ម៉ូស្គូ ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីរុស្ស៊ី បានឲ្យដឹង នៅថ្ងៃអង្គារនេះថា អគ្គិភ័យបានឆាបឆេះ នៅឯស្ថានីយ៍ប្រេង១កន្លែង នៅភាគខាងត្បូង នៃសាធារណរដ្ឋ Dagestan របស់ប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្ស អស់ចំនួន២៥នាក់ ។ លោក Vladimir Fisenko...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ក្នុងរដ្ឋ Georgia កាលពីថ្ងៃចន្ទ ជុំវិញការចោទប្រកាន់ថា លោកបានខិតខំប្រឹងប្រែង ដើម្បីលុបចោលលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ នៅក្នុងរដ្ឋនេះ ដែលវាជាករណីឧក្រិដ្ឋកម្មទី៤ ដែលត្រូវលើកឡើងប្រឆាំង នឹងអតីតប្រធានាធិបតីរូបនេះ ។ លោក ត្រាំ...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានថ្លែងថា ការបោះឆ្នោត គ្មានប្រទេសណាមួយ រៀបចំល្អឥតខ្ចោះនោះឡើយ ដោយឡែកការបោះឆ្នោតលើកទី៧ នៅកម្ពុជា អាចចាត់ទុកថា «ជាការបោះឆ្នោត ដ៏ជោគជ័យបំផុត»។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)...
ឡុងដ៏៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស បានឲ្យដឹង នៅក្នុង សេចក្តីថ្លែងការណ៍មួយថា កាលពីព្រឹកថ្ងៃចន្ទ យន្តហោះ របស់ចក្រភពអង់គ្លេស ត្រូវបានបញ្ជូនទៅដែន អាកាស ដើម្បីឆ្លើយតប ទៅនឹងយន្តហោះទម្លាក់ គ្រាប់បែករុស្ស៊ីចំនួន២គ្រឿង ដែលហោះហើរនៅភាគខាងជើង នៃដែនកោះ Shetland...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់ សូមគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសចម្រើនជន្មាយុ។ សូមសម្ដេចកិត្តិសង្គហបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត បានថ្លែងថា ចាប់តាំងពីការបោះឆ្នោតជាតិ ឆ្នាំ១៩៩៣ រហូតមកទល់នឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កម្ពុជា បានធ្វើការបោះឆ្នោតតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស។ នាឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត...
វៀងច័ន្ទ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា នៅតាមតំបន់ជាច្រើនរបស់ប្រទេសឡាវ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដោយក្នុងនោះ ដីស្រែចម្ការ លំនៅដ្ឋាន និងទ្រព្យសម្បត្តិផ្សេងទៀត បានរងការខូចខាត ដែលប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ នៅទូទាំងប្រទេសនេះ ។ គេបានដឹងថា ភ្លៀងធ្លាក់យ៉ាងគំហុកបាននាំឱ្យ មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុង ខេត្តមួយចំនួនរបស់ប្រទេសឡាវ...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអ្នកជំនាញ ទេសចរណ៍ បានថ្លែងថា កម្ពុជា ជាប្រទេសនាំមុខគេក្នុងតំបន់ លើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជន តាមស្តង់ដាអាស៊ាន ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ ។ ក្នុងកិច្ចប្រជុំបូកសរុការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី...
អ.ស.ប៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា អ្នកនាំពាក្យសម្រាប់បេសកកម្ម នៃអង្គការសហប្រជាជាតិរបស់ប្រទេសចិន ប្រចាំនៅទីក្រុងញ៉ូវយ៉កបានថ្លែអកាលពីថ្ងៃចន្ទថា ប្រទេសចិន បានជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលបានគ្រោងទុកស្តីពីការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ព្រោះវាគ្រាន់តែជាការ “បង្កើនការប្រឈមមុខដាក់គ្នា និងការខ្វែងគំនិតគ្នាតែប៉ុណ្ណោះ” ។ សហរដ្ឋអាមេរិក ប្រទេសអាល់បានី និងជប៉ុន បានស្នើសុំកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍...
ភ្នំពេញ ៖ មុនចាកចេញពីមុខតំណែង សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីក្រោមឱវាទក្រសួងចំនួន ៤.៥០០នាក់ នារសៀថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។ នេះជាការលើកឡើងរបស់ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ...