អាហ្វហ្គានីស្ថាន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា លោក Abdul Wasei Omar ស្នងការនគរបាលខេត្ត បានលើកឡើងកាលពីថ្ងៃអង្គារថា ក្រុមប៉ូលិសបានបំផ្លាញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀន ចំនួន៣កន្លែងនៅក្នុងខេត្ត Nimroz ស្ថិតនៅភាគខាងត្បូង នៃប្រទេសអាហ្វហ្គានីស្ថាន ។លោក Omar បានបញ្ជាក់ថា “ក្រោយពីបានប្រទះឃើញកន្លែងដោយបុគ្គលិកសន្តិសុខនៅក្នុងស្រុក Delaram...
ញ៉ូវយ៉ក ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា កាលពីរសៀលថ្ងៃអង្គារ ព្យុះត្រូពិច Idalia បានប្រែខ្លួនទៅដល់ព្យុះសង្ឃរាប្រភេទទី២ ខណៈដែលព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឈូងសមុទ្រឈូង នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយបង្ខំឱ្យមានការប្រកាសអាសន្ន និងធ្វើការជម្លៀសមនុស្សយ៉ាងច្រើន និងការលុបចោលជើងហោះហើរ ដូចដែលព្យុះនេះកំពុងកើតមានឡើង ហើយគេរំពឹងថា ព្យុះនេះនឹងថយឥទ្ធិពលវិញនៅថ្ងៃពុធនេះ ។ យោងតាមមជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថកំបូល កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានទទួលបណ្ដឹងផ្ទាល់មាត់ពីជនរងគ្រោះ ថាមានករណីក្មេងស្ទាវមួយក្រុមបានយកកាំបិតកាប់ និងយកដុំថ្មគប់មកលើជនរងគ្រោះ តែមិនបណ្តាលឲ្យរងរបួសនោះទេ រីឯម៉ូតូ ០១គ្រឿងម៉ាកសង់ស៊េរី២០២២ ស្លាកលេខ ភ្នំពេញ 1DG-1728 ខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។...
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវ ចាំង គនម៉េង ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ទីរួមខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ លោកបណ្ឌិតប្រតិភូ បានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីន និងបានលើកទឹកចិត្ត និងបន្តស្នេីសុំដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឱ្យបន្តទិញស្រូវពីប្រជាកសិករតាមលទ្ធភាព និងតាមតំលៃទីផ្សារ៕
អាហ្វហ្គានីស្ថាន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា មន្ត្រីម្នាក់បានឲ្យដឹងនៅថ្ងៃពុធនេះថា កម្មករអណ្តូងរ៉ែចំនួន៣នាក់ត្រូវបានបាត់បង់ជីវិត ក្រោយពីពួកគេនៅជាប់នៅក្រោមដីក្នុងអណ្តូងរ៉ែដែលបានបាក់ដីស្រុតនៅក្នុងខេត្ត Takhar ស្ថិតនៅភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន ។ លោក Abdul Mobin Safi អ្នកនាំពាក្យប៉ូលិសខេត្ត បានបញ្ជាក់ថា អ្នករុករករ៉ែជាច្រើននាក់កំពុងធ្វើការនៅក្នុងផ្លូវរូងក្រោមដី នៃអណ្តូងរ៉ែមាសមួយកន្លែងនៅក្នុងស្រុក Rastaq...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា យន្តហោះគ្មានមនុស្សបើក បានបើការវាយប្រហារមកលើយន្តហោះដឹកទំនិញ Il-76 នៅឯព្រលានយន្តហោះ Pskov ។សារព័ត៌មានក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់ពីក្រសួងស្ថានការណ៍គ្រាអាសន្នរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា យន្តហោះដឹកជញ្ជូន Il-76 ត្រូវបានខូចខាតនៅក្នុងអំឡុងពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅឯអាកាសយានដ្ឋាន Pskov ដែលស្ថិតនៅភាគខាងលិច នៃប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ...
ភ្នំពេញ៖ បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាប កោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ ៩២%ហើយ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួម ជាគណៈធិបតីក្នុងពិធីប្រារព្ធ ភ្ជាប់ស្ពានបេតុងខ្សែកាប។ នេះបើយោងតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។ តាមផែនការ...
ប្រទេសថៃ គ្រប់គ្រងដោយស្ថាប័ននីតបញ្ញត្តិ (ប្រព័ន្ធរដ្ឋសភា) បើប្រទេសគ្រប់គ្រងដោយប្រព័ន្ធរដ្ឋសភាត្រូវតែមានបក្សប្រឆាំង ប្រសិនបើមិនមានបក្សប្រឆំាក្នុងសភាទេនោះ វិបត្តិរដ្ឋសភានឹងកើតមានឡើង។ យោងតាមច្បាប់រដ្ឋធម្មនុញ្ញថៃ មាត្រា១០៦ បានបញ្ជាក់ថា នៅពេលដែលមាននាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី នោះព្រះមហាក្សត្រ នឹងតែងតាំងបក្សប្រឆាំង ដែលមានសមាជិកច្រើនបំផុត។ ច្បាប់រដ្ឋធម្មនុញ្ញថៃ បានបញ្ជាក់ទៀតថាបក្សប្រឆាំងមិនត្រូវមានតំណែង តួនាទីក្នុងរដ្ឋសភា ដូចជា ប្រធានសភា អនុប្រធានសភា ឬរដ្ឋមន្ត្រី ឬគណៈរដ្ឋមន្ត្រី...
ភ្នំពេញ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ និងលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់០៦ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានចុះបង្រ្កាប ទីតាំងផលិតបារី ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ២កន្លែង ស្ថិតភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងប្រតិបត្តិការនេះ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ សមយុទ្ធសុខាភិបាលយោធា រួមគ្នា “ទេវតាសន្តិភាព-ឆ្នាំ២០២៣” រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។ នេះបើយោងតាមក្រសួង ការពារជាតិកម្ពុជា។