ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានសម្របសម្រួល និង រៀបចំកម្មវិធីកិច្ចពិភាក្សាតាមក្រុមអំពី ទស្សនៈរបស់ភាគីពាក់ព័ន្ធលើសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល (Digital Economy Agreement)” ក្រោមអធិបតីភាព លោកបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. តំណា លោកបណ្ឌិត គង់ ម៉ារី...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើឲ្យបានគង់វង្ស និងធ្វើរបាយការណ៍៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការវិឌ្ឍន៍នៃការដាំដើមឈើក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យដើមអាចរស់នៅដោយភាពគង់វង្ស និងរក្សាបាន ជាទីក្រុងពណ៌បៃតង។ ការកំណត់បែបនេះធ្វើឡើងក្នុងពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ៩ កក្កដា ឆ្នាំ២០២៣ ក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងចាប់ពីថ្ងៃទី១១-២០ ខែសីហា ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ ៤.៥៥០រៀល តម្លៃដដែល ខណៈម៉ាស៊ូតឡើងថ្លៃរហូតដល់៤.៧០០រៀល ឡើងថ្លៃ២៥០រៀល បើប្រៀបធៀបនឹង១០ថ្ងៃមុន ៕
ភ្នំពេញ៖ លោក James Mu ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍បាយ័ន បានដឹកនាំសិល្បៈករ និងសិល្បៈការនី ទៅទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស ធ្វើឲ្យសិល្បៈករ និងសិល្បៈការនីភ្ញាក់ផ្អើល ហើយកោតសរសើរម្តងហើយម្តងទៀត បន្ទាប់ពីសិក្សាសង្វាក់ផលិតកម្មទាំងមូល ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ ការផលិត ការវិចខ្ចប់ និងមុខងារម៉ាស៊ីនពិសេសៗផ្សេងៗទៀត ក្នុងការការពារបរិស្ថានដូចជា៖ ប្រព័ន្ធសម្អាតទឹកកខ្វក់ និងបន្សុទ្ធខ្យល់ ជាដើម។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិមួយកាលពីថ្ងៃពុធ ដែលនឹងរារាំងការវិនិយោគ បច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសចិន បើទោះបីជាទីក្រុងវ៉ាស៊ីនតោន បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមានការចាប់អារម្មណ៍លើ “ការកាត់ផ្តាច់” ពីប្រទេសចិនក៏ដោយ។ ការដាក់ឱ្យប្រទេសចិនជា “ប្រទេសនៃក្តីបារម្ភ” បទបញ្ជានេះមានគោលបំណងកំណត់ការ វិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងបីប្រភេទនៃ បច្ចេកវិទ្យាសន្តិសុខជាតិ ដូចជា...
ភ្នំពេញ៖ មុនឈានដល់ការចូលប្រជុំ ក្នុងរដ្ឋសភាជាលើកដំបូង ក្នុងនីតិកាលទី៧នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីស្ថិតក្នុងដំណាក់កាលចាំផ្ទះ ដើម្បីរងចាំរាជរដ្ឋាភិបាលថ្មី ស្បថចូលកាន់តំណែងនោះ នាល្ងាចថ្ងៃ១០ សីហា បានយកពេលវេលាមកជួបសំណេះសំណាជាមួយសមាជិក-សមាជិកា ទាំងអាណត្តិចាស់និងអាណត្តិថ្មី ។ ដោយក្នុងជំនួបជិតផុតអាណត្តិរបស់សម្តេចនេះ គឺសម្តេចបានស្នើឲ្យសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជាដែលមានវ័យត្រឹមអាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា ដើម្បីកុំឲ្យស្ថាប័នព្រឹទ្ធសភាសំបូរទៅដោយមនុស្សចាស់។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិ...
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា គណបក្សកាន់អំណាច នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានកោះប្រជុំនូវកិច្ចប្រជុំគណៈកម្មាធិការកណ្តាលយោធាដ៏ធំមួយ ដោយពិភាក្សាអំពីវិធីបង្កើនការត្រៀមរៀបចំសង្រ្គាម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនយោបាយ និងយោធាដ៏ធ្ងន់ធ្ងរនៅលើឧបទ្វីបកូរ៉េ។ សម័យប្រជុំធំ នៃគណៈកម្មាការយោធាមជ្ឈិមនៃបក្សពលករកូរ៉េ (WPK) បានវិភាគការអភិវឌ្ឍន៍ផ្នែកយោធា ដែលធ្វើឱ្យស្ថានការណ៍នៅលើឧបទ្វីបកាន់តែយ៉ាប់យ៉ឺន ហើយសម្រេចចិត្តលើ “ផែនការសម្រាប់វិធានការវាយលុកយោធា” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។ ប្រភពពី KCNA បានឲ្យដឹងថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនបដិសេធយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់កំហិតលើការវិនិយោគនៅក្នុងប្រទេសចិន ដោយសហរដ្ឋអាមេរិក ហើយបានធ្វើការបង្រ្កាបយ៉ាងធ្ងន់ធ្ងរ ចំពោះភាគីសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ នៅព្រឹកព្រលឹមថ្ងៃទី១០ ខែសីហា ម៉ោងនៅទីក្រុងប៉េកាំង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ស្តីពីការបង្កើតយន្តការត្រួតពិនិត្យលើការវិនិយោគក្រៅប្រទេស និងការដាក់កម្រិតលើការវិនិយោគរបស់អង្គភាពអាមេរិកក្នុងវិស័យ semiconductor និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុង វ៉ាស៊ីនតោនមិនជឿថា ទីក្រុងមូស្គូ ឬក្រុមទាហានស៊ីឈ្នួល Wagner របស់លោក Evgeny Prigozhin មានទំនាក់ទំនងជាមួយរដ្ឋប្រហារយោធានៅប្រទេសនីហ្សេនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្តី មានការបារម្ភថា ប្រទេសអាហ្រ្វិកមួយនេះ អាចស្ថិតនៅក្រោមឥទ្ធិពលរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩...
បរទេស៖ FBI បាននិយាយប៉ុន្មានម៉ោងមុនពេលមេបញ្ជាការ មកដល់រដ្ឋសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការមួយថា ភ្នាក់ងារសហព័ន្ធអាមេរិក បានបាញ់សម្លាប់បុរសម្នាក់នៅរដ្ឋ Utah ដែលត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងប្រឆាំងនឹងប្រធានាធិបតី លោក Joe Biden និងឥស្សរជនសាធារណៈដទៃទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃពុធ ខណៈដែលភ្នាក់ងារ FBI ព្យាយាមស្វែងរក...