បរទេស៖ ប៉ូលីសមិនបានបង្កើនសន្តិសុខនៅខាងក្នុង ឬជុំវិញអគារនៅមន្ទីរពេទ្យ Police General ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនពីពន្ធនាគារ Remand ក្រុងបាងកក ដើម្បីទទួលការព្យាបាលជាបន្ទាន់នៅទីនោះកាលពីព្រឹកថ្ងៃពុធ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ អ្នកយកព័ត៌មាន Nation ដែលបានទៅអគារគម្រប់ខួប ៨៨...
ភ្នំពេញ ៖ ក្នុងពេលចូលធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្ររបស់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ឃ្លាបន្ទាប់ពីការប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើផលប្រយោជន៍ជាតិគឺ “ទូលព្រះបង្គំយើងខ្ញុំសូមសច្ចាថា មិន កេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្ខពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ” ។ នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលក៏បានធ្វើការប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអនាគតនូវបូរណភាពទឹកដី...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ សូមសម្ដែងការអបអរសាទរនិងគោរពជូនពរ ចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ...
ភ្នំពេញ ៖ តាមរយៈសេចក្ដីសម្រេចកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចេញដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជានាយករដ្ឋមន្ដ្រីស្ដីទី នៅពេលនាយករដ្ឋមន្ដ្រីអវត្តមាន នឹងមានកិច្ចការងារមួយចំនួនទៀតផងដែរ។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៣ សីហានេះ បានបញ្ជាក់ថា លោក...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូអគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា មេក្លោងគ្រឿងញៀនជនជាតិចិន ក្រោយពីបានរត់គេចខ្លួនដោយសារឧក្រិដ្ឋជនលួចចូលរំដោះនៅក្នុងគ្លីនិកធ្មេញ នៅសៀមរាបកាលពីសប្តាហ៍មុន មានបំណងចង់រត់គេចខ្លួនទៅឡាវនិងថៃ ប៉ុន្តែត្រូវបានសមត្ថកិច្ចដឹងមុន ក៏បានបង្ហាក់ដំណើរទាន់ពេលវេលា។ កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើស ពាក់ព័ន្ធនឹងករណីក្រុមប្រដាប់អាវុធមួយក្រុម ធ្វើសកម្មភាព រំដោះទណ្ឌិតដែលជាប់ពន្ធធនាគារ នៅខេត្តសៀមរាប ក្នុងអំឡុងពេលមកព្យាបាលធ្មេញ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានមកវិញទាំងអស់ហើយ ។ បន្ទាប់ពីឃាត់ខ្លួនបានមកវិញ...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសថាកងកម្លាំងការពារដែនអាកាសរបស់ប្រទេសរុស្សី បានធ្វើការបាញ់ទំលាក់ជោគជ័យ នូវយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបានហោះសំដៅទីក្រុងមូស្គូប ម្រុងធ្វើការវាយប្រហារ។ យោងតាមការចេញផ្សាយរបស់ RT និងសេចក្តីប្រកាសនេះបានឲ្យដឹងថា នៅថ្ងៃទី២១ខែសីហាវេលាម៉ោងប្រមាណជា៦និង៥០នាទីព្រឹកនៅទីក្រុងមូស្គូ ការប៉ុនប៉ង់វាយប្រហារដោយភេវរកម្មពីសំណាក់ប្រទេសអ៊ុយក្រែនត្រូវបានរារាំងដោយកងកម្លាំងយោធារុស្សី បានបាញ់ទំលាក់យន្តហោះគ្មានមនុស្សបើកបានមួយគ្រឿង។ យន្តហោះដ្រូនត្រូវបានបាញ់ស្កាត់បានជោគជ័យ ដោយអាវុធអគ្គិសនីហើយវាបានធ្លាក់នៅភាគនិរតី នៃទីក្រុងមូស្គូប៉ុន្តែមិនបានធ្វើឲ្យមានការប៉ះពាល់ដល់អាយុជីវិត និងរបួសពលរដ្ឋស៊ីវិឡឬខូចខាតសំភារៈនិងផ្ទះសំបែងនោះឡើយ។ នៅប៉ុន្មានម៉ោងក្រោយក្រសួងការពារជាតិរុស្សី ក៏បានប្រកាសដែរថាយោធារុស្សី បានបាញ់ទំលាក់យន្តហោះដ្រូនផ្សេងទៀតស្រដៀងគ្នានេះនៅសង្កាត់ផ្សេងក្នុងទីក្រុងមូស្គ ដដែលនៅវេលាប្រមាណជា៨និង១៦នាទីព្រឹក៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ នៅថ្ងៃទី២៣ សីហានេះ ក្រសួងការបរទេសខ្មែរ បានប្រារព្ធពិធីផ្ទេរតំណែង ជូនរដ្ឋមន្ត្រីថ្មីគឺលោក សុខ ចន្តាសោភា និងសំណេះសំណាល ជាមួយមន្ត្រីរាជការ ដែលក្នុងឱកាសនោះលោក ប្រាក់ សុខុន ជាអតីតរដ្ឋមន្ត្រី ការបរទេស បានពោលពាក្យ សារស័ព្ទបង្កប់ន័យក្តុកក្តួលថា «នេះជាពេលវេលាដ៏រំជួលចិត្ត បំផុតមួយសម្រាប់ខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង៤៤ឆ្នាំ ដែលខ្ញុំធ្វើការជូនរដ្ឋ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំទូតកម្ពុជា ទើបតែងតាំងថ្មី ចំនួន ៧រូប ថា ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់ អំពីសភាពការណ៍ពិត ព្រមទាំងការអនុវត្ត នូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ។ នាឱកាសអនុញ្ញាតឲ្យ ឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍...
ហ្សកាតា ៖ រដ្ឋមន្ត្រីឥណ្ឌូនេស៊ីបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន (AEM) បានចេញផ្សាយលក្ខខណ្ឌយោង (TOR) សម្រាប់អង្គភាពគាំទ្រ នៃភាពជាដៃ គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាការបង្ហាញ ពីជំហានឆ្ពោះទៅមុខ សម្រាប់ការអនុវត្ត កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ។ ធ្វើជាសហប្រធាននៃ AEM លើកទី៥៥ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិនិត្យលើសំណើ សុំជ្រើសតំាងសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញថ្មីចំនួន១រូប។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តលើសំណើសុំជ្រើសតាំង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន១រូបនេះ សម្រាប់ជំនួសតំណែងលោក សំ ព្រហ្មនា...