ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងថា ថ្ងៃ២២ សីហានេះ សម្តេចបានក្លាយជាឪពុកនាយករដ្ឋមន្រ្តី ខណៈប៉ុន្មានម៉ោងមុនជានាយករដ្ឋមន្រ្តី ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានទំលាយឲ្យដឹងថា ប្រសិនបើលទ្ធផលបោះឆ្នោតក្រោម៧៤ភាគរយ សម្តេចនឹងមិនចាកចេញពីនាយករដ្ឋមន្រ្តីនោះទេ ប៉ុន្តែដោយសារសំឡេងឆ្នោតកើនរហូតដល់ជាង៨០ភាគរយ ទើបសម្តេចបានផ្ទេរទៅឲ្យយុវជនជំនាន់ក្រោយដែលមានកិត្តិទេសាបណ្ឌិតហ៊ុន ម៉ាណែត ។ ដោយសម្តេចបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា អ្នកជំនាន់ក្រោយដែលសុទ្ធសឹងតែជាអ្នកបន្តវេនវ័យក្មេង នឹងពោរពេញទៅដោយសមត្ថភាពគ្រប់គ្រាន់ ទោះបីជាអំរែកដែលពួកគេទូរែកធ្ងន់ធ្ងរក៏ដោយ ។ ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២២ សីហា សម្តេចតេជោបានថ្លែងថា សុខភាពសម្តេចមិនទាន់មានការអន់ថយនោះទេដូច្នេះអាចធ្វើនាយករដ្ឋមន្ត្រីជាថ្មីវិញបាន...
លោក ថាក់ស៊ិន នៅពេលបញ្ជូនខ្លួនពីព្រលានដនមឿន ទៅកាន់តុលាការព្រហ្មទណ្ឌ រួចអាចបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ១៥ថ្ងៃ រួចក្រុមគ្រូពេទ្យជំនាញពន្ធនាគារ និងវិនិច្ឆ័យត្រូវបញ្ជូនទៅពន្ធនាគារ ឬមន្ទីរទេ្យ យោងឯកសារជំងឺរបស់លោក ថាក់ស៊ីន និងជនជាប់ចោទមានអាយុច្រើន ៧៤ឆ្នាំ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ដែលបានផុតកំណត់ពីនាយករដ្ឋមន្រ្តីអាណត្តិចាស់បានលើកឡើងថា សម្តេចបានដឹងពីប្រជាពលរដ្ឋដែលមានការសោកស្តាយចំពោះការចាកចេញពីនាយករដ្ឋមន្រ្តី ប៉ុន្តែសម្តេចនៅតែបន្តក្នុងឆាកនយោបាយ តាមរយៈកសាងប្រទេសជាតិតាមតួនាទីដែលជាប្រធានគណបក្សកាន់អំណាច និងជាតំណាងរាស្រ្តជាដើម ។ សម្តេចបន្តថា ដោយមានការព្រមព្រៀងគ្នាក្នុងជួរគណបក្ស គឺសម្តេចនឹងក្លាយជាប្រធានព្រឹទ្ធសភានៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះពលរដ្ឋកុំស្តាយស្រណោះចំពោះការចាកចេញពីនាយករដ្ឋមន្រ្តី៕
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukrey និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សាគ្នាតាមទូរស័ព្ទលើប្រធានបទចំណង ទំនាក់ទំនងទ្វេភាគីនិងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងគ្នាលើបញ្ហាអន្តរជាតិនានា។ ប្រភពដដែលបានសរសេរទៀតថាមន្ត្រីកំពូលទាំងពីរបានចង្អុលបង្ហាញរួមគ្នានូវសារៈសំខាន់នៃការបំពេញកិច្ចការងារជាដៃគូយុទ្ធសាស្ត្ររួមគ្នាឆ្ពោះទៅមុខទាំងតាមរយៈសកម្មភាពសេដ្ឋកិច្ចនិងសកម្មភាពយោធាផង។ ពួកគេក៏បានពិភាក្សាទៅលើបញ្ហាវិវឌ្ឍទៅ នៃតំបន់និងអន្តរជាតិជាពិសេសបញ្ហានៅស៊ូដង់ លីប៊ី និងនីហ្សៀ ព្រមទាំងលទ្ធផល នៃកិច្ចប្រជុំសម្រាប់ប្រទេសស៊ីរីកន្លងមកនិងក៏ដូចជាបញ្ហាទឹកដីប៉ាឡេស្ទីនផងដែរ។ ក្នុងនោះផងដែរភាគីទាំងពីរបានអះអាង នូវកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តការសម្របសម្រួល និងការពិគ្រោះយោបល់ក្នុងរយៈពេលខាងមុខ ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងតំបន់ផ្សេងទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភានីតិកាលទី៧ នាព្រឹកថ្ងៃ២២ សីហា នេះ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងចាប់ផ្តើមរៀបចំសន្និសីទសារព័ត៌មាន។ ជាកិច្ចចាប់ផ្តើមនៃសន្និសីទដែលសម្តេចនឹងបញ្ចប់ជានាយករដ្ឋមន្រ្តីអាណត្តិចាស់ សម្តេចថា បានធ្វើជានាយករដ្ឋមន្រ្តីយូរជាងគេក្នុងពិភពលោក រហូតដល់ជាង់៤៤ឆ្នាំ ៕
បរទេស៖ប្រធានាធិបតីសែប៊ីលោក Aleksandar Vucic បានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទថាភាគីខាងអ៊ុយក្រែនគឺលោកប្រធានាធិបតី Vladimir Zelensky បានស្នើសុំជូបពិភាក្សាទ្វេភាគីជាលក្ខណៈឯកជនមួយនៅអំឡុងពេលនៃកិច្ចប្រជុំកំពូល Western Balkans ដែលធ្វើឡើងនៅក្នុងទីក្រុងអាតែនប្រទេសក្រិក។ លោក Vucicបានបន្តថា៖ខ្ញុំនឹងមានជំនួបមួយជាមួយនឹងលោក Zelensky តបតាមការស្នើមសុំ។ពួកយើងនឹងពិភាក្សាទល់មុខគ្នានូវបញ្ហាគ្រប់យ៉ាងដេលបានកើតឡើងទាំងនៅក្នុងតំបន់កូសូវ៉ូព្រមទាំងបញ្ហាផ្សេងៗជាច្រើនទៀត។ កូសូវ៉ូដែលជាខេត្តផ្តាច់ខ្លួនរបស់ប្រទេសសែប៊ីប៉ុន្តែជាខេត្តស្របតាមច្បាប់ទទួលស្គាល់ដោយណាតូស្ថិតនៅក្រោមការគ្រប់គ្រងរបស់សែប៊ិចាប់តាំងតែពីសង្គ្រាមឆ្នាំ១៩៩៩ហើយរដ្ឋាភិបាលទីក្រុង Belgrade តែងតែបដិសេធនូវការប្រកាសឯករាជ្យរបស់កូសូវ៉ូតាំងតែពីឆ្នាំ២០០៨។ គួរឲ្យដឹងដែរថាកន្លងមកអ៊ុយក្រែនក៏ជាភាគីដែលមិនបានទទួលស្គាល់ឯករាជ្យរបស់តំបន់កូសូវ៉ូផងដែរប៉ុន្តែថ្មីៗនេះមានការលើកឡើងថាអ៊ុយក្រែននឹងផ្លាស់ប្តូរចិត្តពីព្រោះថាប្រទេសសែប៊ីកន្លងមកបានបដិសេធមិនព្រមចូលរួមជាមួយនឹងសហរដ្ឋអាមេរិកនិងអឺរ៉ុបឡើយក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្សី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រុមអ្នកគាំទ្រអាវក្រហមបានប្រមូលផ្តុំគ្នានៅតំបន់ M-Jet របស់អាកាសយានដ្ឋានអន្តរជាតិ ដនមឿង ដើម្បីស្វាគមន៍អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានរស់នៅនិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ។ នេះបើយិងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២២ ខែសីហានេះ។ ចំណែក តាមសារព័ត៌មាន REPORTERS វិញ...
ភ្នំពេញ ៖ ដូចជាការគ្រោងទុកសមាជិករដ្ឋសភាចំនួន១២៣រូប ក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់បានបោះឆ្នោតដោយលើកដៃផ្តល់សេចក្តីទុកចិត្តជ្រើសរើសប្រធាន អនុប្រធានទី១ អនុប្រធានទី២ ប្រធានគណៈកម្មាធិការទាំង១០របស់រដ្ឋសភា និងរដ្ឋាភិបាលថ្មីអាណត្តិទី៧ជាស្ថាពរ។ ការបោះឆ្នោតជាកញ្ចប់របស់រដ្ឋសភាធ្វើឡើងនាព្រឹកថ្ងៃទី២២សីហា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភាដោយបានផ្តល់សេចក្តីទុកចិត្តឲ្យលោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា លោក ជាម យៀប ជាអនុប្រធានទី១រដ្ឋសភា និងលោក វង...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថាប្រទេសតួគី កំពុងពិចារណារកវិធីសាស្ត្រក្នុងការរៀបចំការងារជាយុទ្ធសាស្ត្រមួយដែលអនុញ្ញាតិឲ្យខ្លួនអាចដើរតួយ៉ាងសំខាន់ ក្នុងការកសាងប្រជាធិបតេយ្យមកវិញឲ្យប្រទេសនីហ្សៀ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងដោយរដ្ឋាភិបាលយោធា។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាក្រៅតែពីលទ្ធភាព នៃការធ្វើអន្តរាគមយោធាដោយប្រទេសតួគី ហើយនោះកន្លងមកប្រទេសនីហ្សៀ ដែលទទួលរងនូវការធ្វើរដ្ឋប្រហារនោះក៏អាចនឹងប្រឈមមុខ ទៅនឹងការដាក់ទណ្ឌកម្មនិងអន្តរាគមយោធាពីសំណាក់បណ្តាប្រទេសក្នុងតំបន់ផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងពេលដែលធ្វើដំណើរត្រឡប់មកពីប្រទេសហុងគ្រីវិញនោះលោកប្រធានាធិបតីតួគី Erdogan បានថ្លែងថា ផែនការអន្តរាគមយោធាដោយប្លុកប្រទេស ECOWAS ដែលប្លុកប្រទេសនៅអាហ្វ្រិកខាងលិចនោះគឺជារឿងដែលមិនអាចទទួលយកបានឡើយ។...