តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹង អាចឈានដល់ ប្រសិនបើសហរដ្ឋអាមេរិក បញ្ឈប់ អាកប្បកិរិយាផ្ទុយ របស់ខ្លួន។ របាយការណ៍នេះបានឲ្យដឹងថា លោក Amir-Abdollahian បានធ្វើការកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មាន...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងម៉ាល់ឌីវ បានប្រកាស ពីការបន្តទំនាក់ទំនង ការទូតឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៧ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនសិនហួ ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ស្របតាមផលប្រយោជន៍ និងសេចក្តីប្រាថ្នា របស់ប្រទេសទាំងពីរ” ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងរដ្ឋមន្ត្រីការបរទេស...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៣ បានដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធ អមដំណើរ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យទីតាំងសួន...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ ចំណុះក្រសួង ត្រូវខិតខំធ្វើយ៉ាងណា សម្រេចឲ្យបាននូវយុទ្ធសាស្រ្ដអាទិភាពទាំងបួន របស់ក្រសួង សំដៅធ្វើយ៉ាងណាឲ្យជនបទ មានភាពស៊ីវិល័យ និងកាត់បន្ថយភាពក្រីក្រ ។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី បានធ្វើវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់រូប...
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានអំពាវនាវឱ្យមាន “ពហុភាគីនិយមរួមបញ្ចូល លទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ និងពហុភាគី” ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក Gil បានលើកឡើងថា ចាំបាច់ត្រូវធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យវាក្លាយជាស្ថាប័នប្រជាធិបតេយ្យ ដែលសមាជិកទាំងអស់មានសំឡេង។ លោកបានបន្ដថា វាមានភាពចាំបាច់ដូចគ្នាក្នុងការជំរុញកំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីកែតម្រូវអតុល្យភាពជាប្រវត្តិសាស្ត្រ និងផ្តល់នូវតំណាងកាន់តែច្រើនដល់អាហ្វ្រិក។ លោកក៏បានអំពាវនាវឱ្យមានការកែទម្រង់ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសៅរ៍ នៅទីក្រុងញូវយ៉ក ដោយបានបញ្ជាក់ថា អ៊ីរ៉ង់ កំពុងយកចិត្តទុកដាក់ ចំពោះការវិលត្រឡប់ ទៅកាន់ JCPOA ប្រសិនបើភាគីផ្សេងទៀតត្រៀមខ្លួន។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក Amir-Abdollahian...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានហាមបុគ្គលមួយចំនួនយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។ ការហាមរបស់ក្រសួងនេះ បន្ទាប់ពីក្រសួងមើលឃើញថា នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និង ប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ។...
លោក ហ្សង់ ហ្វ្រង់ស័រតាន់ ៖ បញ្ហាសមុទ្ររាម គួរតែបញ្ចប់https://dap-news.com/?p=361502 អ្នកនាំពាក្យនាយករដ្ឋមន្ដ្រី សោកស្តាយការចោទប្រកាន់ថា បានប្រើលុយដាក់ពាណិជ្ជកម្ម សម្តេចធិបតីហ៊ុន ម៉ាណែត នៅញូវយ៉កhttps://dap-news.com/?p=361525 លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ បាតុកម្មនៅអាមេរិក មិនមែនមានតែបាតុករខ្មែរទេ គឺមានចិន វៀតណាម និងភូមាhttps://dap-news.com/?p=361526 វចនានុក្រមខ្មែរ បោះពុម្ភជាសៀវភៅ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់វិនិយោគិនអាមេរិកថា កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង ថ្លៃឈ្នួលទាប និងជំនាញសមស្រប ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋភិបាល ស្តីពីបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃ២៥...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រយៈពេល ២៥ ឆ្នាំខាងមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ស្តីពីបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត...