ភ្នំពេញ៖ លោក ឈិន រតនា ព្រមទាំងគ្រួសារ រួមទាំងសមាជិកសមាជិកា អង្គការចាត់តាំងយុវជន ប្រចាំទីក្រុងរ៉ិនតុន រដ្ឋវ៉ាស៊ីនតោន និងលោកស្រី Dana Ralph អភិបាលក្រុង Kent បានសម្តែងការអបអរសាទរ និងគោរពជូនពរ ជូនចំពោះ កិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហប្ញទ័យត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា យោងតាមសាលិខិត របស់លោក ឈិន រតនា មានខ្លឹមសារថា សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក ប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខ មហាបសើរ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីរំភើបជាអនេក និងសូមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហប្ញទ័យ ត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរ វិសេសវិសាលនេះ នាងខ្ញុំសូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្កិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យ បវរសួស្តី សិរិមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ សូមគោរពជូនពរអំពី ខ្ញុំបាទ ឈិន រតនា ព្រមទាំងគ្រួសារ រួមទាំងសមាជិកសមាជិកា អង្គការចាត់តាំងយុវជន ប្រចាំទីក្រុងរ៉ិនតុន រដ្ឋវ៉ាស៊ីនតោន ៕
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តម ឈាង រ៉ា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រាប់នីតិកាលទី៧។ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសតែងតាំង នាយក នាយករងខុទ្ទកាល័យ ទីប្រឹក្សា និងជំនួយការ លោក បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អភិសន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូន លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរ ខួបលើកទី១៣ នៃថ្ងៃកំណើតកងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ (២៦ សីហា ២០១០/២៦ សីហា ២០២៣) ។...
ប្រទេស BRICS បានបន្ថែមចំនួនសមាជិកហើយ ! នាព្រឹកថ្ងៃទី ២៤ ខែសីហា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបលើកទី ១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS បានបើកធ្វើសន្និសីទសារព័ត៌មានពិសេសនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងដោយបានប្រកាសថា អញ្ជើញប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អាហ្សង់ទីន អ៊ីរ៉ង់និងអេត្យូពីឱ្យចូលជាសមាជិកប្រទេស BRICS ជាផ្លូវការ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ លោកបណ្ឌិត ប្រាំង ជលសា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ។
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឧត្តមសេនីយ៍ឯក សុខ វាសនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍និងឧត្តមសេនីយ៍ឯក តុប នេត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕
ភ្នំពេញ៖ ក្រោយពេលដែលរាជរដ្ឋាភិបាលអណត្តិថ្មី បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ លោក ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទីបានចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិកប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអ្នកសម្រាលកូនរួច ដែលមកស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រាក់បំណាច់មាតុភាព នៅស្នាក់ការកណ្តាល ប.ស.ស. ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិក ប.ស.ស. ខាងលើ លោក ម៉េង ហុង បានបង្ហាញពីភាពស្និទ្ធស្នាលយ៉ាងរាក់ទាក់ ប្រកបដោយភាពកក់ក្តៅជាមួយបងប្អូនជាសមាជិក ប.ស.ស. ពិសេសស្រ្តីមានផ្ទៃពោះ និងអ្នកដែលបានសម្រាលកូនរួច ព្រមទាំងបានសួរសុខទុក្ខ និងណែនាំអំពីនីតិវិធី និងគោលការណ៍នានាមួយចំនួន ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដើម្បីផ្តល់ភាពងាយស្រួល ជូនបងប្អូនក្នុងការទទួលសេវាបានលឿន។ ជាមួយគ្នានេះ បងប្អូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ ដែលមកទទួលសេវានៅ ប.ស.ស. បានបង្ហាញពីភាពកក់ក្តៅ និងសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានការយកចិត្តទុកដាក់ពី ប.ស.ស. ដោយបានផ្តល់កន្លែងរង់ចាំប្រកបដោយផាសុខភាពមានកន្លែងសម្រាប់អ្នកមានផ្ទៃពោះ អង្គុយត្រឹមត្រូវ ដែលបង្កភាពល្អប្រសើរ និងងាយស្រួលក្នុងការទទួលសេវា។ គួរបញ្ជាក់ឱ្យដឹងផងដែរថា គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចប្រកាសដាក់ចេញនូវគោលនយោបាយ ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ រហូតមកដល់ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ នេះ មានបងប្អូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអ្នកបានសម្រាលកូនរួចសរុបប្រមាណជាង ១០ ៥៤៤ករណីបានមកដាក់ឯកសាស្នើសុំប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ដែលសរុបជាថវិកាប្រមាណជាង ២ពាន់ ៦៣៤លាន ៣២ម៉ឺនរៀល ដែលក្នុងនោះអ្នកមកដាក់ឯកសាស្នើសុំ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាល និងកូនចាក់វ៉ាក់សាំងមានចំនួន ៦ ៧២៤ករណី សរុបជាថវិកាប្រមាណជា ៥៣៧លាន ៩២ម៉ឺនរៀល។ តាមរយៈការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ជាច្រើនខាងលើនេះ គឺសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាល បានផ្តល់ការគាំពារ និងយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈគោលនយោបាយ ដែលបានដាក់ចេញថ្មីៗជាបន្តបន្ទាប់៕
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈម នៃការចុះបញ្ជីដីធ្លី នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សូមបង្រួមនីតិវិធីឱ្យខ្លី តែកុំឱ្យធ្វើខុស ចំពោះការប្រើប្រាស់ឯកសារ សម្រាប់ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ...