ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាបានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង រវាងសមាគម អ.ម.ត សមាគមសភាពាណិជ្ជកម្មអានហ៊ួយ នៅកម្ពុជា និងសាកលវិទ្យាល័យអានហ៊ួយ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។...
កំពង់ចាម ៖ លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ អ្នកជំនាញការកសិកម្ម នៅអតីតសាធារណរដ្ឋសង្គមនិយម សូវៀត ចំនួន ៨នាក់ ដែលបានស្លាប់កាលពីឆ្នាំ ១៩៨៣ ស្ថិតក្នុងភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ពិធីនេះបានប្រារព្ធធ្វើឡើង...
ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថាកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយកម្ពុជា...
ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ បានដាក់បង្ហាញលេខទូរសព្ទ ទំនាក់ទំនងចំនួន៥ខ្សែ នៅពេលប្រជាពលរដ្ឋ ត្រូវការជំនួយ និងរាយការណ៍ពីបទល្មើសផ្សេងៗ ។ អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា នៅពេលប្រជាពលរដ្ឋ ត្រូវការជំនួយ...
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹក នៅថ្ងៃទី២៥ ខែវិច្ឆិកានេះតាមរយៈគេហរទំព័រហ្វេសប៊ុកបានបង្ហាញសារអបអរសាទរដល់កីឡាការិនី កាំង មុយនីន ដែលបានឈ្នះមេដាយមាសមួយគ្រឿង លើវិញ្ញាសា 100m Bifins ក្នុងការប្រកួតAsian fin swimming championshipsនៅប្រទេសថៃ ភូគេត នាព្រឹកនេះ ៕
ហ្គាហ្សា៖ អ៊ីស្រាអែល បានបន្តការវាយប្រហាររបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីបនៅព្រឹកថ្ងៃព្រហស្បតិ៍ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ឈានដល់រវាងប្រទេសនេះ និងចលនាហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា មិនបានដូចការរំពឹងទុកនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍។ កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៤ ថ្ងៃនៅតំបន់ហ្គាហ្សា សម្រាប់ការផ្លាស់ប្តូរចំណាប់ខ្មាំងយ៉ាងហោចណាស់ ៥០ នាក់ដែលត្រូវបានចាប់ពង្រត់នៅតំបន់ហ្គាហ្សា និងអ្នកឃុំឃាំងប៉ាឡេស្ទីនប្រហែល ១៥០ នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាជំនួយមនុស្សធម៌បន្ថែមទៀត ដើម្បីចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ដែលរងគ្រោះដោយសង្រ្គាមត្រូវបានព្រមព្រៀងជាដំបូង ដោយភាគីជម្លោះទាំងពីរនៅថ្ងៃពុធ ហើយគ្រោងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍។...
ភ្នំពេញ៖ ទឹកបរិសុទ្ធចំនួន ៥ ០០០ កេស ត្រូវបានក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ។ ពិធីប្រគល់ ទទួលនេះបានធ្វើឡើងនាថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង...
ប្រែសម្រួល ឈូក បូរ៉ាសេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួននឹង “ស្តារឡើងវិញនូវរាល់វិធានការយោធា” នៅជិតខ្សែព្រំដែនយោធារវាងកូរ៉េទាំងពីរ ដើម្បីឆ្លើយតបទៅនឹងការបន្តសកម្មភាពឈ្លបយកការណ៍ និងការឃ្លាំមើលរបស់ទីក្រុងសេអ៊ូល បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មដោយទីក្រុងព្យុងយ៉ាង។ យោធាកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃដដែល ដែលកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុនកាលពីល្ងាចថ្ងៃពុធ ប៉ុន្តែការបាញ់បង្ហោះហាក់ដូចជាបរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្រសួងការពារជាតិកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនេះ “នឹងស្តារឡើងវិញភ្លាមៗនូវវិធានការយោធាទាំងអស់” ដែលត្រូវបានបញ្ឈប់បន្ទាប់ពីកិច្ចព្រមព្រៀងឆ្នាំ២០១៨ ជាមួយកូរ៉េខាងត្បូង...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រក្នុងការធ្វើបច្ចុប្បន្នភាពការស៊ើបការណ៍ប្រចាំថ្ងៃរបស់ខ្លួនអំពីសង្គ្រាមថា ប្រទេសរុស្ស៊ីនៅតែបន្តប្រឈមមុខនឹង “ការស្លាប់និងរបួសយ៉ាងច្រើនពីការវាយប្រហារដ៏ជាក់លាក់រយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននៅពីក្រោយជួរមុខ” ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងអង់គ្លេសថា នៅថ្ងៃទី ១០ ខែវិច្ឆិកា ទាហានរុស្ស៊ីជាង ៧០នាក់ប្រហែលជាបានស្លាប់នៅក្នុងការវាយប្រហារលើក្បួនរថយន្តមួយនៅចម្ងាយ ២៣ គីឡូម៉ែត្រពីខាងក្រោយជួរមុខនៅ Hladkivka ដែលជាភូមិមួយក្នុងសង្កាត់ Kherson...