វ៉ាស៊ីនតោន៖ កាសែត Financial Times បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ជឿជាក់ថា រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu កំពុងស្ថិតនៅ ក្រោមការស៊ើបអង្កេត ហើយត្រូវបានដកហូតពីការទទួលខុសត្រូវ របស់លោក ដោយសារ តែឧត្តមសេនីយ៍រូបនេះ មិនត្រូវបានគេឃើញ ជាសាធារណៈអស់រយៈពេលជាងពីរសប្តាហ៍ ។ កាសែត Reuters បានឲ្យដឹងថា...
ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនារោង ចក្រផលិតយន្តហោះចម្បាំង មួយនៅទីក្រុង Komsomolsk-on-Amur ភាគខាងកើតនៃប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានទៅដល់ទីនោះ តាមរថភ្លើងនៅពេលព្រឹក។ ទីភ្នាក់ងារសារព័ត៌មានបានឲ្យដឹងថា រោងចក្រនៅក្នុងតំបន់ Khabarovsk ផលិតយន្តហោះចម្បាំង ដូចជាយន្តហោះចម្បាំង...
តូក្យូ ៖ សេតវិមានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិ កំពូល របស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានធ្វើការហៅទូរស័ព្ទ ៣ផ្លូវដើម្បីពិភាក្សា អំពីកិច្ចប្រជុំនាពេលថ្មីៗនេះ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក Jake Sullivan...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក លាវ នីង (Liu Ning) អគ្គលេខាធិការបក្ស តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៦ កញ្ញា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ តំណាងតំបន់ស្វយ័តជនជាតិក្វាងស៊ី អមដំណើរដោយ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងណាននីង ។
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៦បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ៣៤លានដុល្លារ ដើម្បីបង្កើតរោងចក្រ នៅកម្ពុជា ព្រមទាំងបង្កើតឱកាសការងារជាង ៦ពាន់កន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“TX FOOD (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតមី...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ បានបង្ហាញសារប្រកបដោយក្តីសង្ឃឹម តាមរយៈហ្វេសប៊ុកផ្លូវការថា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន មិនត្រឹមតែជាការរឹតចំណងសាមគ្គីភាពរបស់ប្រទេសទាំងពីរនោះទេ ហើយអាចជាការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគថែមទៀតផង។ សារប្រកបដោយក្តីសង្ឃឹមនេះ គឺធ្វើឡើងក្រោយពេលដែលលោក បានចូលរួមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា និងលោក អូអេណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយបានទស្សនាការប្រគុំតន្ត្រីអូខេស្ត្រាក្នុងពិធីរំលឹកខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុននៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)ក្នុងរាជធានីភ្នំពេញ។ លោក ហេង សួរ បានគូសបញ្ជាក់ថា៖ “ បានមកចូលរួមជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោក អូអេណុ អាត់ស៊ូស៊ីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ទស្សនាការ ប្រគំតន្ត្រីអូខេស្ត្រា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាពកម្ពុជា-ជប៉ុន និងទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន”។ កម្ពុជា ជប៉ុន បានបង្កើតទំនាក់ទំនងការទូត ជាផ្លូវការដំបូង នៅឆ្នាំ ១៩៥៣ ហើយ ៧០ឆ្នាំក្រោយគឺឆ្នាំ២០២៣នេះ ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទំនាក់ទំនងទ្វេភាគី ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ីទាំងពីរនេះ។ ក្រៅពីការលើកឡើងក្នុងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចកិច្ច លោក ហេង សួរ ក៏បានសរសើរយុវតន្ត្រីករជប៉ុនថាពិតជាសម្តែងបានល្អ និងថ្លែងអំណរគុណដែលធ្វើដំណើរដ៏សែនឆ្ងាយដម្រាប់ការប្រគំតន្ត្រីនេះ ហើយក៏ជូនពរដល់យុវតន្រ្តីករជប៉ុនមានសុខភាពល្អ និងរីករាយក្នុងការស្នាក់នៅកម្ពុជា។ គួររំលឹកផងដែរថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទំហំ៨៦០លានដុល្លារអាម៉េរិក ខណៈដែលកម្ពុជា បាននាំចេញទៅជប៉ុន ៥៤៥លានដុល្លារអាម៉េរិក៕
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាចម្រុះ ប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធនានាក្នុងកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកសមយុទ្ធ ទេវតាសន្តិភាពឆ្នាំ២០២៣ កម្ពុជា-ចិន នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រទេសកម្ពុជា។ សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣នេះ បានរៀបចំក្រោម ប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់...
ភ្នំពេញ៖ កម្ពុជា-អាស៊ែបៃហ្សង់ បានបង្ហាញ ពីការត្រៀមខ្លួន ក្នុងការរៀបចំកិច្ច ប្រជុំពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស ទាំងពីរ លើកទី៤ នៅរាជធានីភ្នំពេញ នាដើមឆ្នាំ២០២៤ ។ ការបង្ហាញការត្រៀម ខ្លួននេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួង ការបរទេសកម្ពុជា ជាមួយលោក Shovgi...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានក្រើនរំលឹកម្ចាស់យានយន្តទាំងអស់ មិនទាន់បំពេញ កាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២៣ អញ្ជើញទៅបង់ពន្ធ ឲ្យទាន់ពេលវេលា ព្រោះផុតកំណត់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។ តាមរយៈសេចក្ដីជូនដំណឹង នាថ្ងៃទី១៥ កញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា...