ម៉ូស្គូ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងជានាយកការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា ក្នុងនាមជាប្រទេសសំខាន់ៗ ក្នុងពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិន និងរុស្ស៊ី ត្រូវមានការទទួលខុសត្រូវយ៉ាងសំខាន់ ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល និងជំរុញការអភិវឌ្ឍន៍ និងវឌ្ឍនភាពពិភពលោក។ នៅក្នុងនោះដែររដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី...
តូក្យូ ៖ ប្រភពជិតស្និទ្ធ នឹងបញ្ហានេះ បានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងសាងសង់ឃ្លាំងរំសេវ បន្ថែមទៀតនៅឯមូលដ្ឋាន កងកម្លាំងស្វ័យការពារ ចាប់ពីឆ្នាំ២០២៤ ដើម្បីរក្សាទុកកាំជ្រួចរយៈចម្ងាយឆ្ងាយ ខណៈដែលខ្លួនគ្រោងនឹងទទួលបាន សមត្ថភាពវាយប្រហារ មូលដ្ឋានរបស់សត្រូវ។ ផែនការនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការបង្កើនឃ្លាំងចំនួន ១៣០ នៅឆ្នាំសារពើពន្ធ ២០៣២ ពីប្រហែល ១៤០០នាពេលបច្ចុប្បន្ន...
ណាននីង ៖ មេដឹកនាំអាស៊ាន ដែលចូលរួម ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ដែលកំពុងបន្តបានលើកឡើង ពីសមិទ្ធិផល នៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងបានសម្តែងសុទិដ្ឋិនិយម អំពីទស្សនវិស័យអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសចិន។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានកត់សម្គាល់ថា កំណើនល្បឿនលឿនប្រកបដោយ និរន្តរភាពរបស់ប្រទេសចិន ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់...
ថ្ងៃទី ១៨ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិងលោក Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅក្រុងញូវយ៉ក ។ ពេលជួបជាមួយលោក Guterres លោក Han Zheng បានថ្លែងថា បច្ចុប្បន្ននេះបម្រែបម្រួលនៃនិម្មាបនកម្មក្នុងមួយសតវត្សន៍នៅលើពិភពលោកកំពុងកើនឡើង ហើយកត្តាមិននឹងនរនិងមិនប្រាកដប្រជាគ្រប់បែបយ៉ាងបានប្រទាក់ក្រឡាគ្នា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ព្រមទាំងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Jacques Pellet...
“នៅពីក្រោយ “ការប្លន់រហ័ស” តាមពិតទៅគឺឧក្រិដ្ឋកម្មដែលមានការរៀបចំចាត់ចែង។” ប៉ុន្មានថ្ងៃកន្លងទៅនេះ លើបណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិក អ្នកប្រើអ៊ីនធឺណែតបាននាំគ្នាបង្ហោះសារឬចែករំលែកបន្ត ដើម្បីសម្តែងការខឹងសម្បា ។ នៅហាងលក់ទំនិញ Macy’s ដែលឋិតនៅ Northridge Mall ក្នុងទីក្រុង Los Angeles ទូកញ្ចក់ដាក់ទំនិញត្រូវគេវាយកម្ទេច ទឹកអប់តម្លៃ២ម៉ឺនដុល្លារអាមេរិកត្រូវបាត់បង់ ហាងលក់ទំនិញ Nordstrom នៅទីក្រុង Los...
ប៉េកាំង៖ អ្នកនាំពាក្យនៃបេសកកម្ម អចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងទៅនឹងទម្រង់នៃ ការធ្វើឱ្យស្របច្បាប់នៃគ្រឿងញៀន និងនយោបាយនៃបញ្ហាគ្រឿងញៀន។ អ្នកនាំពាក្យរូបនេះបានធ្វើការកត់សម្គាល់ កាលពីថ្ងៃចន្ទក្នុងការឆ្លើយតបទៅនឹង ការសាកសួរប្រព័ន្ធផ្សព្វផ្សាយ អំពីជំហររបស់ប្រទេសចិន លើថ្នាំសំយោគ ឬហៅថាគ្រឿងញៀន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិន ប្រឆាំងយ៉ាងខ្លាំង ចំពោះការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀត...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា យោធាអាមេរិកបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃចន្ទថា បំណែករបស់យន្តហោះបំបាំងកាយ ដែលបានបាត់ខ្លួន បន្ទាប់ពីអ្នកបើកយន្តហោះបានលោតចេញ ត្រូវបានរកឃើញហើយ បន្ទាប់ពីមួយថ្ងៃនៃការខកខានមិនបានតាមដានយន្តហោះ ដែលមានតម្លៃ៨០លានដុល្លារ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងមានការរិះគន់ចំពោះការវាយតម្លៃដែលមានលក្ខណៈដូចគ្នា ។ ក្រុមមន្ត្រីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter ដូច្នេះ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចទៅចិនកាលពីប៉ុន្មានថ្ងៃមុននោះ ដើម្បីបញ្ជាក់ជំហរនៃគោលនយោបាយរបស់កម្ពុជា ដោយប្រកាន់ជំហរនិរន្តរភាព និងសង្គតិភាព ឈរលើមូលដ្ឋានអធិបតេយ្យភាព ឯករាជ្យភាពផ្អែកលើច្បាប់ អនុវត្តដោយភាពច្នៃប្រឌិត វៃឆ្លាត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ។ សម្តេចថា ការប្រកាន់ជំហរចិនតែមួយរបស់រាជរដ្ឋាភិបាលថ្មី គឺមិនខុសនោះទេ ព្រោះមានប្រទេសជាច្រើន ជាសមាជិកអង្គការសហប្រជាជាតិក៏បានប្រកាន់គោលជំហរចិនតែមួយ។ ការលើកឡើងរបស់សម្តេចធិបតីនេះបន្ទាប់ពីមានប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុក...
ភ្នំពេញ ៖ ក្នុងជំនួបជាកម្មករនាព្រឹកថ្ងៃ១៩ កញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងយ៉ាងខ្លី ពាក់ព័ន្ធទៅនឹងទិន្នន័យ សន្តិសុខជាតិថា “បើមិនដឹងកុំចង់ដឹង បើគ្មានសិទ្ធិដឹង កុំទារគេចង់ដឹង” ។ ការលើកឡើងបែបនេះ របស់នាយករដ្ឋមន្រ្តី ក្នុងន័យណែនាំទៅស្ថាប័នក្រសួងផ្សេងទៀត កុំឲ្យចង់ដឹងចង់លឺ ពីសន្តិសុខជាតិ បើគេមិនឲ្យដឹង...