ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣បានប្រកាសថា ចាប់ពីថ្ងៃទី២១-២៤ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តមួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់ចន្លោះពី១៩ ដល់១៥អង្សាសេ។ សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា សម្រាប់នៅថ្ងៃទី២១ ធ្នូ ប្រព័ន្ធនៃសម្ពាធខ្ពស់ នៅលើប្រទេសចិន បង្កើនឥទ្ធិពលគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុង ឦសានបក់ពីបង្គួរទៅខ្លាំង។...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ សព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហ្វូជៀន (Fujian)ប្រទេសចិន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ សូមជម្រាបជូនថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានថា ខ្លួននៅសល់តែថវិកា អ៊ុយក្រែន គ្រប់គ្រាន់ ដើម្បីបញ្ជូនកញ្ចប់ជំនួយយោធាមួយបន្ថែមទៀតប៉ុណ្ណោះ ទៅកាន់ទីក្រុងគៀវ ដែលនឹងត្រូវប្រកាស នៅចុងខែនេះ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទក្នុងទីក្រុងវ៉ាស៊ីនតោនថា៖នៅពេលនោះរួចរាល់ យើងនឹងមិនមានសិទ្ធិអំណាចបំពេញបន្ថែមដែលមានសម្រាប់យើងទេ។ លោកបានបន្ថែមថា៖អ៊ុយក្រែននៅតែត្រូវការជំនួយរបស់យើង...
MONTEVIDEO៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា ព្យុះភ្លៀងជាមួយនឹងខ្យល់បក់យ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យបានវាយប្រហារមកលើ ប្រទេសអ៊ុយរ៉ាហ្គាយ ។ នាយកដ្ឋានភាគនិរតីនៃទីក្រុង Colonia បានឲ្យដឹងថា មន្ត្រីបានបញ្ជាក់ពី ការស្លាប់មនុស្សចំនួន២នាក់ ពីគ្រោះមហន្តរាយមួយនេះ បូករួមទាំងកុមារផងដែរ ។ វិទ្យាស្ថានឧតុនិយម របស់ប្រទេសអ៊ុយរ៉ាហ្គាយ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ខ្យល់បោកបក់...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៣រូប ដែលមានឋានៈស្មើ អនុរដ្ឋលេខាធិការ៕
ភ្នំពេញ៖វេទិកាសន្តិភាពកម្ពុជាបានឆ្លើយតបដោយសោកស្តាយចំពោះលិខិតចំហ របស់ក្រុមអង្គការបរទេសមួយចំនួនតូច ស្តីពីការព្រួយបារម្ភ ការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា។ យោងតាមសេចក្តីថ្លែងការណ៍របស់វេទិកាសន្តិភាពកម្ពុជានៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២0២៣បានកត់សម្គាល់ឃើញថា ក្រុមអង្គការបរទេសមួយចំនួនតូច ដែលតាំងខ្លួនជាអង្គការសិទ្ធិមនុស្ស អន្តរជាតិ បានចេញលិខិតចំហ សម្តែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យធ្ងន់ធ្ងរនៅ កម្ពុជា ពិសេសបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្លាក់ចូលទៅរបបផ្តាច់ការ ក្រោយពីរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៣។ វេទិកាសន្តិភាពកម្ពុជា សោកស្តាយចំពោះលិខិតចំហខាងលើ ដែលបានលើកឡើងពុំមានការផ្ទៀងផ្ទាត់ព័ត៌មាន ត្រឹមត្រូវ ដែលមិនបានឆ្លុះបញ្ចាំងនូវទិដ្ឋភាពពិតរបស់កម្ពុជា...
ជប៉ុន គ្រោងបង្កើតភូមិខ្មែរ នៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើនការផ្សព្វផ្សាយ អំពីប្រពៃណីវប្បធម៌ខ្មែរhttps://dap-news.com/national/2023/12/18/380099/ ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ រាជរដ្ឋាភិបាល ប្ដេជ្ញាបង្ក្រាបអំពើជួញដូរមនុស្ស ដោយមិនអនុញ្ញាតឲ្យជនល្មើសរួចខ្លួនhttps://dap-news.com/national/2023/12/18/380137/ MMO ម្នាក់ ត្រូវបានហៅមកបំភ្លឺ ជុំវិញករណីក្លែងបន្លំ អត្ដសញ្ញាណ របស់លោកបណ្ឌិត ស សុខា លើហ្វេសប៊ុកhttps://dap-news.com/national/2023/12/18/380162/ លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) នៅទីក្រុងតូក្យូ ប្រទេសជប៉ុនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត។ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី នាថ្ងៃទី១៨ ធ្នូនេះ...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួម ធ្វើជាអធិតីភាពក្នុងកម្មវិធីបិទបញ្ចប់ «គម្រោងអាណត្តិកេរដំណែល របស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងដៃគូសហការអន្តរជាតិ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា (អ.វ.ត.ក)ផងដែរ។ ជាមួយគ្នានេះ លោក វង្សី...
គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាជំងឺដងផ្លូវមួយដែលគួរឱ្យខ្លាចនិងកំពុងក្លាយជាបន្ទុកមួយដែលនាំឱ្យសង្គមខាតបង់យ៉ាងច្រើនទាំងធនធានមនុស្ស សម្ភារៈ និងថវិកាជាតិ។ អ្វីដែលគួរឱ្យខ្លាចជាងនេះទៅទៀតនោះគឺ “បុកហើយរត់រួចឱ្យលុយបិទមាត់ជនរងគ្រោះនិងបិទអ្នកកាសែតអនឡាញ”។ តើបុកហើយរត់រួចបង់លុយជាថ្នូរនឹងការបញ្ចប់បញ្ហា ជាដំណោះស្រាយល្អសម្រាប់ជនរងគ្រោះឬទេ? តើលុយ អំណាច និងច្បាប់មួយណាធំជាង? តទៅនាំគេគ្នាផឹកតែជជែកពិភាក្សាបន្តិចជុំវិញបញ្ហាបុករត់ហើយឱ្យលុយបញ្ចប់រឿង។ ដំបូងគេសុំយកបញ្ហាពីរមកជជែកគ្នា។ ទី១ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយអចេតនាក្នុងស្ថានភាពមិនស្រវឹង។ទី២ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើយដោយអចេតនាក្នុងស្ថានភាពស្រវឹង។ មែនទែនទៅ ពេលខ្លះគេពិតជាពិបាកបែងចែកណាស់រឿងចេត្តនាឬអចេត្តនា។ ព្រោះអ្នកបើកបរខ្លះស្រវឹងស្ទើរបើកភ្នែកមិនរួចពេលជិះបុកគេលើដងផ្លូវប៉ូលិសចាប់បានឆ្លើយថា “អចេត្តនា” ហើយបង់លុយបញ្ចប់រឿង។ ទាញពែងតែលើផឹកដោយកែវភ្នែកមើលទៅខាងមុខបែបសញ្ជឹងគិតវែងឆ្ងាយ អ្នកវិភាគសង្គមនិងសិទ្ធិមនុស្សម្នាក់និយាយថា...