វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានឲ្យដឹងថា រុស្ស៊ី កំពុងពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីទទួលបានអាវុធពីប្រទេសអាស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលជាការចោទប្រកាន់មួយក្រុម ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៃសមាជិកអង្គការសហប្រជាជាតិបានឲ្យដឹងថា នឹងជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធរណេតថា “យើងមានព័ត៌មានថ្មី ដែលការចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងសកម្ម” ។ លោក Kirby បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី...
ហាណូយ៖ វៀតណាមបានប្រកាសតម្លៃពាណិជ្ជកម្ម បរទេស ប៉ាន់ស្មានចំនួន ៤៣៥,២៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ១៣,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអតិរេកពាណិជ្ជកម្ម ២០,១៩ ពាន់លានដុល្លារ នេះបើយោងតាមស្ថិតិចុងក្រោយ របស់ការិយាល័យស្ថិតិ របស់ប្រទេសនេះ។ ការិយាល័យបានឲ្យដឹងថា ជាពិសេស ប្រាក់ចំណូលនាំចេញមានចំនួន ២២៧,៧១ ពាន់លានដុល្លារ ធ្លាក់ចុះ...
អ្នកសារព័ត៌មានជិត១០០នាក់ បានរៀនពីរបៀបការពារខ្លួន ពីការវាយប្រហារ ការគំរាមគំហែងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គម ដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនប័ត្រនាល្ងាចថ្ងៃព្រហស្បត៌នេះថា “នេះជាវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានលើកទី២ហើយក្នុងរយៈពេលពីរខែ លើប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព” ដោយផ្តោសំខាន់ទៅលើ “ហានិភ័យថ្មីៗ និងការគំរាមគំហែងតាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និងបណ្ដាញព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន...
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់ ដែលមកពីតាមបណ្តារោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូលរួមកិច្ចជុំប្រចាំខែក្នុងគោលបំណង ពង្រឹងសាមគ្គីភាពនៃពាណិជ្ជករក្នុងវិស័យស្រូវអង្កររួមមានរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃសម្រាប់ការនាំចេញក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ។...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃ២៦ សីហា ហើយទើបចេញផ្សាយជាសាធារណនាថ្ងៃ៣០ សីហា បានចេញព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ព្រះរាជក្រឹត្យនេះ មានគោលដៅបង្កើត និងកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ ។...
ភ្នំពេញ ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលផុតអាណត្តិ បានលើកឡើងជាទស្សនៈថា កម្ពុជា មិនមែនជាប្រទេសក្រីក្រទៀតទេទាំងធនធាន និងបទពិសោធន៍ ជាពិសេស ជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃ៣១ សីហា លោកស្រី...
ភ្នំពេញ៖ នៅក្នុងសាលប្រជុំសន្តិភាព នៃ ប.ស.ស. នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ លោក ម៉េង ហុង បានអញ្ជើញបង្ហាញខ្លួនលើកដំបូង ក្នុងនាមជា អគ្គនាយក ប.ស.ស. ស្ដីទី និងបានសំណេះសំណាល ចែករំលែកបទពិសោធន៍កម្សត់កម្រ និងបទពិសោធន៍ល្អៗ ក្នុងរយៈពេលជាង១៦ឆ្នាំ ដែលបានបំពេញភារកិច្ច ក្នុងវិស័យសន្ដិសុខសង្គមកន្លងមក ដល់បុគ្គលិកក្រោមឱវាទ...
ភ្នំពេញ៖ ពិតជាសំណាងកំពូលសំណាងមែន! មកលេងទឹកដីខេត្តសៀមរាប លើកដំបូង ឈ្នះបានលុយសុទ្ធ ២ម៉ឺនដុល្លារ ពីក្រោមក្រវិលកំប៉ុង CAMBODIA BEER។ «ខ្ញុំនឹងត្រលប់មកលេង ប្រទេសកម្ពុជាម្តងទៀតឆាប់ៗនេះ ហើយនៅតែជ្រើសរើស CAMBODIA BEER» នេះជាសម្តីលោកZachary និយាយទាំងរំភើបពេលដែលមកទទួលរង្វាន់ធំ ២ម៉ឺនដុល្លារពី CAMBODIA BEER។ រឿងហេតុនេះបានកើតឡើង មកលើលោក Zachary Black-Dendle ដែលគាត់ជាជនជាតិអូស្ត្រាលី និងមានសញ្ជាតិអូស្រ្តាលី។លោក Zachary បានមកលេងម្តាយឪពុកនៅខេត្តសៀមរាប រយៈពេល១៤ថ្ងៃ។ ក្នុងអំឡុងពេលនោះ លោក Zachary និងម្តាយឪពុកតែងក្រេបយករសជាតិ CAMBODIA BEER ពេលអង្គុយមើលថ្ងៃលិច លុះសល់ប៉ុន្មានថ្ងៃត្រូវត្រលប់ទៅប្រទេសអូស្រ្តាលីវិញ ស្រាប់តែគាស់បានរង្វាន់ ២ម៉ឺនដុល្លារ។ លោក Zachary បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំនិងប៉ាម៉ាក់ដំបូងឡើយមិនជឿទាល់តែសោះថា វាជារង្វាន់ ២ម៉ឺនដុល្លារ ពិត ហើយពួកយើងបានជជែក ពីរឿងសំណាងដ៏អស្ចារ្យនេះ ពេញមួយយប់។ ខ្ញុំបានចូលមើលហ្វេកប៊ុកផេកផ្លូវការរបស់ ខ្មែរ ប៊ែវើរីជីស និងCAMBODIA BEER ឃើញថាធ្លាប់មានអ្នកឈ្នះរង្វាន់ ២ម៉ឺនដុល្លារពិតប្រាកដមែន តែខ្ញុំនៅតែមិនសូវហ៊ានជឿ ដល់ពេលក្រុមការងារ មកប្រគល់រង្វាន់ផ្ទាល់ទើបខ្ញុំជឿ»។ គាត់បានបន្តប្រាប់ទៀតថា៖ «បន្ទាប់ពីត្រូវ ២ម៉ឺនដុល្លារ ហើយ ខ្ញុំនិងប៉ាម៉ាក់បានទិញ CAMBODIA BEER បន្ថែមប៉ុន្មានកំប៉ុងទៀតព្រោះចង់សាកសំណាងរបស់ខ្ញុំ ក្រែងបានត្រូវរង្វាន់ធំម្តងទៀត ហើយខ្ញុំនឹងយកលុយ ២ម៉ឺនដុល្លារធ្វើលុយកក់ ដើម្បីទិញផ្ទះមួយសម្រាប់គ្រួសារខ្ញុំ អរគុណ CAMBODIA BEER ខ្ញុំនឹងមកលេងប្រទេសកម្ពុជាម្តងទៀត»។ តើអ្នកណាជាអតិថិជនកំពូលសំណាងបន្ទាប់? ពិសាដោយការទទួលខុសត្រូវ