ភ្នំពេញ៖ ក្រសួងបរិស្ថានតម្រូវឱ្យរោងចក្រដែលបង្កឱ្យមានការបំពុលទឹកស្ទឹងសង្កែប្ដូរទីតាំងចេញឆ្ងាយពីស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ និងពិន័យជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ ។តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបញ្ជាក់ថា ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្ក ឱ្យមានការបំពុលទឹកស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ពលរដ្ឋ។ ក្រសួងបរិស្ថាន...
សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូង សកម្មជន និងអ្នកនេសាទធម្មតារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងសេអ៊ូល ពីទូទាំងប្រទេស ដើម្បីបង្ហាញពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់ពួកគេចំពោះគម្រោងបញ្ចេញទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ជប៉ុនទៅក្នុងមហាសមុទ្រ។ អ្នកចូលរួមក្នុងការប្រមូលផ្តុំតវ៉ា បានស្រែកពាក្យស្លោកជាឯកច្ឆ័ន្ទ និងកាន់បដាដែលសរសេរថា “ប្រឆាំងដាច់ខាតការបញ្ចេញចោលទឹកសំណល់វិទ្យុសកម្មទៅក្នុងសមុទ្រ និងរក្សាវានៅលើគោក មិនមែនចាក់ចោលក្នុងសមុទ្រនោះទេ”។ លោកស្រី Kim Young-ran អ្នកចូលរួមក្នុងការជួបជុំក្នុងវ័យ ៥០ឆ្នាំបានប្រាប់កាសែតស៊ិនហួថា “គ្មាននរណាម្នាក់ដឹងថា ទឹកសំណល់វិទ្យុសកម្ម...
ប៉េកាំង៖ មហាអំណាចមួយចំនួននៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិ បច្ចុប្បន្នផ្តល់អាទិភាពដល់សិទ្ធិស៊ីវិល និងនយោបាយ ហើយមិនអើពើ សូម្បីតែការជាន់ឈ្លី សិទ្ធិសេដ្ឋកិច្ច និងសង្គមរបស់ប្រជាជនជាច្រើនរបស់ពួកគេ និងសិទ្ធិរបស់ប្រជាជននៅក្នុងផ្នែកផ្សេងទៀត។ ប្រទេសអ្នកមានបានបណ្តាក់ទុនយ៉ាងច្រើនលើអាវុធដើម្បីសម្លាប់ ប៉ុន្តែមិនបានដោះស្រាយបញ្ហាសង្គមសំខាន់ៗនៃវិស័យសំខាន់ៗ នៃប្រទេសរបស់ខ្លួន។ ប្រជាជាតិដូចគ្នាទាំងនេះបានតាំងខ្លួនជា អ្នកការពារសិទ្ធិមនុស្សតាមអំពើចិត្ត និងជាប្រធានបទជុំវិញពិភពលោក ដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ដោយភ្លេចអំពីពលរដ្ឋរបស់ខ្លួន ដែលត្រូវបានដកចេញជាប្រព័ន្ធពីទ្រព្យសម្បត្តិដែលពួកគេចូលចិត្តអួតអាង។ នៅសហរដ្ឋអាមេរិក ដែលជាប្រទេសមានបំផុត និងមានឥទ្ធិពលបំផុតនៅលើពិភពលោក ធាតុដែលគិតតែពីខ្លួនឯង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ខ្លួនសង្ឃឹមថា ប្រទេសជប៉ុន នឹងធ្វើការជាមួយប្រទេសចិន ដើម្បីយកខួបលើកទី៤៥ នៃសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងចិន និងជប៉ុន ជាឱកាសមួយ ដើម្បីពិនិត្យមើលឡើងវិញនូវស្មារតីនៃសន្ធិសញ្ញា ហើយប្តេជ្ញាចិត្តឡើងវិញចំពោះមតិឯកច្ឆន្ទនៅក្នុងសន្ធិសញ្ញា និងរួមគ្នាកសាងទំនាក់ទំនងចិន-ជប៉ុន ដែលអាចបំពេញតម្រូវការនៃយុគសម័យថ្មី។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងនៅពេលឆ្លើយសំណួរពាក់ព័ន្ធថា “កាលពី ៤៥ឆ្នាំមុន ចិន និងជប៉ុន បានបញ្ចប់សន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងចិន និងជប៉ុន”...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា របាយការណ៍ចុងក្រោយ នៃវិបត្តិជម្លោះនៅអ៊ុយក្រែននិងប្រតិបត្តិការវាយបករបស់រដ្ឋាភិបាលក្រុងគៀវ នោះកាលពីថ្ងៃសៅរ៍ម្សិលមិញនេះរុស្សី បានបាញ់ស្ទាក់បានមីស៊ីល២គ្រាប់របស់អ៊ុយក្រែន ដែលបានហៅសំដៅតំបន់ Crimea។ ប្រភពដដែលបានបន្តទៀតថា មីស៊ីលទាំង២របស់អ៊ុយក្រែន គឺជាការវាយប្រហារចុងក្រោយមួយដែលប៉ុនប៉ង បំផ្លាញស្ពាននៅក្នុងតំបន់ Crimea ប៉ុន្តែសំណាងល្អកងកម្លាំងការពារអាកាសរុស្សី បានជោគជ័យ ក្នងការរារាំងផែនការនេះ។ អ៊ុយក្រែន បានប្រើប្រាស់មីស៊ីលប្រភេទ S-200ទាំង២គ្រាប់ដើម្បីវាយប្រហារមកលើរុស្សី ប៉ុន្តែការប៉ុនប៉ងបានត្រឹមបរាជ័យហើយវាមិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ឬរងរបួសដល់អ្នកណាម្នាក់នោះដែរ។ គួរឲ្យដឹងដែរថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស ក្នុងឱកាសដែលរដ្ឋមន្ត្រីការបរទេសចិន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងរបស់រុស្សី ប្រភេទ Su-30 បានជួបឧប្បទ្ទេវហេតុធ្លាក់នៅក្នុងពេលហ្វឹកហាត់ នៅរដ្ឋKaliningrad កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ប្រភពដដែលបានបន្តទៀតថា ទោះបីជាយ៉ាងណាក្តីយន្តហោះចម្បាំងនេះមិនមានផ្ទុកអាវុធឬមីស៊ីលនោះឡើយ ហើយបានធ្លាក់នៅកណ្តាលវាលខ្សាច់ និងបានធ្វើឲ្យបាត់បង់ជីវិតពីឡុតបើកយន្តហោះផងដែរ។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះរុស្សី បានអះអាងថា ហេតុការណ៍ធ្លាក់នេះគឺបានបង្កមកដោយសារតែបញ្ហាម៉ាស៊ីន របស់យន្តហោះប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ គិតត្រឹមខែសីហានេះតម្លៃស្រូវ របស់ទីផ្សារពិភពលោកបានកើនឡើងដល់ចំណុចខ្ពស់បំផុតមួយ មិនធ្លាប់មានឡើយក្រោយពេលដែលឥណ្ឌាសម្រេចចិត្តរឹតត្បិត ការនាំចេញស្រូវអង្ករផងនិងបញ្ហារាំងស្ងួត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែល អាចនឹងនាំឲ្យមានការកាត់ផ្តាច់ផលិតកម្មដាំដុះយ៉ាងច្រើនបន្ថែមទៀត។ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់របាយការណ៍ចេញពីសមាគមអ្នកនាំចេញស្រូវអង្ករ របស់ប្រទេសថៃ បានបញ្ជាក់ថាស្រូវថៃ ប្រភេទ White 5% broken rice ដែលជាសញ្ញាតំណាងដ៏សំខាន់មួយ នៃផលិតផលស្រូវអង្ករ របស់អាស៊ីនោះបានលោតឡើងទៅដល់តម្លៃ៦៤៨ដុល្លារក្នុងមួយតោនគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានតាំងតែពីខែតុលាឆ្នាំ២០០៨។ គួរឲ្យដឹងដែរថា ការកើនឡើងនេះកើតឡើងបន្ទាប់ពីប្រទេសអ្នកនាំចេញអង្ករឈានមុខគេ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហើបថា យន្តហោះគ្មានមនុស្សបើកចំនួន ២០ គ្រឿង ត្រូវបានបាញ់ទម្លាក់កាលពីព្រឹកថ្ងៃសៅរ៍ លើតំបន់គ្រីមៀ ដោយរុស្ស៊ី បានហៅការលុកលុយនេះថា ជាការប៉ុនប៉ងវាយប្រហារភេរវកម្មដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានសរសេរនៅលើ Telegram ថា យន្តហោះគ្មានមនុស្សបើក...