យន្តហោះផ្ទាល់ខ្លួនរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានហោះចូលដែនអាកាសថៃហើយ បើតាមកំណត់នឹងចុះចតនៅព្រលានដនមឿនទីក្រុងបាងកក វេលាម៉ោង ០៩:០០នាទី។ នេះបើយោងតាមសារព័ត៌មាន REPORTERS។
ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី មានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ រដ្ឋសភាជាតិ បានបន្តសម័យប្រជុំលើកទី១ លើរបៀបវារៈ១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។ ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ត្រូវបានបង្ហើបរួចហេីយ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ក្នុងនោះ...
ស្វាយរៀង ៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី ២១ខែសីហាឆ្នាំ ២០២៣នេះ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា ឆ្នាំ២០២៣ ។ ក្រសួងបានបញ្ជាក់ថា ក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល-សីតុណ្ហភាពអប្បបរមា...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក Wu Chunbing ទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាប្រជុំសាលាខេត្តព្រះសីហនុ។ កាលពីព្រឹកថៃ្ងទី១៦ លោក Wu...
ភ្នំពេញ៖ ក្រុមបាតុករដែលចូលរួមបាតុកម្មនៅកូរ៉េខាងត្បូង និងជប៉ុនម្សិលមិញ គឺជាបាតុកម្មដើម្បីប្រមូលថវិកាចិញ្ចឹមមេបាតុករ និងគ្នីគ្នា ខណៈនៅកូរ៉ខាងត្បូងប្រមូលបាន៥០០ដុល្លារ។ ពលរដ្ឋខ្មែរម្នាក់នៅកូរ៉េខាងត្បូង ដែលបានចូលរួមបាតុកម្មម្សិលមិញ បានបញ្ជាក់ថា មេបាតុករនិងគ្នីគ្នាបានរៀបចំការប្រមូលថវិកាប៉ុន្តែប្រើលេសបោកបញ្ឆោតអ្នកចូលរួមថាដើម្បីប្រទេសជាតិ និងការពារសិទ្ធិរបស់ពលករ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ អ្នកចូលរួមបាតុកម្មម្នាក់ដែលសុំមិនបញ្ចេញឈ្មោះក្រោមរូបភាពសុវត្ថិភាព បានបង្ហោះសាវីដេរអូមកអ្នកសារព័ត៌មានថា បាតុកម្មរបស់បក្សប្រឆាំង គឺជាការប្រមូលថវិកាសម្រាប់ទុកឱ្យមេក្រុមបាតុករប្រើប្រាស់ផ្ទាល់ខ្លួន និងគ្នីគ្នាតែប៉ុណ្ណោះដោយមានអ្នកជំនិតម្នាក់ដើរគោះលុយពីអ្នកចូលរួម។ លោក បានអះអាងថា បានប្រមាណ៥០០ដុល្លារ។ ជាមួយហេតុផលជាតិនិងមាតុភូមិ លោក...
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ក្នុងសមយុទ្ធបាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅអង្គភាពកងទ័ពជើងទឹកមួយ ដោយរូបភាពដែលបានចេញផ្សាយក៏បង្ហាញឱ្យឃើញលោក ឡើងជិះលើនាវាល្បាតប្រភេទថ្មី ជាមួយនឹងសមត្ថភាពបំបាំងកាយប្រសើរឡើង។ កាលបរិច្ឆេទដែលលោក គីម ជុងអ៊ុន មកទស្សនាអង្គភាព ដែលជាកម្មសិទ្ធិរបស់កងនាវា ដែលគ្របដណ្ដប់លើសមុទ្រជប៉ុន នៅតែមិនទាន់ដឹងនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានរាយការណ៍អំពីការត្រួតពិនិត្យនេះ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា។ KCNA...
សេអ៊ូល៖ ទិន្នន័យការិយាល័យគយបានបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះជាពីរខ្ទង់ សម្រាប់រយៈពេល ២០ថ្ងៃដំបូងនៃខែនេះ ដោយសារតម្រូវការទន់ សម្រាប់ផលិតផល ដែលផលិតក្នុងស្រុក ជាពិសេសឧបករណ៍អេឡិចត្រូនិក។ ការនាំចេញទៅក្រៅប្រទេសបានធ្លាក់ចុះ ១៦,៥ ភាគរយធៀបនឹងឆ្នាំមុន មកនៅត្រឹម ២៧,៨៦ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែសីហា រយៈពេល នេះបើយោងតាមសេវាគយកូរ៉េ។ ការនាំចេញជាមធ្យមប្រចាំថ្ងៃបានធ្លាក់ចុះ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីជូនដំណឹង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាស ឲ្យម្ចាស់អាជីវកម្មបញ្ចាំទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាត ទីតាំងអាជីវកម្មឱ្យបានរួសរាន់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការពង្រឹងការងារគ្រប់គ្រង ទីតាំងអាជីវកម្មបញ្ចាំគ្រប់ប្រភេទ...