ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្ដរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ស សុខា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ៕
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរដោយស្មោះនិងគោរពជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាសដែលព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលនីតិកាលទី៧។ សូមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកជំទាវ ទទួលបានសុខភាពល្អបរិបូរណ៍...
ភ្នំពេញ៖ អ៊ំស្រី ឃុន ស្រីមុំ អាយុ ៥៣ឆ្នាំ មកពីភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានជីវភាពខ្វះខាតមានបញ្ហាដុំសាច់មហារីកភ្នែក ធ្វេីអោយភ្នែកគាត់ឈឺខ្លាំង មេីលមិនឃេីញ និងលៀនភ្នែករយះពេល ០៤ឆ្នាំមកហេីយ គាត់ត្រូវបានបញ្ជាក់រោគវិនិច្ឆ័យជាជំងឺដុំសាច់មហារីកភ្នែក និងបានទទួលការវះកាត់យកដុំសាច់មហារីកភ្នែកនេះចេញទាន់ពេលវេលា ដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យព្រះអង្គឌួងបានដោយជោគជ័យ នឹងធូរស្រាលត្រលប់ទៅផ្ទះវិញ តាមរយះបេសកកម្ម TYDA...
ភ្នំពេញ ៖លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានកោតសរសើរ និងសាទរចំពោះប្រតិបត្តិការ និងការបង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសដែលជាមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ពីសំណាក់អាជ្ញាធរ កងកម្លាំងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រហូតឈានដល់ចាប់ខ្លួនឧក្រិដ្ឋជនបានជាបន្តបន្ទាប់ រួមទាំងអ្នកទោសដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញបានដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក បណ្ឌិត ស សុខា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង លោក ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប បន្ទាប់ពីលោក ទៀ សីហា ។ លោក ទៀ សីហា ត្រូវបានតំឡើងជាឧបនាយករដ្ឋមន្រ្តី ហើយមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិបន្តពីសម្តេច...