ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កាលពីរសៀលថ្ងៃអាទិត្យ គេឃើញមានក្រុមបាតុករបានធ្វើបាតុកម្មទ្រង់ទ្រាយធំមួយដែលបានប្រមូលផ្តុំគ្នានៅ នៅទីក្រុងប្រ៊ុចស៊ែល ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ។ ប៉ូលិសបានឲ្យដឹងថា មានមនុស្សជាង១២.០០០នាក់មកពីសមាគម និងអង្គការជាង៣៤បានចូលរួមក្នុងការដើរដង្ហែរ និងការប្រមូលផ្តុំគ្នាដោយគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ ដែលបានទទួលរងគ្រោះដោយសារជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស រឺហៅថា ចលនាតស៊ូឥស្លាមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្គាហ្សា រយៈពេល២សប្តាហ៍មកនេះ ។...
បរទេស៖ អតីតមន្ត្រីយោធា នយោបាយ និងចារកម្មរបស់អ៊ីស្រាអែល បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺលោក Benjamin Netanyahu ចំពោះការដឹកនាំ របស់លោក ចំពេលមានវិបត្តិ ដែលកំពុងបន្តបង្កឡើង ដោយការវាយប្រហារ របស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនចាត់ទុកវិស័យឯកជន ឬអាជីវករ ជាសត្រូវឡើយ តែផ្ទុយទៅវិញ គឺជាដៃគូសហការមិនអាចខ្វះបាន ហើយក៏ជាគោលដៅត្រូវជួយដូចគ្នា។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាព្រឹកថ្ងៃ២៤ តុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជាការពិត...
ភ្នំពេញ — ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) អង្គការសកម្មភាពកម្ពុជាដើម្បីលើកកម្ពស់ការអប់រំ (KAPE) និង ក្រុមហ៊ុន Meta បានរួមគ្នាដាក់ដំណើរការជាផ្លូវការនូវកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Program) បង្ហាញពីម៉ូឌុលជាក់លាក់ដែលត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងសាលាជំនាន់ថ្មី (NGS) និងសាលារដ្ឋផ្សេង ទៀត ដែលជាផ្នែកមួយនៃកម្មវិធីសិក្សាថ្មី។ កាលពីថ្ងៃចន្ទ...
អាហ្វហ្គានីស្ថាន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា លោក Momin Agha អនុប្រធាននាយកដ្ឋានជនភៀសខ្លួន និងមាតុភូមិនិវត្តន៍នៅខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង១២.០០០នាក់បានវិលត្រឡប់មកកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ ដែលបានចាកចេញពីភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។ មន្ត្រីរូបនេះបានបញ្ជាក់ថា គិតជាមធ្យមមានចំនួន៨២០គ្រួសារ ឬលើសពី៤.០០០នាក់ដែលបានត្រឡប់ទៅផ្ទះពីប្រទេសប៉ាគីស្ថាន តាមរយៈច្រកព្រំដែន Spin...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ការងារអាទិភាពរបស់រាជរដ្ឋាភិបាល គឺគិតគូពីបញ្ហាសុខភាព ប្រជាពលរដ្ឋជាធំ ពីព្រោះបើគ្មានសុខភាពល្អទេក៏មិនអាចធ្វើអ្វីបានដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” នាព្រឹកថ្ងៃ២៤ តុលា សម្តេចធិបតីគូស បញ្ជាក់ថា «រាជរដ្ឋាភិបាលបានគិត គូពីបញ្ហាសុខភាពជាធំ ព្រោះថាបើគ្មានសុខភាពល្អទេយើងមិនអាចធ្វើអ្វីបានទេ»។ សម្តេចធិបតីលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសុខភាពនិងសុខុមាលភាពសាធារណៈ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ទំហំនៃតម្រូវការរបស់ប្រជាជន មិនមែនតែហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្ដែអ្វីដែលសំខាន់បំផុតនោះ គឺបញ្ហាសុខភាព និងជីវភាពរស់នៅ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្ពុជា នឹងបន្តមាន ភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៤-២៨ តុលា។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាល ប្រទេសថៃ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីក វិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ” ។ មន្ទីរពេទ្យជាតិ...
ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បានចេញ សេចក្ដីជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តធុនធ្ងន់ គ្រប់ប្រភេទនៅលើកំណាត់ផ្លូវខេត្តលេខ១១០ ចាប់ពីស្ពានកោះធំ ត្រង់ គ.ម ៦៦+០៤០រហូតដល់ គ.ម៩២+៦៣០ ព្រំប្រទល់ប្រទេសវៀតណាម ស្ថិតក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ម្ចាស់អាជីវកម្មរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់គ្រប់ ប្រភេទ និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចរាចរណ៍តាមបណ្តោយផ្លូវខេត្តលេខ ១១០...