អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ (UN) បានសម្តែងការព្រួយបារម្ភចំពោះបទបញ្ជា របស់អ៊ីស្រាអ៊ែល សម្រាប់ការជម្លៀសជនស៊ីវិល នៅតំបន់ហ្គាហ្សា ដែលនៅភាគខាងត្បូង ។ គួររំលឹកថា កាលពីថ្ងៃពុធ យោធាអ៊ីស្រាអ៊ែល បានកំណត់តំបន់ថ្មីមួយ ដែលគ្របដណ្តប់ប្រហែល២០ភាគរយ នៃភាគកណ្តាល និងភាគខាងត្បូងនៃទីក្រុង...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានប្រកាសថា ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តប្រតិបត្តិការយោធា នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយច្រានចោលសេចក្តីថ្លែងការណ៍ របស់ហាម៉ាស ប្រកបដោយប្រសិទ្ធភាពថា ការដោះលែងចំណាប់ខ្មាំង នឹងកើតឡើងលុះត្រាតែ អ៊ីស្រាអែល យល់ព្រមបញ្ចប់សង្រ្គាម។ ទោះបីជាមានការចរចា បទឈប់បាញ់គ្នាក៏ដោយ ក៏ជម្លោះដ៏សាហាវរវាងភាគីទាំងពីរ បានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការផ្ទុះដ៏ខ្លាំងក្លា និងផ្លុំខ្មៅដ៏ធំនៅក្នុងតំបន់ហ្គាហ្សា ដែលអាចមើលឃើញពីខាងអ៊ីស្រាអែល។ នៅពេលយប់ ពន្លឺពណ៌ទឹកក្រូច...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំធ្វើឱ្យសម្រេច បាននូវចក្ខុវិស័យរបស់ខ្លួនគឺ លើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជន នៅតំបន់ជនបទ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ការលើកឡើងនេះធ្វើឡើងក្នុង ឱកាសដែលលោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាល...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣បានអញ្ជើញត្រួតពិនិត្យ និងដឹកនាំបញ្ជាកម្លាំងបង្ការពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនៅអគារមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ដែលរងការឆាបឆេះនៅខណ្ឌចំការមន រយៈពេល២យប់៣ថ្ងៃមកហើយ។ ការចុះពិនិត្យក៏មានការចូលរួមពីលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញផងដែរ។ គិតមកដល់ថ្ងៃ២២ ធ្នូនេះ ការឆេះអគារនេះមិនបានរាលដាលទៅដល់កន្លែងផ្សេងនោះ ទោះបីជាការចូលសង្រ្គោះមានបញ្ហាប្រឈមខ្លាំងនៅក្នុងអគារផ្លូវចូលមានភាពចង្អៀតធ្វើឲ្យលំបាកដល់កងកម្លាំងចូលទៅអន្តរាគមន៍សង្រ្គោះអស់រយៈពេល៣ថ្ងៃមកនេះក៏ដោយ ប៉ុន្តែការជួយសង្រ្គោះមកដល់រសៀលថ្ងៃ២២ ធ្នូនេះគេឃើញការគ្រប់គ្រងអគ្គិភ័យបាននិងបង្កើនការទប់ស្កាត់មិនបង្ករាលដាលឆាបឆេះទៅកន្លែងផ្សេង...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល នាព្រឹកថ្ងៃទី២២ ធ្នូ បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្តល់អនុសាសន៍ និងលើកទិសដៅការងារបន្ត។ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនេះ នឹងរួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធភាពនៃដំណើរការរបស់ក្រុមការងារបច្ចេកទេសសុខាភិបាល (TWGH) និងក្រុមការការងារបច្ចេកទេសសុខាភិបាលរាជធានី-ខេត្ត (Pro-TWGH) ដែលជាយន្តការសម្របសម្រួលរួមរវាងវិស័យសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល ដើម្បីពិនិត្យ...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងប្រកាសបណ្ដេញចេញបញ្ជាក់ថា មន្ដ្រីនគរបាលជាតិទាំង១១នាក់ ដែលក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌនេះ ជាកម្លាំងស្ថិតក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះបានចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ នាទីស្តីការក្រសួងពាណិជ្ជកម្ម។ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
នាយករដ្ឋមន្ត្រី៖ ការធ្វើព្រែកជីកហ្វូណនតេជោ គ្មានអ្វីជាអាថ៌កំបាំងឡើយhttps://dap-news.com/national/2023/12/22/381199/ រកឃើញ ហ្វូងផ្សោតពណ៌ផ្កាឈូក១៥-២០ក្បាលhttps://dap-news.com/national/2023/12/22/381189/ អគ្គិភ័យ កំពុងបន្តឆាបឆេះអគារមួយកន្លែង ស្ថិតនៅសង្កាត់ទន្លេបាសាក់https://dap-news.com/national/2023/12/22/381255/ និស្សិតសាកលវិទ្យាល័យម្នាក់ បាញ់សម្លាប់មនុស្ស១៤នាក់ និងធ្វើឱ្យរបួស២២នាក់ទៀត នៅសាកលវិទ្យាល័យ Charles ប្រទេសឆេកhttps://dap-news.com/?p=381193 ចិន ហាមនាំចេញលោហៈធាតុកម្រ នៅលើផែនដីសម្រាប់បច្ចេកវិទ្យាកែច្នៃ ដោយបារម្ភអំពីបញ្ហាសន្តិសុខhttps://dap-news.com/?p=381206 រដ្ឋមន្ត្រីយុត្តិធម៌ថៃថា លោក ថាក់ស៊ីន ពិតជាឈឺ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងអង្គការអន្តរជាតិខាងការងារ នៅថ្ងៃទី២២ ខែធ្នូ ២០២៣នេះ បានបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ក្រោមមូលបទ“ជំរុញការធ្វើទេសន្តប្រវេសន៍ ការងារដោយស្របច្បាប់ តាមរយៈអភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការទទួលស្គាល់ជំនាញ សម្រាប់ទេសន្តរប្រវេសករកម្ពុជា” ។ ក្នុងនោះ លោករដ្ឋមន្រី្ត បានសង្កត់ធ្ងន់លើ៣ចំណុចសំខាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលករ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មី នូវការចង់បានឲ្យវិស័យឯកជនចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ។ នៅក្នុងឱកាស អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី បានលើកឡើងថា “កិច្ចការសំខាន់...