ម៉ូស្គូ ៖ នាវាមុជទឹកពហុបំណងដើរ ដោយថាមពលនុយក្លេអែរ Yasen-class របស់រុស្ស៊ី នឹងត្រូវបានបំពាក់ឡើងវិញ ជាមួយនឹងមីស៊ីល Zircon hypersonic ដែលជាប្រភេទមីស៊ីលលឿនជាសំឡេង ដោយលោក Alexei Rakhmanov នាយកប្រតិបត្តិនៃក្រុមហ៊ុន United Shipbuilding Corporation (USC) បានប្រាប់កាសែត Sputnik ថា...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី (MoD) បានឲ្យដឹងថា ប្រព័ន្ធការពារដែន អាកាសរបស់រុស្ស៊ី បានបំផ្លាញយន្តហោះដ្រូន របស់អ៊ុយក្រែន មួយគ្រឿងទៀត នៅក្នុងតំបន់ Belgorod នៃប្រទេសរុស្ស៊ី កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីការប៉ុនប៉ងវាយប្រហារ ស្រដៀងគ្នា ដោយមិនមានការរាយការណ៍ពីអ្នកស្លាប់ ឬការខូចខាតនោះទេ ។ ការប៉ុនប៉ងមួយទៀតរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារ...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ បានចេញសេចក្ដីបំភ្លឺមួយ ពាក់ព័ន្ធករណី ជនសង្ស័យម្នាក់ ដែលមានបទល្មើសគ្រឿងញៀន បានគាំងបេះដូងស្លាប់ ពេលបញ្ជូនខ្លួនដល់កន្លែង ឃុំឃាំង បណ្ដោះអាសន្ន នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ យោងតាសេចក្ដីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋនៅភូមិចុងគោក ឃុំតាឡំ...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងរួមគ្នាបង្កើតមីស៊ីលប្រភេទថ្មី ដើម្បីស្ទាក់ចាប់មីស៊ីលលឿនជាងសំឡេង ដែលកំពុងត្រូវបានអភិវឌ្ឍដោយប្រទេសមួយចំនួនដូចជាកូរ៉េខាងជើង ចិន និងរុស្ស៊ីជាដើម។ យោងតាមប្រភពបានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងយល់ព្រមលើផែនការក្នុងអំឡុងពេលកិច្ចចរចាទ្វេភាគីរបស់ពួកគេនៅឯជំរុំ Camp David ក្បែរទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ។...
ភ្នំពេញ ៖ រថភ្លើងដឹកប្រេងមួយគ្រឿងបានបែកកង់ធ្លាក់ផ្លូវ គាំងទៅមុខមិនរួច នៅម្តុំខាងជើងផ្សារដំណាក់ចង្អើរ ខេត្តកែប ផ្អើលប្រជាពលរដ្ឋនាំគ្នាទៅកើបប្រេងព្រោងព្រាត ពេញវាលស្រែ ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ។ នេះបើតាមហ្វេសប៊ុកឈ្មោះ Phou Sambo ៕
ភ្នំពេញ ៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) បានសម្រិតសម្រាំង នាំយកនូវភេសជ្ជៈម៉ាកថ្មីមួយ ឈ្មោះ ថាំស៍ អាប់ ឆាច (Thums Up ChargedTM) ដែលជាភេសជ្ជៈមួយ ក្នុងចំណោមភេសជ្ជៈជំនួយស្មារតី មានជាតិកាហ្វេអ៉ីន របស់ក្រុមហ៊ុនភេសជ្ជៈលំដាប់សកលមួយនេះ ។...
ភ្នំពេញ៖ លោក កើត រិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឲ្យលោកជីវ កេង អនុ ប្រធានតុលាការកំពូល ជាប្រធានស្ដីទីតុលាការកំពូល រហូតមានការតែងតាំង ប្រធានតុលាការកំពូលជាផ្លូវការ។ ការចាត់តាំងជាលិខិតផ្លូវការបែបនេះ របស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក្រោយពីលោក ឌិត មុន្ទី ជាប្រធានតុលាការកំពូល ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឲ្យលោកចូលនិវត្តន៍ ។ កាលពីថ្ងៃពីថ្ងៃ១១ សីហា ព្រះករុណាព្រះបាទ...
កាលពីល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ នេះនៅសណ្ឋាគារ Sun & Moon Hotels ក្រុមហ៊ុន Mekongnet និង ក្រុមហ៊ុន Huawei បានប្រព្រឹត្តិទៅនូវកម្មវិធី MekongNet All-Optical Future ក្នុងគោលបំណងដាក់សម្ពោធនូវបច្ចេកវិទ្យាអ៊ីនធឺណេតជំនាន់ចុងក្រោយ FTTR ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ ដៃគូរពាណិជ្ជកម្ម...
ភ្នំពេញ៖ អ្នកតាមដានផ្នែកសង្គម និងទំនាក់ទំនងកម្ពុជា-ចិនបានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ចិន នៅកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលដ្ឋកាន់តែច្រើន។លោកគង់ សិរីរ័ត្នអ្នកតាមអានផ្នែកសង្គម និងទំនាក់ទំនងកម្ពុជា-ចិនបានមានប្រសាសន៍ថា ប្រទេសចិន គឺជាដៃគូវិនិយោគរបស់កម្ពុជាយ៉ាងសំខាន់លើគ្រប់វិស័យជាពិសេសវិស័យកសិ-ឧស្សាហកម្ម។ ការវិនិយោគរបស់ចិននេះ បានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងបង្កើតការងារជូនប្រជាពលរដ្ឋរាបសែននាក់នៅតាមមូលដ្ឋាន ហើយអាចកាត់បន្ថយការចំណាកស្រុកជាដើម។ លោកបាននិយាយ៖ « ការបោះទន់វិនិយោគរបស់ចិនបន្ថែម ទៅលើការវិនិយោគផ្សេងៗទៀត ហើយការវិនិយោគពេលនេះគឺវិស័យកសិកម្មហ្នឹង វាជារឿងមួយល្អណាស់ ព្រោះយើងមានកិច្ចសហប្រតិបត្តិល្អជាមួយចិន ក្នុងនាំចេញផលិតផលទៅកាន់ប្រទេសចិន។...
ប៉េកាំង៖ ប្រទេសចិន បានបដិសេធ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការរៀបចំអ្វីដែលគេហៅថា “ការឈប់សម្រាក សម្រាប់លោក Lai Ching-te ដោយថាប្រទេសចិន ប្រឆាំងដាច់ខាតរាល់ដំណើរទស្សនកិច្ចរបស់អ្នកបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ទៅកាន់សហរដ្ឋអាមេរិក ក្នុងនាមណាមួយ ឬក្រោមលេសអ្វីក៏ដោយ។ មានសេចក្តីរាយការណ៍ថា អនុមេដឹកនាំ នៃតំបន់តៃវ៉ាន់ របស់ចិន លោក Lai...