បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាបន្តសង្រ្គាមប្រឆាំងក្រុមហាម៉ាស រហូតដល់ក្រុមប៉ាឡេស្ទីននេះ ត្រូវបានកំចាត់ចោលទាំងស្រុង ហើយហ្គាហ្សាមិនបង្កការគំរាមកំហែងទៀតឡើយ។ ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីបានកើតឡើងបន្ទាប់ពីក្រុមហាម៉ាសត្រូវបានគេរាយការណ៍ថាបានច្រានចោលការផ្តល់ជូនរបស់ក្រុងយេរូសាឡឹមសម្រាប់ ដំណើរការនាំការផ្អាកមនុស្សធម៌រយៈពេលមួយសប្តាហ៍ទៀតជាថ្នូរនឹងការដោះលែងអ្នកចាប់ជនជាតិអ៊ីស្រាអែលចំនួន៤០នាក់ ។ លោក Netanyahu បាននិយាយនៅក្នុងសារវីដេអូមួយដែលត្រូវបានបង្ហោះនៅលើ X ដោយអ្នកនាំពាក្យរបស់លោក Ofir Gendelman កាលពីថ្ងៃព្រហស្បតិ៍ថា៖យើងនឹងតស៊ូរហូតដល់ទទួលបានជ័យជម្នះ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំក្រុមលោក Abdel-Malek al-Houthi បានព្រមានកាលពីថ្ងៃពុធថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក អាចនឹងត្រូវបានវាយប្រហារ ប្រសិនបើក្រុម Houthi របស់យេម៉ែន ត្រូវបានកំណត់គោលដៅដោយទីក្រុងវ៉ាស៊ីនតោននោះ។ មេដឹកនាំក្រុមលោក Abdel-Malek al-Houthi បានចេញការព្រមាននេះកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រតិកម្មទៅនឹងព័ត៌មានរបស់សហរដ្ឋអាមេរិក បង្កើតក្រុមចម្រុះ ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ពួកគេលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ តាំងពីខែមុនមក ក្រុមសកម្មប្រយុទ្ធនេះបានបាញ់មីស៊ីលលើនាវាអន្តរជាតិដែលបើកកាត់សមុទ្រក្រហម។...
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន២រូប គឺ លោក ជា សារិទ្ធ និងលោកស្រី ម៉ិច វ៉ាន់ឌី ពីមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ឱ្យមកបម្រើការងារនៃទីស្តីការក្រសួងរ៉ែនិងថាមពល។ យោងតាមតាមសេចក្ដីប្រកាស ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មន្រ្តីទាំងពីររូបនោះរួមមាន៖ ១. លោក ជា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ប្រធានាធិបតីកូរ៉េខាងជើងថា សត្រូវគឺត្រូវតែភ័យ ក្រោយពីក្រុងព្យុងយ៉ាង សាកល្បងជោគជ័យ មីស៊ីលដែលបាញ់ដល់ ទឹកដីអាមេរិកhttps://dap-news.com/?p=381023 Politico៖ មន្ទីរបញ្ចកោណ បារម្ភអំពីការចំណាយកាន់តែច្រើន ក្នុងការទប់ទល់ជាមួយក្រុមឧទ្ទាមហួធី នៅសមុទ្រក្រហមhttps://dap-news.com/?p=381028 Update៖ ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ឡើងដល់ ២ម៉ឺននាក់https://dap-news.com/?p=381043 កិច្ចព្រមព្រៀង ការពារជាតិអាមេរិក ជាមួយហ្វាំងឡង់ និងស៊ុយអែត ផ្តល់ឲ្យក្រុងវ៉ាស៊ីនតោន គ្រប់គ្រងលើអឺរ៉ុបខាងជើងhttps://dap-news.com/?p=381106...
គ៊ែរ៖ គណៈប្រតិភូជាន់ខ្ពស់ នៃចលនាតស៊ូអ៊ីស្លាម ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា (ហាម៉ាស) បានមកដល់កាលពីថ្ងៃពុធ ក្នុងរដ្ឋធានីគែររបស់អេហ្ស៊ីប ដើម្បីជួបពិភាក្សាជាមួយមន្ត្រីអេហ្ស៊ីប ដើម្បីឈានដល់បទឈប់បាញ់មួយទៀតនៅតំបន់ហ្គាហ្សា និងការដោះដូរចំណាប់ខ្មាំង។ គណៈប្រតិភូក្រុមហាម៉ាស ដឹកនាំដោយលោក Ismail Haniyeh ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស នេះបើយោងតាមរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ហាម៉ាស។ អតីតមន្ត្រីប៉ាឡេស្ទីននៅអេហ្ស៊ីប ដែលសុំមិនបញ្ចេញឈ្មោះក៏បានបញ្ជាក់ពីការមកដល់របស់លោក Haniyeh នៅមុនថ្ងៃនោះដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
គៀវ៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកា បានកើនឡើង ៥,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមតួលេខបឋម ដែលបានបង្ហាញដោយក្រសួងសេដ្ឋកិច្ចរបស់ប្រទេស។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថានៅក្នុងខែវិច្ឆិកាតែមួយ GDP របស់អ៊ុយក្រែន បានកើនឡើង ៤ភាគរយលើមូលដ្ឋានប្រចាំឆ្នាំធ្លាក់ចុះពី ១០,៥ ភាគរយនៅក្នុងខែតុលា។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន Yulia Svyrydenko បានឲ្យដឹងថា ការបិទព្រំដែនអ៊ុយក្រែន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ក្រុមការងាររាជរដ្ឋបាល បន្តផ្ដល់កិច្ចសហការ និងគាំទ្រដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តព្រៃវែង អនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឲ្យជោគជ័យ។ ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំប៉ះពាក់គ្រឿងញៀន ក្នុងករណីរកឃើញ ប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌភ្លាមៗ។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ...
ម៉ារ៉ាកិច ៖ បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ក្នុងការជំរុញកិច្ច សហប្រតិបត្តិការ លើបញ្ហាអន្តរជាតិ រួមទាំងការដោះស្រាយ វិបត្តិតំបន់ហ្គាហ្សា នៅវេទិកាសហប្រតិបត្តិការអារ៉ាប់ -រុស្ស៊ីលើកទី៦ ដែលធ្វើឡើងនៅទីក្រុងម៉ារ៉ាកិច ភាគខាងត្បូងប្រទេសម៉ារ៉ុក។ កិច្ចប្រជុំនេះ បានប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស នៃប្រទេសដែលចូលរួម រួមទាំងលោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី...