ហ្គាហ្សា៖ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា វិបត្តិមនុស្សធម៌នៅហ្គាហ្សា បានឈានដល់ចំណុចអាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA ដែលជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សា បានព្រមានថា ទីភ្នាក់ងារនេះនឹងត្រូវបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការទាំងអស់នៅយប់ថ្ងៃពុធ លើកលែងតែប្រេងឥន្ធនៈត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សាភ្លាមៗ។ មន្ទីរពេទ្យនានាកំពុងបិទទ្វារ ដោយសារពួកគេខ្វះខាតប្រេងឥន្ធនៈ ទឹក ការផ្គត់ផ្គង់ពេទ្យ និងបុគ្គលិក។ ឥន្ធនៈកំពុងត្រូវបានកំណត់យ៉ាងធ្ងន់ធ្ងរ...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធនៃកងកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួន ហើយសមយុទ្ធនេះត្រូវបានដឹកនាំដោយប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលហ្វឹកហាត់ ការបាញ់បង្ហោះជាក់ស្តែងនៃមីស៊ីលផ្លោង និងមីស៊ីលនាំផ្លូវបានកើតឡើង។ “ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីគឺ លោក វ្ល៉ាឌីមៀ ពូទីន ការហ្វឹកហ្វឺនត្រូវបានធ្វើឡើងជាមួយកងកម្លាំង និងមធ្យោបាយនៃផ្នែកដី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស មានឆន្ទៈក្នុងការដោះលែងអ្នកមិនមែនជាអ្នកប្រយុទ្ធ ដែលខ្លួនបានចាប់ឃុំខ្លួនតាំងពីថ្ងៃទី ៧ ខែតុលាមួយចំនួនត្រឡប់មកវិញ។ លោក Amir-Abdollahian បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា៖ យោងតាមការចរចារបស់យើង ក្រុមហាម៉ាស់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះលែងអ្នកទោសស៊ីវិល។ ម៉្យាងវិញទៀត ពិភពលោកគួរតែគាំទ្រការដោះលែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេសកកម្មអចិន្ត្រៃយ៍របស់ទីក្រុងមូស្គូប្រចាំប្លុកនេះ បាននិយាយថា ប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុប បានផ្អាកកិច្ចសន្ទនាស្ទើរតែទាំងអស់ ចំពេលមានជម្លោះអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយបេសកកម្ម តំណាងរុស្សីបានរំលឹកឡើងវិញថា ការប្រឈមមុខដាក់គ្នាមិនបានធ្វើឱ្យខ្លួន មានការលើកទឹកចិត្តពីការលើកកម្ពស់ទស្សនៈ របស់រុស្ស៊ីលើកិច្ចការពិភពលោក នៅទីក្រុងប្រ៊ុសែលនោះទេ។ នៅក្នុងការអត្ថាធិប្បាយសម្រាប់កាសែត Izvestia ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតបាននិយាយថា ការសន្ទនានយោបាយរវាងទីក្រុងម៉ូស្គូ និងទីក្រុងប្រ៊ូសែលត្រូវបានផ្អាកទាំងស្រុង។ ទោះបីជាយ៉ាងណាក្តីបេសកកម្មនេះគ្រាន់តែ...
ភ្នំពេញ ៖ គម្រោងបង្កើតរោងចក្រចំនួន ៤កន្លែងបន្ថែមទៀត ត្រូវបានក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័ត ក្រោមទុនវិនិយោគ ១៣លានដុល្លារ ហើយគម្រោងនេះនឹងផ្ដល់ឱកាសជាង ៧០០កន្លែង ។ តាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៧ តុលា បានឲ្យដឹងថា តាមសំណើ សុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការបង្កើតអាជ្ញាធរជាតិ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹង លើកកម្ពស់គុណភាព និង ប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌។ នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី នាថ្ងៃ២៧ តុលា ក្នុងកិច្ចពិភាក្សាលើ របៀបវារៈការពិនិត្យ លើសេចក្តីព្រាងព្រះរាជក្រឹត្យ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខលើ លើអនុក្រឹត្យ មួយចុះថ្ងៃទី២៦ តុលា ឆ្នាំ២០២៣ ដោយសម្រេច បង្កើតរូបសញ្ញា និងត្រារបស់ក្រសួងអធិការកិច្ច សម្រាប់ប្រើប្រាស់ជាផ្លូវការ ក្នុងដំណើរការងាររបស់ខ្លួន ៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមមន្ត្រីក្រកម្ពុជា បានថ្វាយព្រះពរបវរមហាប្រសើរ ដល់ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ។ យោងសំណេរទាំស្រុង របស់សម្តេចធិបតី លើបណ្តាញសង្គមនានា នាថ្ងៃទី២៧ តុលានេះ មានខ្លឹមសាថា ព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីជាសម្បត្តិរបស់ព្រះមហានឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី២៩ តុលា ។ សម្តេចបន្តថា “ដូច្នេះទូលព្រះបង្គំជាខ្ញុំ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៧តុលានេះ បាននិងកំពុង ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា លើរបៀបវារៈចំនួន៤ ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សូមរំលឹកថា តាមការគ្រោងទុក កិច្ចប្រជុំនេះ នឹងមានប្រកាស នូវសេចក្តីព្រាង ព្រះរាជក្រឹត្យស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់...
ហ្គាហ្សា៖ ប្រភពពីសន្តិសុខ និងពេទ្យប៉ាឡេស្ទីន បានឲ្យដឹងថា សមាជិកគ្រួសារ ៣នាក់របស់លោក Wael Al-Dahdouh ដែលជាប្រធានការិយាល័យរបស់ Al Jazeera Arabic នៅទីក្រុងហ្គាហ្សា ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ប្រភពវេជ្ជសាស្ត្រក្នុងស្រុកបានឲ្យដឹងថា ការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើផ្ទះពីរនៅក្នុងជំរុំជនភៀសខ្លួន Nuseirat បានសម្លាប់មនុស្សជាច្រើននាក់ រួមទាំងប្រពន្ធ កូនប្រុស និងកូនស្រីរបស់លោក...