កាណាដា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា ព្យុះ Lee បានបង្កជាគ្រោះបាក់ដី ខណៈដែលព្យុះស៊ីក្លូននេះ បានប្រែកក្លាយព្យុះត្រូពិច បានថមថយកម្លាំងបក់បោកនៅភាគខាងលិចដែលនៅឆ្ងាយនៃខេត្ត Nova Scotia របស់ប្រទេសកាណាដា កាលពីថ្ងៃសៅរ៍បង្កជាគ្រោះទឹកជំនន់លិចផ្លូវថ្នល់ ដួលរលំដើមឈើ និងដាច់ចរន្តអគ្គិសនីសម្រាប់មនុស្សរាប់ម៉ឺននាក់ នៅតាមបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិកខាងជើង ។យ៉ាងហោចណាស់មានមនុស្សស្លាប់ដោយសារខ្យល់ព្យុះនេះត្រូវបានកត់ត្រាកាលពីថ្ងៃសៅរ៍ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា...
ភ្នំពេញ៖ អ្នកនាំពាក្យ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ដោយបានឱ្យដឹងថា ការតែងតាំងនាយរងប៉ុសិ៍ ច្រកទ្វាអន្តរជាតិគ្រប់ប្រភេទ គឺជាសមត្ថកិច្ច របស់អគ្គនាយកនៃអគ្គនាយកអន្តោប្រវេសន៍ ឬដោយប្រកាសរបស់ក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ក្នុងអំឡុងពេលដែល ឧត្តមសេនីយ៍ឯក សុខ វាសនា ស្ថិតក្នុងតួនាទី ជាអគ្គនាយករងអន្តោប្រវេសន៍ លោកទទួលជួយលើការងារដ្ឋការ និងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាសាស្រ្ត អន្តោប្រវេសន៍ ដោយពុំមានសិទ្ធ ក្នុងការតែងតាំង...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួនមិនត្រូវបានបណ្តេញចេញពីភូមិ Andriivka ដែលជាភូមិមួយនៅជិតទីប្រជុំជនដ៏សំខាន់ នៃ Bakhmut រយៈពេលមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានអះអាងថា ខ្លួនបាន “រំដោះ” បានទីតាំង និងធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរលើកងទ័ពសត្រូវ ។ ភូមិ Andriivka ស្ថិតនៅចម្ងាយប្រហែល១៤គីឡូម៉ែត្រ...
ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា មានមនុស្សជាង៨០០នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម នៅក្នុងចំណោម១៦៤.៥៦២ករណីដែលត្រូវបានរាយការណ៍នៅទូទាំងប្រទេសបង់ក្លាដេសក្នុងឆ្នាំនេះ តួលេខរបស់នាយកដ្ឋានសុខាភិបាលបានបង្ហាញឲ្យដឹងកាលពីថ្ងៃសៅរ៍ ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ (DGHS) ក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកស្លាប់សរុបចំនួន៨០៤នាក់ រួមមាន ២១១នាក់នៅក្នុងខែកញ្ញា និង៣៤២នាក់នៅក្នុងខែសីហា និងចំនួន២០៤នាក់នៅក្នុងខែកក្កដា ។ បើយោងតាមនាយកដ្ឋាន DGHS...
បរទេស៖ ការវាយតម្លៃផ្នែកយោធារបស់កោះតៃវ៉ាន់ ថ្មីបង្ហាញពីការគំរាមកំហែងដែលបង្កឡើងចំពោះកោះដែលគ្រប់គ្រងដោយខ្លួនឯង ដោយនាវាផ្ទុកយន្តហោះទំនើបទីបី និងទំនើបបំផុតរបស់ចិនគឺ នាវា Fujian ដែលត្រូវបានគេរំពឹងថា នាវានេះនឹងចូលបម្រើសេវាកម្មបន្ទាប់ពីបញ្ចប់ការសាកល្បងលើសមុទ្រនៅពេលណាមួយនៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយតម្លៃដែលមានចែងនៅក្នុងរបាយការណ៍ការពារជាតិរបស់កោះតៃវ៉ាន់ឆ្នាំ ២០២៣ ក៏អំពាវនាវឱ្យបង្កើតវេទិកាបញ្ជាវិមជ្ឈការនៅទូទាំងសេវាកម្មយោធាដោយផ្អែកលើមេរៀនដែលបានរៀនពីការសង្កេតមើលសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ របាយការណ៍ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ ឱ្យដឹងថា នាវា Fujian...
បរទេស៖ សារព័ត៌មាន la Repubblica របស់អ៊ីតាលី បានផ្សាយថា យន្តហោះមួយគ្រឿង ក្នុងក្រុមបង្ហាញដែនអាកាស Frecce Tricolori បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅឯមូលដ្ឋានយោធាក្បែរទីក្រុង Turin ដោយបានបណ្តាលឱ្យក្មេងស្រីអាយុ៥ឆ្នាំម្នាក់បានស្លាប់ ពេលយន្តហោះធ្លាក់ទៅបុកនឹងរថយន្តគ្រួសារមួយគ្រឿង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់កាសែត la Repubblicaថា...
បរទេស៖ ក្រុមហ៊ុនថាមពលធំបំផុត របស់ប្រទេសរុស្ស៊ី Gazprom បានដឹកជញ្ជូនហ្គាសធម្មជាតិរាវឬLNGជាលើកដំបូងរបស់ខ្លួនតាមរយៈផ្លូវសមុទ្រខាងជើង ទៅកាន់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ពីក្រុមហ៊ុនព័ត៌មានហិរញ្ញវត្ថុ LSEG បានឲ្យដឹងថា ភាពជោគជ័យក្នុងការប្រើប្រាស់ផ្លូវទឹកភាគខាងជើងនេះធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលទីក្រុងមូស្គូ កំពុងមានបំណងចង់ពង្រីកការប្រើប្រាស់ច្រករបៀងអាកទិកចំពោះមុខ នៃទណ្ឌកម្មលោកខាងលិច។ ប្រភពដដែលបានឱ្យដឹងដែរថា កប៉ាល់ Velikiy Novgorod ផ្ទុក LNG ពីរោងចក្រ...
បរទេស៖ យន្តហោះយោធា V-22 Osprey របស់សហរដ្ឋអាមេរិកបានធ្វើការចុះចតជាបន្ទាន់នៅក្នុងអាកាសយានដ្ឋានស៊ីវិលក្នុងទីក្រុង Oita របស់ប្រទេសជប៉ុន, នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុនកាលពីថ្ងៃសៅរ៍ ដោយបន្ថែមថា ការចុះចតបន្ទាន់នេះ គ្មាននរណាម្នាក់រងរបួសនោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា យន្តហោះយោធា V-22 Osprey បានចុះចតនៅអាកាសយានដ្ឋាន ១៥...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងត្រូវមានជំនួបជួបជាមួយមេដឹកនាំប្រទេសចំនួនប្រាំ នៃបណ្តាប្រទេសអាស៊ីកណ្តាលដែលមានសម្ព័ន្ធមិត្តរុស្ស៊ី នៅទីក្រុងញូវយ៉ក សប្តាហ៍ក្រោយ។ ប្រភពដដែលបានសរសេរទៀតថា ខណៈពេលដែលក្រុមអ្នកវិភាគដែលគាំទ្រអង្គការណាតូ បានពណ៌នាកិច្ចប្រជុំកំពូលថាជាឱកាសសម្រាប់លោក Biden ដើម្បីប្រឆាំងនឹងឥទ្ធិពលរុស្ស៊ី និងចិន នៅក្នុងតំបន់នោះ សេតវិមានបានទទូចថាកិច្ចប្រជុំនេះគឺ មិនប្រឆាំងនឹងប្រទេសណាមួយឡើយ ។ តាមផែនការលោក...