វ៉ាស៊ីនតោន៖ អ្នកការទូតជើងចាស់អាមេរិកបានធ្វើការអំពាវនាវរួបរួមគ្នា សម្រាប់ការស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី៧៤ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃពុធ លោក Robert Hormats អាយុ ៨០ឆ្នាំ អតីតរដ្ឋលេខាធិការ សម្រាប់កំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន បានសម្ដែងការសោកស្ដាយ ចំពោះស្ថានភាពបច្ចុប្បន្ន។ លោកបានលើកឡើងថា “ជាអកុសល នេះមិនមែនជាពេលវេលាដ៏ល្អនោះទេ។ នេះគឺជាពេលវេលាដ៏លំបាកមួយ ហើយវាជាពេលវេលាដ៏សោកសៅបំផុត...
ចាប់តាំងពីធ្វើពិធីបើកវគ្គ និងចាប់ឆ្នោតចាប់ក្រុមប្រកួត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែត្រូវជ្រើសរើសថ្ងៃប្រកួតដំបូងនៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ការប្រកួតពានរង្វាន់ បាល់ទាត់ និង បាល់ទះ របស់ “កងរាជអាវុធហត្ថរាជធានីភ្នំពេញ” ក្រោមការផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីជនសង្ស័យមួយក្រុមបានចូលលួចសម្ភារមួយចំនួននៅក្នុងដីឡូតិ៍មួយកន្លែង នៅចំណុចភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់ទីតាំងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។ ជនទាំង០៥នាក់ រួមមាន ៖១-ឈ្មោះ សៅ សិលា ភេទប្រុស អាយុ៣៥ឆ្នាំ...
នៅពេលចាប់ផ្តើមក្នុងអាណត្តិថ្មីនេះ នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ នេះ ចំនួន ៦ចំណុច សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត។ ក្នុងនោះ ការរៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ គឺជាអាទិភាពមួយ ក្នុងចំណោមអនុសាសន៍ជាអាទិភាពទាំង ៦ចំណុចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្នុងវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំអំពីការរៀបចំដាក់ឱ្យដំណើរការ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១,៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ អនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត អាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ។ ក្នុងនោះ ដើម្បីបង្កើនផលិតភាពប្រសិទ្ធភាពការងារនៅកន្លែងការងារ ក៏ត្រូវរៀបចំវគ្គបណ្តុះបណ្តាល នៅវេនពេលយប់ ឬចុងសប្តាហ៍ សម្រាប់បងប្អូនកម្មករនិយោជិត។ នេះ គឺជាការគិតគូររយៈពេលវែងរបស់រាជរដ្ឋាភិបាល បន្ថែមលើការកសាងធនធានមនុស្ស ដែលស្ថិតក្នុងអាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ កម្មវិធីថ្មីនេះ ក្រៅតែពីបង្រៀនឱ្យយុវជន មានជំនាញបច្ចេកទេសវិជ្ជាជីវៈ ក៏អាចបង្កើនចំណេះ និងជំនាញបន្ថែមដល់កម្មករនិយោជិតពិសេសកម្មករកាត់ដេររបស់យើង។ ពោលគឺប្រែក្លាយការប្រើកម្លាំងពលកម្មសុទ្ធសាធ ទៅជាកម្មករមានជំនាញច្បាស់លាស់ ហើយកម្មករនិយោជិត ដែលទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ តាមរយៈការបណ្តុះបណ្តាលពិសេសនេះ ច្បាស់ណាស់ប្រាកដជានឹងទទួលបានការងារល្អជាងមុន ហើយក៏ច្បាស់ណាស់ថែមទៀត នឹងទទួលបានប្រាក់ខែច្រើនជាងមុន។ និយាយឱ្យងាយស្តាប់ បើសិនជាយុវជន ដែលទើបចេញពីសាលា ដែលរៀនចប់ត្រឹមមធ្យមសិក្សា ឬក៏ប្រឡងបាក់ឌុបធ្លាក់ ស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាព ដែលអាចចុះឈ្មោះចូលរួមជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាកម្មវិធីអាទិភាពមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្រៀនរួចហើយនូវជំនាញ ក្នុងវិស័យកម្មន្តសាល វិស័យសំណង់វិស័យអគ្គិសនី វិស័យមេកានិករថយន្ត សេវាកម្មធុរកិច្ច និងបរិក្ខាត្រជាក់ និងក្តៅ។ ក្រៅពីជំនាញក្នុងវិស័យគោលទាំងនេះ អំឡុងពេលបើកវគ្គបណ្តុះបណ្តាលពិសេស ១,៥លាននាក់ ក៏អាចបង្កើតជំនាញ ក្នុងវគ្គសិក្សារយៈពេលខ្លីនូវជំនាញជួសជុលម៉ូតូ ជាងទឹកភ្លើង ជាងម៉ាស៊ីនត្រជាក់ ខាងសំអាង សាឡន ឬក៏ជំនាញធ្វើម្ហូបអាហារ និងភេសជ្ជៈជាដើម។ សូមបញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា មានចំនួន ១០៧។ ក្នុងនោះ មានគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ ចំនួន ៣៧ នៅទូទាំង២៥រាជធានីខេត្ត។ ក្នុងនោះ ក្រសួង ក៏បានបង្កើតទីតាំងបណ្តុះបណ្តាលជំនាញពហុបច្ចេកទេសវិជ្ជាជីវៈ ច្រើនទីតាំង មាននៅរាជធានីភ្នំពេញ នៅខេត្តសៀមរាប នៅខេត្តបាត់ដំបង នៅកំពង់ធំ និងនៅខេត្តបន្ទាយមានជ័យ ជាដើម។ ក្រៅពីកន្លែងបណ្តុះបណ្តាលជំនាញថ្មី សម្រាប់យុវជន នៅតាមទីតាំងខាងលើនេះ កម្មករនិយោជិត ពិសេសកម្មករកាត់ដេរ ដែលកំពុងធ្វើការងារប្រចាំថ្ងៃ គឺនៅពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកម្មវិធីបណ្តុះបណ្តាលថ្មីនេះ នៅតាមរាជធានីខេត្ត គឺបងប្អូនកម្មករនិយោជិតយើង អាចឆ្លៀតពេលទំនេរពីការងារ ឬនៅម៉ោងចេញពីធ្វើការងាររៀងរាល់ថ្ងៃ ឬក៏នៅថ្ងៃអាទិត្យចុងសប្តាហ៍ ចូលរៀនជំនាញណាមួយ ដោយឥតគិតថ្លៃ។ រៀនចប់ មានជំនាញច្បាស់លាស់ កម្មករនិយោជិតយើង អាចផ្លាស់ប្តូការងារពីកម្មករ ដែលប្រើកម្លាំងសុទ្ធ ទៅជាកម្មករនិយោជិត ដែលមានជំនាញ ហើយទទួលបានប្រាក់ខែខ្ពស់ជាងមុន។ របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ប្រទេសកម្ពុជាយើង ក៏កំពុងមាននិន្នាការនៃការកើនឡើងចំនួនប្រជាជន គួរកត់សម្គាល់ក្នុងរយៈពេល ២ទស្សវត្សរ៍កន្លងមកនេះ។ ពោលគឺកើនឡើងពីប្រមាណ ១១,៤លាននាក់ ដល់១៦,៨លាននាក់ ចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២២ ឬមានអត្រាកំណើនមធ្យមប្រចាំឆ្នាំប្រមាណ ១,៦%។ នៅកម្ពុជាយើង និន្នាការកើនឡើងនូវអត្រាប្រជាជន ក្នុងវ័យធ្វើការអាយុចន្លោះ ១៥ឆ្នាំ ទៅ ៦៤ឆ្នាំ កាន់តែច្រើន ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវបង្កើតការងារថ្មីប្រមាណពី ២០ ទៅ ៣០ម៉ឺនកន្លែង ក្នុង ១ឆ្នាំ៕ ដោយ៖ សុវណ្ណនរិន្ទសូរ្យ
នៅក្នុងជំនួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអនុញ្ញាតឱ្យសមត្ថកិច្ចពាក់ព័ន្ធ រៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ដល់ទីតាំងនោះផ្ទាល់តែម្តង ដើម្បីសម្របសម្រួលមធ្យោបាយ កាត់បន្ថយពេលវេលា ការចំណាយរបស់ពលករខ្មែរនៅទីនោះ។ សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍គូសបញ្ជាក់ថា លោកបានសម្រេចអនុញ្ញាត ឱ្យរៀបចំធ្វើលិខិតឆ្លងដែន (Passport) បាននៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពីកូរ៉េខាងត្បូងមុនគេ។ តាមរយៈការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលដូច្នេះ ត្រូវគេមើលឃើញថា ជារបត់មួយថ្មីបន្ថែមទៀតជាពិសេសពាក់ព័ន្ធនឹងវិស័យការងារកម្ពុជា គឺជាលើកដំបូងហើយ ដែលប្រមុខរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងទៀត មានការគិតគូរដល់សុខទុក្ខ និងបញ្ហាចោទរបស់ពលករខ្មែរនៅក្រៅប្រទេស មិនត្រឹមតែកម្មករនៅក្នុងប្រទេសនោះទេ។ ជាទូទៅការដែលប្រមុខរដ្ឋាភិបាលកម្ពុជា បង្ហាញនូវសុឆន្ទៈដ៏ម៉ោះមុតក្នុងការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មធ្វើលិខិតឆ្លងដែនដល់ៗទីកន្លែង ដែលពលករស្នាក់នៅ និងធ្វើការឯក្រៅប្រទេសដូច្នេះ វាជាការឆ្លុះបញ្ចាំងនូវទំនុកចិត្តដ៏ខ្ពស់ និងការយកចិត្តទុកដាក់ដ៏ធំធេងទៅលើតម្លៃនៃកម្លាំងពលកម្ម ខណៈដែលរដ្ឋាភិបាលថ្មីទើបតែចេញដំណើរមិនដល់មួយខែផង។ ជាការពិត ការសម្រេចអនុញ្ញាតឲ្យក្រសួងការងារ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ រួមនឹងស្ថាប័នពាក់ព័ន្ធសហការគ្នាផ្តល់លិខិតឆ្លងដែនដល់ពលករ នៅក្រៅប្រទេសដល់កន្លែងពួកគេធ្វើការតែម្តងនោះ គឺជាគុណសម្បតិមួយដ៏ធំធេង និងជាការផ្តល់ផលប្រយោជន៍ដ៏ក្រាស់ក្រែល សម្រាប់ពលករកម្ពុជា ដែលធ្វើចំណាកស្រុកទៅធ្វើការ នៅបរទេស។ តួយ៉ាងដូចជា នៅប្រទេសកូរ៉េខាងត្បូងជាដើម ដែលជាការចាប់ផ្តើមមុនគេនេះ គឺពិតជាជួយសម្រួលដល់ពលករខ្មែរដ៏ច្រើនមិនអាចប្រកែកបាន ខណៈពលករខ្មែរនៅកូរ៉េខាងត្បូងប្រមាណ៦ម៉ឺននាក់ នឹងទទួលបានអត្ថប្រយោជន៍នេះ យ៉ាងពិតប្រាកដ។ផលប្រយោជន៍ដែលពលករខ្មែរ ទទួលបាននោះគឺការជួយបង្កើនប្រាក់ចំណូល ដល់ពួកគេបន្ថែមទៀត នៅពេលដែលការចំណាយមួយចំនួនរបស់ពលករ មិនត្រូវបានបាត់បង់តាមរយៈយន្តការថ្មីរបស់ប្រមុខរដ្ឋាភិបាល។ តាមសភាពជាក់ស្តែងពលករម្នាក់ៗ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ ពិតជាមានភាពចាំបាច់ នឹងត្រូវការជំនួយពីរាជរដ្ឋាភិបាល ដោយហេតុថាពួកគេមានការលំបាក ក្នុងការធ្វើលិខិតឆ្លងដែនថ្មី ខណៈដែលលិខិតឆ្លងដែនចាស់ អស់សុពលភាព និងមិនអាចពន្យាបាន ហើយត្រូវចំណាយពេលវេលា និងថវិកាធ្វើដំណើរត្រលប់មកប្រទេសកម្ពុជាវិញ ដើម្បីធ្វើលិខិតឆ្លងដែនថ្មី និងឯកសារផ្សេងៗទៀត ដូចជាលិខិតថ្កោលទោសជាដើម។ មួយវិញទៀត ការដែលត្រូវចាកចេញពីកន្លែងធ្វើការមួយរយៈ ក៏ព្រោះតែ ដើម្បីវិលត្រលប់ទៅប្រទេសកំណើត ដើម្បីធ្វើលិខិតឆ្លងដែន និងលិខិតស្នាមផ្សេងៗ មិនមែនជាការងាយស្រួលទេ។ ពលករខ្លះបានប្រឈមនឹងការសុំអនុញ្ញាតច្បាប់តឹងតែងពីនិយោជកសហគ្រាស ក្រុមហ៊ុន ឬកសិដ្ឋាន ដោយគេបារម្ភថាអវត្តមានរបស់បុគ្គលិកច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់ច្រវ៉ាក់ផលិតកម្មរបស់គេ។ ពេលខ្លះនិយោជក អាចនឹងកាត់ប្រាក់ខែក៏មាន។ ក៏ប៉ុន្តែបញ្ហាលំបាកទាំងនេះ នឹងលែងមានទៀតហើយ ហើយនឹងត្រូវបានដោះស្រាយតាមរយៈការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងការគិតគូរដ៏ធំធេង របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។ ដូច្នេះការដាក់ការរិយាល័យ នៅតាមទីតាំងការងារពលករ ដែលមានចំងាយរាប់ពាន់គីឡូម៉ែត្រពីមាតុប្រទេស ដើម្បីធ្វើលិខិតឆ្លងដែនដល់ពលករនៅប្រទេសកូរ៉េពេលនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលបន្ថែមទៀត បន្ថែមពីលើការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយរកការងារឲ្យពលរដ្ឋរបស់ខ្លួនធ្វើនៅក្រៅប្រទេស ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារ។ អតីតអ្នកការទូត ក៏ដូចជាអ្នកតាមដានសង្គមនានាយល់ឃើញប្រហាក់ប្រហែលគ្នាថា ការសម្រេចចិត្តរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកាយវិការដ៏ឈ្លៀសវៃមួយ ដែលបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ នៅចំពោះមុខពលរដ្ឋម្ចាស់ឆ្នោត និងប្រជាជាតិខ្មែរទាំងមូលថា រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយអ្នកបន្តវេនគណបក្សប្រជាជនកម្ពុជាពិតជាមានសមត្ថភាព និងគុណភាពក្នុងការដឹកនាំនិងដោះស្រាយនូវបញ្ហាប្រឈមនានារបស់ពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស។ ទោះយ៉ាងណា យន្តការបង្ខិតសេវាលិខិតឆ្លងដែនទៅកៀកនឹងកាំជណ្តើររបស់ពលករ ដែល ប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់ចេញពេលនេះ ត្រូវបានគេមើលឃើញថាមិនអាចគេចផុតពីការរិះគន់ពីសំណាក់ពួកប្រឆាំងផ្កាប់មុខមួយចំនួនតូច ថាធ្វើឡើងក្នុងគោលបំណងកេងចំណេញនយោបាយ។ ក៏ប៉ុន្តែអ្នកតាមដានសង្គមនានា ក៏ដូចជាអតីតអ្នកការទូតយល់ឃើញថា ដើម្បីប្រយោជន៍របស់ពលរដ្ឋ និងសង្គម ទោះជារងនូវការវិនិច្ឆ័យដោយអយុត្តិធម៌យ៉ាងណា ក៏រាជរដ្ឋាភិបាលមិនរាថយដែរ។...
ប៊ូដាពែស៖ រដ្ឋាភិបាលហុងគ្រី បានពង្រីកការហាមឃាត់លើការនាំចូលកសិកម្មរបស់អ៊ុយក្រែន ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីកសិកម្មហុងគ្រីលោក Istvan Nagy កាលពីថ្ងៃសៅរិ៍ម្សិលមិញនេះ។ លោក Nagy បានគូសបញ្ជាក់ពីការបញ្ចប់ការរឹតបន្តឹងការនាំចូលរបស់សហភាពអឺរ៉ុប លើផលិតផលកសិកម្មអ៊ុយក្រែន កាលពីយប់ថ្ងៃសុក្រ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាការផ្អាកដើម្បីដោះស្រាយការរំខានទីផ្សារ។ រដ្ឋាភិបាលក៏បានស្នើឱ្យបង្កើតមូលនិធិគាំទ្រការឆ្លងកាត់ ដើម្បីជួយសម្រួលដល់ការចែកចាយផលិតផលកសិកម្មរបស់អ៊ុយក្រែន ទៅកាន់គោលដៅហួសពីអឺរ៉ុប ដោយហេតុនេះ ជៀសវាងគ្រោះទុរភិក្ស និងរលកចំណាកស្រុក ដែលមានសក្តានុពល។ បណ្តាប្រទេសនៅអឺរ៉ុបកណ្តាលផ្សេងទៀត ដូចជាប៉ូឡូញ...
ហៃរៀ៖ អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិកមិនបាននាំមកនូវស្ថេរភាពដល់ទ្វីបអាហ្រ្វិកនោះទេ ប៉ុន្តែបានក្លាយជាកត្តាជំរុញឱ្យមានអស្ថិរភាពជំនួសវិញ ដោយលោកស្រី Linda Masarira ប្រធានគណបក្សនយោបាយ ការងារ សេដ្ឋវិទូ និងគណបក្សប្រជាធិបតេយ្យអាហ្វ្រិក (LEAD) របស់ប្រទេសហ្ស៊ីមបាវេបានឲ្យដឹងថាវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាហ្រ្វិកមិនមានប្រយោជន៍ដល់ទ្វីបនោះទេ។ លោកស្រី Masarira បានប្រាប់កាសែតស៊ិនហួនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា “ពួកគេព្យាយាមធ្វើពុត ដូចជាពួកគេកំពុងបំពេញបេសកកម្មបង្កើតសន្តិភាព ប៉ុន្តែយើងទាំងអស់គ្នាដឹងថាក្នុងអំឡុងពេលបេសកកម្មបង្កើតសន្តិភាព ដែលពួកគេកំពុងនិយាយអំពី ពួកគេកំពុងរវល់លួចយកធនធានរបស់ទ្វីបអាហ្រ្វិក។ លោកស្រីបានលេីកឡេីងថា សហរដ្ឋអាមេរិកប្រើប្រាស់របបអាណានិគមនិយម...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជឿជាក់ថា ប្រទេសសមាជិកអាសិបទាំងអស់ មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ក្រោមប្រធានបទ...
VIENNA៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រធានឃ្លាំមើលកម្មវិធីនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិលោក Rafael Grossi) បានថ្កោលទោសលើការផ្លាស់ប្តូរ “មិនសមាមាត្រ និងមិនធ្លាប់មាន” របស់អ៊ីរ៉ង់ ក្នុងការរារាំងដល់ក្រុមអធិការកិច្ចជាច្រើន ដែលត្រូវបានចាត់តាំងឱ្យប្រទេសនេះ ដោយរារាំងការចុះត្រួតពិនិត្យសកម្មភាពបរមាណូរបស់ក្រុងតេហរ៉ង់ ។ បើតាមចំណាត់ការរបស់អ៊ីរ៉ង់ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវដែលដឹកនាំដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃអាទិត្យនេះថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានពិភាក្សាអំពីបញ្ហាជាក់ស្តែងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ។ នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសរុស្ស៊ី លោក គីម បានត្រួតពិនិត្យទីតាំងផលិតយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី មីស៊ីលល្បឿនលឿន និងនាវាចម្បាំងកាលពីថ្ងៃសៅរ៍...