បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋាភិបាលអង់គ្លេស បានប្រកាសណែនាំឲ្យពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែត ឲ្យរក្សាការប្រុងប្រយ័ត្ននៅពេលនេះដោយសារតែការគំរាមកំហែង នៃអំពើហិង្សាជ្រុលនិយមអាច នឹងកើតមានឡើងគ្រប់ពេល។ ការិយាល័យកិច្ចការងារធ្វើដំណើរ នៃក្រសួងការបរទេសអង់គ្លេស បានចេញសេចក្តីប្រកាសដោយបញ្ជាក់បែបនេះថា ភេរវករទំនងជាព្យាយាម និងធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ុយអែត ដែលការវាយប្រហារអាចជាការមិនរើសអើង រួមទាំងកន្លែងដែលជនបរទេសចូលញឹកញាប់ផងដែរ។ សេចក្តីថ្លែងការណ៍ដដែលនោះក៏បានបន្ថែមថា អាជ្ញាធរស៊ុយអែតបានបង្អាក់និងរារាំងការវាយប្រហារដែលបានគ្រោងទុកជាច្រើនរួចហើយ និងបានធ្វើឲ្យមានការចាប់ខ្លួនមួយចំនួនផងដែរ។យោងតាមគេហទំព័រប៉ូលីសស៊ុយអែត ហានិភ័យនៃអំពើភេរវកម្មបច្ចុប្បន្នក្នុងប្រទេសកំពុងស្ថិតនៅកម្រិត៣ដែលមានន័យថាមាន ការគំរាមកំហែងកើនឡើង ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដើម្បីណែនាំអំពីការធ្វើដំណើររបស់ចក្រភពអង់គ្លេស...
បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសឡាតវៀ លោក Krisjanis Karins កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសហើយថាលោកនឹងលាលែង ចេញពីតំណែងនៅសប្តាហ៍នេះហើយ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង នៅលើបណ្តាញទំនាក់ទនងសង្កម X លោក Karins ដែលបានដឹកនាំសម្ព័ន្ធសហជីពខាងស្តាំនិយម ដ៏មានប្រជាប្រិយភាពបានបញ្ជាក់ថា លោកបានរៀបចំសំណើរជាផ្លូវការដើម្បី បញ្ជូនទៅកាន់ប្រធានាធិបតីឡាតវៀ លោក Edgards...
បរទេស៖ ប្រទេសប៉ូឡូញ កាលពីម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងបន្តដាក់បម្រាមចំពោះការនាំចូល នូវគ្រាប់ធញ្ញជាតិទាំងឡាយរបស់ប្រទេសអ៊ុយក្រែន បន្ថែមទៀតដើម្បីអាចរក្សាតម្លៃនិងការប្រកួតប្រជែង សម្រាប់ផលិតផលក្នុងស្រុករបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដោយលោកបានបន្ថែមថា ទោះបីជាប៉ូឡូញ គឺជាអ្នកគាំទ្រអ៊ុយក្រែន ខ្លាំងនៅក្នុងជម្លោះជាមួយនឹងរុស្សី ក្តីប៉ុន្តែប៉ូឡូញមិនអាចដកបម្រាមនេះចេញមកវិញភ្លាមនោះទេ។ នៅក្នុងបទសំភាសមួយជាមួយនឹងកាសែត Sieciលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាបេសកកម្មបញ្ចូលគ្នាពហុភាគី របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី ហៅកាត់ថា MINUSMA បានប្រកាសកាលពីចុងសប្តាហ៍ហើយថា ខ្លួនបានពន្លឿនការជម្លៀសមូលដ្ឋាន របស់ខ្លួននៅភាគខាងជើង នៃទីក្រុង Ber ដោយលើកឡើងពីស្ថានភាពសន្តិសុខកាន់តែអាក្រក់។ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងនៅលើបណ្តាញសង្គម X ដែលយើងស្គាល់ពីមុនថាជា Twitter នោះបានបញ្ជាក់ទៀតថាបេសកកម្មថែរក្សាសន្តិភាព កំពុងប្រឈមមុខទៅនឹងបញ្ហាសន្តិសុខខ្លាំងបានធ្វើឲ្យសមាជិក នៃកងកម្លាំងមួកខៀវរបស់ខ្លួនជួបបញ្ហា ប្រឈមមុខខ្ពស់ទៅនឹងគ្រោះថ្នាក់។ កាលពីខែមិថុនាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦-២២ ខែសីហា ឆ្នាំ២០២៣ ។ ក្រសួងបានអោយដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគ ខាងជើងប្រទេស វៀតណាម ថៃ និងឡាវ ជាមួយនិងខ្យល់មូសុងនិរតី...
ម្ចាស់អាជីវកម្ម សន្យាឈប់នាំចូល និងឯកភាពបំផ្លាញចោលត្រីមានលក្ខណៈ កាចសាហាវស៊ីសាច់ជាអាហារhttps://dap-news.com/?p=351496 ករណីអធិការរងខណ្ឌចំការមន! លោក ស ថេត ថា យើងមិនអាចទៅការពារកូនចៅ ដែលធ្វើខុសនោះទេhttps://dap-news.com/?p=351539 សម្ដេច ស ខេង៖ ក្រោយខ្ញុំលាចេញពីតំណែង មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃ បន្ដបំពេញតួនាទីខ្លួនជាធម្មតាhttps://dap-news.com/?p=351547 លោក ជីវ កេង ក្លាយជាប្រធានស្ដីទី តុលាការកំពូលhttps://dap-news.com/?p=351581...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកបន្លែ និងហាយឡេនដឺនៅលើកំណាត់ផ្លូវជាតិលេខ១ ខាងកើតស្ពានអ្នកលឿង ក្បែរស្ថានីយ៍ប្រឹងឥន្ទនៈ PTT ស្ថិតក្នុងស្រុកពាមរក៌ ខេត្តព្រៃវែងបានធ្វើឲ្យមនុស្ស៤នាក់ ក្នុងនោះមានក្មេងស្រីម្នាក់អាយុប្រមាណជា១ខួបសុទ្ធតែជាប់សាច់ឈាមបង្កើតបានស្លាប់បាត់បង់ជីវិត។នេះបើតាមផ្សព្វផ្សាយក្នុងហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាថ្ងៃ១៤ សីហា ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលា ម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៣ ខែសីហា...
ម៉ូស្គូ៖ ឧត្តមសេនីយ Vladimir Popov ដែលជាអាកាសយានិកយោធាកិត្តិយសរបស់រុស្ស៊ី បានប្រាប់កាសែត Sputnik ឲ្យដឹងថា ការឈ្លបយកការណ៍ និងវាយប្រហារលើយន្តហោះដ្រូននៅតែជាផ្នែកមួយ និងជាចំណែករបស់កងទ័ពអាកាសរុស្ស៊ី។ នៅថ្ងៃសៅរ៍ថ្មីៗនេះ គឺជាទិវាកងទ័ពអាកាសរុស្ស៊ី ដែលជាថ្ងៃសម្រាកវិជ្ជាជីវៈរបស់សាខាសេវាកម្មកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១២ ខែសីហា។ សារព័ត៌មាន Sputnik បានស្នើឱ្យឧត្តមសេនីយ Vladimir Popov...
ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាននៅទីតាំង រដ្ឋសភា និងនៅមុខព្រះបរមរាជវាំង នៅថ្ងៃទី២១និង២២សីហាខាងមុខនេះ ដែលជាថ្ងៃប្រជុំសភា និងការស្បថចូលកាន់តំណែង សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី ។ ការជំរុញបែបនេះ បានធ្វើឡើងនាថ្ងៃទី១៤...
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានប្រាប់ Sputnik ថា យន្តហោះចម្បាំងធុន Su-34 នៃយន្តហោះទម្លាក់គ្រាប់បែក Su-34 នៃកងកម្លាំង “Yug” របស់រុស្ស៊ី បានវាយប្រហារ ៣ចំណុចនៃការដាក់ពង្រាយកងទ័ពអ៊ុយក្រែន បណ្តោះអាសន្ននៅសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ។ អ្នកនាំពាក្យបានឲ្យដឹងថា “យន្តហោះទម្លាក់គ្រាប់បែកធុន Su-34 ជាច្រើនគ្រឿង នៃកងកម្លាំង...