ភ្នំពេញ ៖ ប្រមុខដឹកនាំក្រសួងព័ត៌មានកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្តេជ្ញា រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការងារផ្សព្វផ្សាយព័ត៌មាននិងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មានផងដែរ។ ការប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥ ណ្ឌាប្រចាំកម្ពុជា កាលពីសៀលថ្ងៃ៦ កញ្ញា ។ ជំនួបនេះដែរភាគីទាំងពីរបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយព័ត៌មាន រវាងស្ថាប័នព័ត៌មានជាតិ រួមមានទូរទស្សន៍ជាតិកម្ពុជា TVK វិទ្យុជាតិកម្ពុជា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំ និងជំរុញនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចឲ្យសិក្សា បង្កើតភូមិគំរូដែលមានសក្ដានុពល និងអំណោយផលលើផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិផលផ្សេងៗ នៅតំបន់សហគមន៍ជនជាតិដើមភាគតិច ។ ការណែនាំនេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ទទួលបន្ទុកនាយកដ្ឋាន និងមន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៅថ្ងៃ៦ កញ្ញា ។ ក្នុងជំនួបនេះ...
ភ្នំពេញ ៖លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងអាណត្តិទី៧បានប្តេជ្ញាធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការបង្កើតឲ្យមានការបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យនេះ និងពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈដើម្បីធ្វើឲ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត ។ ការថ្លែងរបស់លោក នេត្រ ភក្ត្រា ក្នុងអំឡុងជំនួបពិភាក្សាការងារជាមួយលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃ៦ កញ្ញា...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី៧...
បរទេស៖ កាសែតរុស្សី RT បានសរសេរកាលពីថ្ងៃពុធថារដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាឱ្យមន្ត្រីដែលធ្វើការឱ្យទីភ្នាក់ងាររដ្ឋាភិបាលកណ្តាល ឱ្យបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ iPhone ឬឧបករណ៍បរទេសផ្សេងទៀតសម្រាប់ការងារ ឬយកចូលទៅក្នុងការិយាល័យក្តី។ បុគ្គលិករដ្ឋាភិបាលជាច្រើននាក់បានប្រាប់ក្រុមអ្នកយកព័ត៌មានថាពួកគេត្រូវបានផ្តល់ការណែនាំទាំងនេះ ពីសំណាក់ថ្នាក់លើក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទាំងតាមរយៈក្រុមការងារជជែកនៅកន្លែងធ្វើការ និងការប្រជុំដោយផ្ទាល់ក្តី។ អស់រយៈពេលជាច្រើនខែកន្លងមកហើយដែលមន្ត្រីរដ្ឋាភិបាល នៅទីភ្នាក់ងារមួយចំនួនត្រូវបានហាមឃាត់រួចហើយពីការប្រើប្រាស់ទូរស័ព្ទ iPhone ប៉ុន្តែការប្រកាសរារាំងលើកនេះត្រូវបានគេមើលឃើញថា ហាក់ដូចជាបានពង្រីកយ៉ាងខ្លាំងហើយ អាចមានលទ្ធភាពទៅជាការដាក់បញ្ចូលក្នុងគោលនយោបាយតែម្តង។ គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះទាំងក្រុមហ៊ុន Apple និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន នៅមិនទាន់មានអ្នកណាម្នាក់...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Grant Shapps ដែលទើបតែងតាំងថ្មីរបស់ចក្រភពអង់គ្លេស បានប្រកាសទទួលស្គាល់អំពីការបាត់បង់នៅអ៊ុយក្រែន នៃរថក្រោះប្រយុទ្ធសំខាន់ប្រភេទ Challenger 2 ដំបូងចំនួន១៤គ្រឿងដែលផលិតដោយទីក្រុងឡុងដ៍ទៅកាន់ទីក្រុងគៀវ។ រូបភាពវីដេអូដែលបានចែករំលែកពាសពេញ ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទបានបង្ហាញពីរថក្រោះ Challenger 2 កំពុងឆេះនៅលើសមរភូមិក្នុងតំបន់ Zaporozhyeហើយ រូបភាពជាភស្តុតាងបន្ថែមទៀត នៃការបំផ្លិចបំផ្លាញរថពាសដែករបស់អង់គ្លេស ត្រូវបានផ្តល់យន្តហោះគ្មានមនុស្សបើកដែលឃើញនៅលើបណ្តាញ Telegram របស់រុស្ស៊ីនៅថ្ងៃបន្ទាប់ផងដែរ។ លោកShapps...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Dmitry Patrushev បានព្រមានកាលពីថ្ងៃពុធម្សិលមិញនេះថា កសិកររុស្ស៊ី អាចនឹងប្រឈមមុខ ទៅនឹងការខ្វះខាតប្រេងឥន្ធនៈសម្រាប់ការប្រមូលផល និងដាំដុះនៅរដូវរងានាពេលខាងមុខនេះហើយ កំពុងស្នើឱ្យមានការរឹតបន្តឹងការនាំចេញជាបណ្តោះអាសន្ន ដើម្បីជាដំណោះស្រាយចំពោះមុខ។ លោកPatrushev បានថ្លែងប្រាប់ទៅកាន់គណៈកម្មាធិការសភាបែបនេះថា៖ យើងមានបញ្ហាជាមួយនឹងការស្តុកប្រេង នៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេស។ លោកបានបន្តថា បើគ្មានឥន្ធនៈ កសិករនឹងមិនអាចធ្វើការច្រូតកាត់ ហើយមិនអាចដាំដំណាំរដូវរងាឡើយដែលវានឹងនាំឲ្យក្លាយជាគ្រោះមហន្តរាយមួយសម្រាប់រុស្សី...
គៀវ៖ សមាជិកសភា Yaroslav Zheleznyak បានឲ្យដឹងថា សភាអ៊ុយក្រែន នៅថ្ងៃពុធនេះ បានអនុម័តច្បាប់ ដើម្បីតែងតាំងលោក Rustem Umerov ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសនេះ។លោក Zheleznyak បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Telegram មួយថា ការតែងតាំង លោក Umerov ដែលត្រូវបានដាក់ជូនដោយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។...
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៤៥គ្រួសារ ដែលរស់នៅក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល បានស្នើសុំជួយអន្តរាគមន៍ចេញបណ្ណកម្មសិទ្ធ លើទីតាំងដីចំនួន៦៥ហិចតា ស្ថិតនៅចំណុចជ្រោយចង្កែង និងភ្លោះភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ យោងតាមលិខិត របស់រដ្ឋបាលស្រុកមុខកំពូល ដាក់ជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣...