី២៩ ខែធ្នូ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានធ្វើការរៀបចំផ្នែកហិរញ្ញវត្ថុចំនួនពីរជាមួយប្រទេសរុស្ស៊ី ដើម្បីជួយសម្រួល ដល់ការនាំចូល របស់ខ្លួនពីទីក្រុងម៉ូស្គូ។ របាយការណ៍បានឲ្យដឹងថា កិច្ចព្រមព្រៀង ដែលរួមមានលិខិត ឥណទាន និងខ្សែឥណទានមួយ ត្រូវបានធ្វើឡើង ក្នុងអំឡុងដំណើរទស្សនកិច្ច របស់ប្រធានធនាគារកណ្តាលអ៊ីរ៉ង់ លោក Mohammad Reza Farzin...
ភ្នំពេញ៖ លោកស្រី ផង់ ពុទ្ធី នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប បានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកជាផ្លូវការ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ។ លោកស្រី បានគូសបញ្ជាក់ថា ចាប់តាំងពីនៅថ្ងៃទី១៤...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបង្កើនការផលិតអាវុធ និងឧបករណ៍យោធាចំនួន ៣ដងនៅឆ្នាំ ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី ត្រូវបានដកស្រង់សម្តី ដោយសេវាសារព័ត៌មាន ប្រធានាធិបតីដោយថា ទិន្នផលគ្រាប់កាំភ្លើងធំ និងយន្តហោះដ្រូន ក៏ដូចជាការផលិតកាំជ្រួច ក៏បានកើនឡើងផងដែរនៅឆ្នាំនេះ ប៉ុន្ដែលោកមិនបានផ្តល់តួលេខពិតប្រាកដនោះទេ។...
ភ្នំពេញ ៖ ថ្មីៗនេះ ភោជនីយដ្ឋានវ័នម៉រ ដែល ជាភោជនីយដ្ឋានម្ហូបខ្មែរពេញនិយម ពីសំណាក់មហាជន កំពុងអបអរនូវវឌ្ឍនភាពរបស់ខ្លួន បន្ទាប់ពីដំណើរការពាណិជ្ជកម្មរបស់ខ្លួន អស់រយៈពេល ១៥ឆ្នាំមកហើយ ។ ភោជនីយដ្ឋានវ័នម៉រ បានប្រារព្ធកម្មវិធី “រីករាយខួបអនុស្សាវរីយ៍ ១៥ឆ្នាំ លើកស្ទួយអត្តសញ្ញាណម្ហូបខ្មែរ” ក្នុងចេតនាថ្លែងអំណរគុណ អតិថិជន ដែលបាននិងកំពុងបន្ដគាំទ្រ ទាំងម្ហូបអាហារ និងសេវាកម្ម...
ភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចមន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ទៅបម្រើការងារនៅតាមបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ សូមរំលឹកថា ក្នុងមួយរយៈពេលចុងក្រោយនេះ ថ្នាក់ដឹកនាំមួយចំនួននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានដកតំណែង និងផ្ទេរភារកិច្ចជាបន្តបន្ទាប់។ជាក់ស្ដែងលោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ...