ម៉ារ៉ុក៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ កាលពីថ្ងៃសុក្រ នៅប្រទេសម៉ារ៉ុក បានកើនឡើងដល់ ២,០១២ នាក់ និងរបួស ២,០៥៩ នាក់ផ្សេងទៀត ។ រដ្ឋាភិបាលបានឲ្យដឹងថាក្នុងចំណោមអ្នករងរបួស ១,៤០៤ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលបុគ្គលិកយោធា និងបុគ្គលិករថយន្តសង្គ្រោះបន្តប្រតិបត្តិការជួយសង្គ្រោះនៅតំបន់កណ្តាលនៃប្រទេសអាហ្វ្រិកខាងជើង។ យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង ៣០ម៉ឺន...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងការដឹកនាំរបស់គណបក្សសេរីនិយម ដែលកំពុងកាន់អំណាចនៅព្រឹកថ្ងៃពុធខាងមុខនេះ ដោយមិនបានបញ្ជាក់លម្អិតអំពីព័ត៌មានលម្អិតនោះទេ។ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ នៅទីក្រុងញូវដេលី លោក គីស៊ីដា បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងដាក់ “អាទិភាពកំពូល” លើការគូសវាស “វិធានការសេដ្ឋកិច្ចយ៉ាងហ្មត់ចត់ និង អនុវត្តយ៉ាងរហ័សនៅក្រោមរដ្ឋបាលថ្មី។ ទន្ទឹមនឹងនោះលោក...
តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានយល់ព្រមកាលពីថ្ងៃអាទិត្យ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថាប្រទេសរបស់ពួកគេនឹងបន្តធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមទាំង២០ នៅទីក្រុងញូវដេលី លោក គីស៊ីដា ក៏បានប្រាប់លោក Yoon ថា ទីក្រុងតូក្យូ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការដើរតួនាទីជាប្រធាននៃកិច្ចចរចាត្រីភាគី...
ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាអំពីការចរចាប្រាក់ឈ្នួលសម្រាប់កម្មករលើកទី៤ នាថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លទ្ធផលបង្ហាញថាភាគីសហជីពរក្សាតួលេខចំនួន២១៥ដុល្លារ ខណៈភាគីនិយោជកចំនួន២០១ដុល្លារ ៕
ភ្នំពេញ ៖ រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី១៤កញ្ញា ខាងមុខ ដើម្បីពិភាក្សានិងអនុម័តសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ការបើកសម័យប្រជុំពេញអង្គនេះ បន្ទាប់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។...
ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍បន្ទាន់ត្រូវការ ជំនួយអន្តរាគមន៍ សូមហៅទូរស័ព្ទមកកាន់លេខ 1291 អាចតេបានពីគ្រប់ប្រព័ន្ធដោយឥតគិតប្រាក់ ដែលមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រង់ចាំបម្រើ 24h/24h។ ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានបន្តអភិវឌ្ឍន៍សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់ភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ក្នុងគោលដៅកាត់បន្ថយការចំណាយលើពេលវេលា និងថវិកា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី១១ កញ្ញា នេះ បានឲ្យដឹងថា កន្លងមក ក្រសួងបានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឲ្យដំណើរការជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល...
ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា បានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាស្រ្តី៤នាក់ជាជនជាតិថៃ កំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារ នៅខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយមានមនុស្សស្លាប់ចំនួន ៣នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១១ កញ្ញានេះ បានឲ្យដឹងថា ក្រោមបទបញ្ជានាយឧត្តមសេនីយ៍...
សិង្ហបុរី៖ សិង្ហបរដ្ឋាភិបាលសិង្ហបុរី នឹងបរិច្ចាគប្រាក់ចំនួន ៥០,០០០ដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះរញ្ជួយដីកើតឡើង នៅក្នុងប្រទេសម៉ារ៉ុក ដែលបានសម្លាប់មនុស្សជាង២.០០០នាក់ ។ ក្រសួងការបរទេស ហៅកាត់ថា (MFA) បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា បច្ចុប្បន្ននេះមិនមានរបាយការណ៍ អំពីប្រជាជនសិង្ហបុរី ដែលរងផលប៉ះពាល់ដោយសារ រញ្ជួយដីនេះនោះទេ ។ លោក Vivian...
ហាណូយ៖ កាលពីថ្ងៃអាទិត្យ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងដោយទទូចយ៉ាងដូច្នេះថា លោកមិនចង់ “គ្រប់គ្រង” ប្រទេសចិន ទេ ខណៈដែលមហាអំណាចទាំង២ ប្រឈមមុខនឹងការបែកបាក់កាន់ តែខ្លាំងលើផ្នែកពាណិជ្ជកម្ម សន្តិសុខ និងសិទ្ធិ ។ លោក បៃដិន បានថ្លែងថា លោកបានជួបជាមួយលោក Li...