ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ សីហា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យមើលលូ និងប្រឡាយ បឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឲ្យលូនិងប្រឡាយទាំងនេះ អាចរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ ។ ក្នុងដំណើរចុះពិនិត្យផ្ទាល់ នៅតាមបណ្តោយផ្លូវ២៣០...
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បេឡាជាតិសន្ដិសុខសង្គម បានបើកកិច្ចប្រជុំស្តីពីការត្រៀមខ្លួន អនុវត្តផែនការយុទ្ធសាស្រ្ដរបស់ខ្លួន ដែលស្ថិតនៅផែនការយុទ្ធសាស្រ្ដទី៥ នៃផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយ:ពេល០៥ឆ្នាំ (២០២៣-២០២៨) ស្តីពីការពង្រឹងរបបសន្ដិសុខសង្គម ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉េង ហុង អគ្គនាយក ប.ស.ស....
ទីក្រុងបាងកក ថ្ងៃទី28 ខែសីហា ឆ្នាំ 2023 – ភាពរំភើបរីករាយបានផ្ទុះឡើងក្នុងចំណោមហ្វេនរបស់ កូកា-កូឡា (Coca-Cola Fans) និងហេ្វនរបស់លោក វីន មេតាវីន (Win Metawin) ព្រោះពេលវេលាដែលពួកគេបានរង់ចាំ បានមកដល់ហើយ។ ថ្ងៃនេះ កូកា- កូឡា និងទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន លោក វីន មេតាវីន បានចេញផ្សាយសាច់រឿងអនឡាញបែបមនោសញ្ចេតនាដ៏ពិសេសមួយ...
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃចន្ទ ទី២៨ សីហា ២០២៣ បានអនុញ្ញាតឱ្យលោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្តែងការគួរសម...
ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៣៖ ស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូង និងតែមួយគត់នៅកម្ពុជា ដែលបាននាំមកនូវទម្រង់កំប៉ុងវែងថ្មី ចំណុះ ៣៣០ មីលីលីត្រ ហើយនឹងបន្តភាពរឹងមាំដែល នាំមុខគេ ក្នុងទីផ្សារស្រាបៀរ នៅកម្ពុជា។ ស្រាបៀរ ABC Reserve បានក្លាយជាអ្នកផ្លាស់ប្តូរទីផ្សារ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការប្ដេជ្ញាទប់ស្កាត់ និងបង្ក្រាប ឲ្យទាន់ពេលវេលា នូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគ្រប់រូបភាព មិនឱ្យកើតមានឡើងនៅលើទឹកដីកម្ពុជា ជាដាច់ខាត ។ ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព អភិសន្ដិបណ្ឌិត ស សុខា...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៨ សីហា ២០២៣ បានអនុញ្ញាតឲ្យឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ៕
ស៊ីដនី ៖ អ្នកប្រាជ្ញម្នាក់ បានឲ្យដឹងថា ការសម្រេចចិត្តរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកសំណល់ ដែលបំពុល ដោយនុយក្លេអ៊ែរ គឺមិនត្រឹមតែជាកំហុសគោល នយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការបាក់ឆ្អឹងដ៏ជ្រៅនៃការជឿទុកចិត្តរវាងកោះប៉ាស៊ីហ្វិក និងប្រទេសជប៉ុន។ លោក Transform Aqorau អនុប្រធាន សាកលវិទ្យាល័យជាតិនៃកោះសូឡូម៉ុន បានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់សមាគមព័ត៌មានកោះប៉ាស៊ីហ្វិកថា ទឹកទាំងនេះមិនមែនគ្រាន់តែជាទីតាំងភូមិសាស្ត្រប៉ុណ្ណោះទេ...
ភ្នំពេញ ៖ ក្រោមការដឹកនាំរបស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ បានបន្តបើកកិច្ចពិភាក្សា របស់ខ្លួនជាលើកទី២ ដើម្បីបន្តពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។...