ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា ទីក្រុងម៉ូស្គូ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដោយចង្អុលបង្ហាញពីការកើនឡើងនៃវត្តមានយោធារបស់រដ្ឋលោកខាងលិចនៅក្នុងតំបន់អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន ជាមួយនឹងសហរដ្ឋអាមេរិកបន្តធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានយោធារបស់ខ្លួន លោក Shoigu បានឲ្យដឹងនៅក្នុងសន្និសីទទីក្រុងម៉ូស្គូលើកទី១១ ស្តីពីសន្តិសុខអន្តរជាតិថា “យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសនានា នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលយើងបានបង្កើតទំនាក់ទំនងពិសេសជាប្រវត្តិសាស្ត្រ”។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានកត់សម្គាល់ថា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់អាជ្ញាធរខណ្ឌចំការមន ត្រូវរៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ឲ្យបានល្អប្រសើរ នៅជុំវិញវិមានរដ្ឋសភា ខណៈដែលកិច្ចប្រជុំសភា នឹងឈានចូលមកដល់នៅថ្ងៃទី២១ សីហាខាងមុខនេះ។ ការណែនាំនេះធ្វើឡើង ខណៈដែលលោកដឹកនាំមន្ត្រីរដ្ឋបាល រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលការរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ នៅជុំវិញវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់...
គ៊ែរ ៖ ក្រសួងការបរទេសកាតា បានឲ្យដឹងថា ប្រទេសកាតា បានដើរតួយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង ដោះដូរអ្នកទោសរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ លោក Majed bin Mohammed Al Ansari អ្នកនាំពាក្យក្រសួង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសកាតា...
ប៉ារីស ៖ ប្រភពទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា យន្តហោះទេសចរណ៍ ចំនួន១គ្រឿង ដែលមានមនុស្ស នៅលើនោះចំនួន៣នាក់ បានធ្លាក់កាលពីថ្ងៃអង្គារ នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Loire-Atlantique របស់ប្រទេសបារាំង ។ ក្រុមហ៊ុន France Bleu បានឲ្យដឹងថា យន្តហោះ១គ្រឿងនេះត្រូវបានគេរាយការណ៍មកថា បានបាត់ខ្លួនប្រហែលថ្ងៃត្រង់ថ្ងៃអង្គារ...
ភ្នំពេញ ៖ លោក យន់ សុវណ្ណ ក្នុងនាមជាអ្នកស្រាវជ្រាវអង្ករ មានជាតិស្ករទាបនៅកម្ពុជា ដែលមានក្រុមហ៊ុនឈ្មោះបាយ័នស៊ីរៀល ជាកម្មសិទ្ធិផ្ទាល់ខ្លួន បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ មុននឹងទិញម្ហូបអាហារអ្វីយកមកបរិភោគ ត្រូវពិនិត្យពិច័យ ឲ្យបានច្បាស់លាស់ជាមុនសិន តាមរយៈការកម្រិត អាយអេសអូ (ISO)ឲ្យស្របតាមស្តង់ដារអន្តរជាតិ ដែលនឹងមិនធ្វើឲ្យប៉ះពាល់ សុខភាព ។ ក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ...
លក្ខខណ្ឌ និងឯកសារភ្ជាប់ ដើម្បីមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមានប័ណ្ណសមាជិក ប.ស.ស.។
ភ្នំពេញ ៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)ជាមេសហជីពម្នាក់ក្នុងចំណោមមេសហជីពផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ ជាមួយក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអះអាងថា ក្រុមសហជីពទាំង១៧អាចសម្រេចគ្នាដាក់តួលេខ បឋមខ្ទង់២០.២ដុល្លារ ។ ការដាក់តួលេខនេះ នឹងធ្វើឡើងនៅថ្ងៃ២៨ សីហា ខាងមុខ ខណៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១,...
រ៉ងហ្គូន៖ ប្រភពទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា ក្រុមអ្នកជួយសង្គ្រោះ បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះបាក់ដី នៅឯអណ្តូងរ៉ែរុករកថ្លើមថ្ម ដែលមិនអាចគ្រប់គ្រង បាននៅតំបន់ដាច់ស្រយាល នៃប្រទេសមីយ៉ាន់ម៉ា បានកើនដល់៣១នាក់ ហើយ ខណៈមនុស្សចំនួន៨នាក់ទៀត នៅតែបន្តបាត់ខ្លួន ។ គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះបានកើតឡើងកាលពីថ្ងៃអាទិត្យនៅខាងក្រៅទីប្រជុំជន Hpakant...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែ “ផ្តោតខ្លាំងលើផ្នែកការទូត” ដែលជាឧបករណ៍ សម្រាប់ដោះស្រាយវិបត្តិនយោបាយ ដែលកំពុងបន្តនៅក្នុងប្រទេសនីហ្សេ ដែលបណ្តាលមកពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយរបបយោធា។ លោក Blinken បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅក្រសួងការបរទេសថា “យើងនៅតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើផ្នែកការទូតសម្រាប់ការសម្រេចបាននូវលទ្ធផលដែលយើងចង់បាន ដែលជាការវិលត្រឡប់ទៅកាន់បទបញ្ជារដ្ឋធម្មនុញ្ញ” ។ ...
ភ្នំពេញ ៖ យោងតាមលទ្ធផល នៃកិច្ចប្រជុំនាព្រឹកថ្ងៃ១៦ សីហានេះ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ គឺភាគីតំណាងនិយោជកនិងនិយោជិត មិនទាន់អាចបញ្ជាក់ពីតួលេខ ដែលជាគោលជំហរផ្លូវការរបស់ខ្លួនបាននៅឡើយទេ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ សេចក្តីថ្លែងការណ៍បន្តថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា,...