ស្វាយវៀង ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរយកចិត្តទុកដាក់តាមដាន ទទួលដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញប្រកាសចូលកាន់តំណែងជាអភិបាលខេត្តស្វាយរៀងថ្មី នាថ្ងៃ៧ កញ្ញា លោកបណ្ឌិត ស សុខា គូសបញ្ជាក់ថា «រដ្ឋបាលខេត្ត គប្បីយកចិត្តទុកដាក់បន្តអនុវត្ត ជាអាទិ៍...
ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានចាត់ទុកដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋសភាកូរ៉េ នៅកម្ពុជានាពេលនេះ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រស្របពេល ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ទើបបានបង្កើតឡើង និងបានចេញដំណើរ ជាងពីរសប្តាហ៍។ ការបញ្ជាក់នេះធ្វើឡើង ក្នុងជំនួបជាមួយលោក គីម ជីន ព្យូ (Kim...
ហាណូយ៖ កាសែតក្នុងស្រុក Vietnam News បានរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធធានាឱ្យមានការ ផ្គត់ផ្គង់ថាមពល និងប្រេងឥន្ធនៈគ្រប់គ្រាន់ ដោយសង្កត់ធ្ងន់លើ សារៈសំខាន់នៃសន្តិសុខថាមពល ចំពោះការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។ កាសែតនេះបានរាយការណ៍ថា ទិសដៅនេះត្រូវបានប្រកាសបន្ទាប់ពីការរំខានមួយចំនួននៅក្នុងការផ្គត់ផ្គង់ថាមពល រួមទាំងការខ្វះខាតថាមពលផ្នែក ខ្លះនៅភាគខាងជើងក្នុងរដូវប្រាំងឆ្នាំ២០២៣ និងកង្វះខាតប្រេងនៅក្នុងតំបន់ មួយចំនួននៅចុងឆ្នាំ...
ហ្សាកាតា៖ ប្រទេសជប៉ុន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធ បានធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង របស់ពួកគេទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងសន្តិសុខដែនសមុទ្រ និងតំបន់ផ្សេងទៀត ចំពេលមានការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ដែលមានការ រីកចម្រើនយ៉ាងឆាប់រហ័ស។ ការកើនឡើងនៃទំនាក់ទំនង ដែលត្រូវបានប្រកាស នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងហ្សាកាតា កើតឡើងនៅពេល ដែលនាយករដ្ឋមន្រ្តីជប៉ុនលោក...
កំពង់ចាម ៖ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ នាឱកាសគង់ចាំព្រះវស្សា នីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងសហការី បាននាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ នៅវត្តនាគវ័ន្តសាគរ (ហៅវត្តប៉ុកប៉ែន)...
ហ្សាកាតា៖ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានឲ្យដឹងថា ប្រទេសចិន និងអាស៊ាន គួរតែធ្វើការរួមគ្នា ដើម្បីកសាងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច បង្កើនទំនាក់ទំនងគ្នាទៅវិញទៅមក និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់ សម្រាប់សហគមន៍ចិន-អាស៊ាន កាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា។ នៅក្នុងសុន្ទរកថាបើករបស់លោកនៅឯកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៦ លោក បានលើកឡើងថា ភាគីទាំងពីរក៏គួរតែរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្ម ដែលកំពុងរីកចម្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាយានជំនិះថាមពលថ្មី បច្ចេកវិទ្យា photovoltaics...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានក្រុមប្រឹក្សាសន្តិសុខ និង ការពារជាតិអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញបានលើកឡើង និងអះអាងថា សង្រ្គាមលោកលើកទី៣គឺកំពុង ដំណើរការស្រាប់ទៅហើយ ដោយជម្លោះរវាងទីក្រុងមូស្គូ និងក្រុងគៀវ បានអូសទាញប្រទេសឆ្ងាយៗ ពីតំបន់ឲ្យមកចូលរួម។ ថ្លែងនៅក្នុងវេទិកាជាតិ ស្តីអំពីសន្តិសុខទីក្រុងគៀវ លោក Aleksey Danilov បានអះអាងថា...
ប៉េកាំង៖ បញ្ជីនៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូលទាក់ទងនឹងអាស៊ាន បានឱ្យដឹងថា ប្រទេសចិន បានស្នើឱ្យពន្លឿនការចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ និងខិតខំបញ្ចប់ការចរចានៅឆ្នាំ២០២៤។ បញ្ជីនេះមានគំនិតផ្តួចផ្តើមសរុបចំនួន ៣៩ សម្រាប់កិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី២៦ កិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៦ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតលទ្ធផលជាផ្លែផ្កា។ យោងតាមបញ្ជីនេះ ប្រទេសចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ...
ស្វាយរៀង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀង ដោយលោកប៉េង ពោធិ៍សា ប្រកាសតែងតាំងជាអភិបាលខេត្តស្វាយរៀង ជំនួសលោកម៉ែន វិបុល ដែលដាក់ឲ្យចូលនិវត្តន៍។ លោកអភិសន្តិបណ្ឌិតស សុខាក៏បានថ្លែងកោតសរសើរដល់លោកម៉ែន វិបុល ដែលក្នុងអាណិត្តិដែលលោកជាអភិបាលខេត្តបានដឹកនាំនិងខិតខំអភិវឌ្ឍន៍ខេត្តស្វាយរៀងឲ្យមានការរីកចម្រើន និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។ បន្ថែមលើសពេលនេះលោកអភិសន្តិបណ្ឌិតបានថ្លែងផ្តាំផ្ញើរដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គណៈប្រតិភូនៃ ARDB បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ និងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី៧៦ របស់សមាគមឥណទានកសិកម្ម និងជនបទតំបន់អាស៊ីបាស៊ីហ្វិក (APRACA) និងវេទិកាតំបន់ស្តីពី “ហិរញ្ញប្បទានបៃតង និងអាកាសធាតុក្នុងវិស័យកសិកម្ម៖ កតា្តជំរុញចម្បងសម្រាប់ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព” ។...