ភ្នំពេញ ៖ ក្រោយក្រុមក្មេងស្រីៗដែលជាសិស្សសាលារៀនមួយកន្លែង ក្នុងស្រុកជុំគីរីដែលបានបង្កការវាយទាត់ធាក់គ្នានៅលើទីសាធារណៈ ត្រូវបានហៅមកធ្វើការអប់រំណែនាំនៅចំពោះមុខឪពុកម្តាយលោកនាយកសាលា និងមុខអធិការស្រុកជុំគិរី ក្នុងខេត្តកំពតហើយ ។ នេះបើតាមការផ្សព្វផ្សាយរបស់ស្នងការខេត្តកំពតនារសៀលថ្ងៃ២៥ សីហា ។ តាមរយៈវិដេអូក្បែរ១០នាទីបង្ហាញក្នុងផេកស្នងការខេត្តកំពតបានបង្ហាញមានក្មេងស្រីៗ២ក្រុមវាយតប់គ្នា ដោយមិនដឹងមានមូលហេតុអ្វីនោះទេ ៕
លោក កែម ចេងថាវរៈ នឹងភរិយា សូមអបអរសាទរដោយស្មោះនិងគោរពជូនពរ លោកជំទាវ ជប់ វណ្ណារី ក្នុងឱកាស ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហប្ញទ័យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍។ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តម ហេង សួរ ក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់នីតិកាលទី៧។ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ...
ភ្នំពេញ៖ អ្នកនាំក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបង្ហោះនូវរូបភាពក្រាហ្វិច ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសចិន ក្នុងការចូលរូមចំណែកកសាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនមហិមា ដល់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ តាមរយៈបណ្តាញសង្គមធ្វីតធឺរបស់ខ្លួន នាថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ លោកស្រី Hua Chunying ជាឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសចិនផងដែរនោះ បានលើកឡើងថា “ចិនជាមិត្តដែលអាហ្រ្វិកអាចពឹងពាក់បាន។ ប្រទេសចិន បានផ្តល់ជំនួយ អភិវឌ្ឍន៍យ៉ាងច្រើន...
ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកអាស៊ីយុវជនអាយុក្រោម ១៤ឆ្នាំ(ITF Asian 14U Junior Championships)ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ ក្នុងបរិវេណពហុកីដ្ឋានជាតិមរតកតេជោ ដែលនេះជាលើកដំបូងរបស់កម្ពុជាហើយ។ យោងតាមហ្វេសប៊ុក គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី២៥ សីហានេះ បានឲ្យដឹងថា សម្រាប់អត្តពលិកក្នុងនាមជាម្ចាស់ផ្ទះ...
ភ្នំពេញ ៖ កម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន១៣បន្ថែមទៀត បោះទុនវិនិយោគក្នុងទឹកប្រាក់ជិត ៥០០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ បង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ និងរោងចក្រធំៗមួយចំនួនទៀតដែលនាំឲ្យបង្កើតឱកាសការងារជាង២ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋខ្មែរ ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៥ សីហា បានឲ្យដឹងថា ក្រុមហ៊ុនទាំងនោះរួមមាន៖ ១-“CONCH KT CEMENT (PHNOM PENH) COMPANY...
លោកXiJinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមសន្និសីទ សារព័ត៌មានពិសេស នៃកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំ ប្រទេសBRICS ដោយគូសបញ្ជាក់ថា ការបន្ថែមចំនួនសមាជិកប្រទេស BRICS គឺជាទីចាប់ផ្តើមថ្មី នៃកិច្ចសហប្រតិបត្តិការ ប្រទេស BRICS ដែលនឹងបំពេញបន្ថែម កម្លាំងរស់រវើកថ្មី ដល់យន្តការ សហប្រតិបត្តិការ ប្រទេសBRICS ព្រឹកថ្ងៃទី២៤ខែសីហា តាមម៉ោងក្នុងតំបន់ លោកXi...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧ ឆាំ្ន២០២៣ របស់គណបក្សប្រជាជនកម្ពុជា ចេញពីមណ្ឌលរាជធានី-ខេត្ត ចំនួន ១៧ ។ តាមរយៈសេចក្តីសម្រេចកាលពីថ្ងៃទី២៤ សីហា គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧ ឆាំ្ន២០២៣ របស់គណបក្សប្រជាជនកម្ពុជា ទាំង១៧...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន អតីតប្រមុខការទូតខ្មែរ នឹងចូលបម្រើការងារជូនជាតិ និងប្រជាជន ក្នុងឋានៈនិងតួនាទីជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៧ នៃរដ្ឋសភាជាតិ ។ កាលពីថ្ងៃទី២៣ សីហា លោក ប្រាក់ សុខុន បានផ្ទេរជាផ្លូវការនូវតំណែងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជូន ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ Ebrami Raisi បានលើកសរសើរយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់សមាជិក BRICS ហើយសាទរថា វាជាជំហានគួរឱ្យរីករាយដែលនឹងជួយសម្រួលដល់ការ អភិវឌ្ឍនៅទូទាំងពិភពលោក។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូល BRICS លើកទី១៥ នៅក្នុងទីក្រុង Johannesburg ក្នុងប្រទេសអាហ្វ្រិក ដែលជាកិច្ចប្រជុំបាន អនុញ្ញាតិឲ្យឲ្យសមាជិកថ្មីមួយចំនួនទៀត...