បរទេស៖ ប្រភពមួយបាននិយាយកាលពីថ្ងៃពុធថា គណបក្សភឿថៃ, គណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) និង គណបក្ស ប៉ាឡាំងប្រាឆារ៉ាត់ (PPRP) បានរួចផុតពីការរំពឹងទុក នៃការរំលាយដោយបង្ខំ ខណៈដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានច្រានចោលញត្តិចំនួនបីដែលស្វែងរក ឱ្យរំលាយគណបក្សទាំង៣នេះ ដោយចោទថាបានរំលោភច្បាប់។ យោងតាមសារព័ត៌មាន Bangkok Post...
នាពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យរបស់រដ្ឋ បាលឆ្មាំសមុទ្រចិន បានថ្លែងថា នាវាឆ្មាំសមុទ្រចិន បានប្រើកាណុង បាញ់ទឹក ជាលក្ខណៈព្រមាន ចំពោះទូករបស់ហ្វីលីពីន ដែលបានបរចូល ដោយខុសច្បាប់ ក្នុងលំហសមុទ្រ ក្បែថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha ប្រទេសចិន ។ អ្នកផងទាំងពួង អាចមើលឃើញ យ៉ាងច្បាស់ថា នាវាឆ្មាំសមុទ្រចិន...
រ៉ូម៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា ជនអន្តោប្រវេសន៍ចំនួន៤១នាក់ ត្រូវបានប្រឈមនឹងសេចក្តីស្លាប់ នៅគ្រាលិចកទូកចុងក្រោយបង្អស់ នៅលើផ្លូវឆ្លងកាត់កណ្តាល សមុទ្រមេឌីទែរ៉ាណេ ដែលទូកនេះបានផុសឡើងក្នុងសប្តាហ៍នេះ ។ ការស្លាប់នេះត្រូវបានរាយការណ៍ ដោយអ្នកនៅរស់រានមានជីវិតចំនួន៤នាក់ នៃសោកនាដកម្មដែលត្រូវបាន នាំយកទៅកាន់កោះ Lampedusa ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី កាលពីថ្ងៃពុធម្សិលមិញនេះ ។ យោងតាមសេចក្តីរាយការណ៍របស់...
វ៉ាស៊ីនតោន ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ទំនងជាមិនចូលរួម នៅក្នុងកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាកាតា នៅខែក្រោយនោះទេ ។ ប្រភពជាច្រើនបាន ប្រាប់ដល់ទីភ្នាក់ងារ Reuters ថា...
សេអ៊ូល៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានដកតំណែងឧត្តមសេនីយកំពូលយោធា ហើយបានអំពាវនាវឱ្យមានការរៀបចំបន្ថែមទៀតសម្រាប់លទ្ធភាពនៃការធ្វើសង្គ្រាម ការជំរុញដល់ការផលិតអាវុធ និងការពង្រីកសមយុទ្ធយោចក្តីរាយការណ៍បានឲ្យដឹងថា លោក គីម បានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាការយោធាមជ្ឈិម ដែលបានពិភាក្សាអំពីផែនការសម្រាប់វិធានការទប់ទល់នឹងសត្រូវរបស់កូរ៉េខាងជើង...
បរទេស៖រដ្ឋាភិបាលដឹកនាំដោយយោធាដែលទើបធ្វើរដ្ឋប្រហារ របស់ប្រទេសនីហ្សៀកាលពីថ្ងៃពុធ ម្សិលមិញនេះបានធ្វើការចោទប្រកាន់ប្រទេសបារាំងថា បានរំលោភបំពានទៅលើដែនអាកាសរបស់ប្រទេស របស់ខ្លួននិងបានជួយរៀបចំបណ្តាញភេវរកម្មឡើងវិញផង។ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលយោធារបស់នីហ្សៀបានអះអាងថាយន្តហោះយោធាបារាំងបានហោះហើរដោយខុសច្បាប់ពីលើដែនអាកាស របស់ខ្លួនដែលត្រូវបានប្រកាសបិទកន្លងមក ហើយបន្ថែមថាកងកម្លាំងយោធាបារាំងបានដោះលែងក្រុម ភេវរកម្មជាច្រើនក្នុងគោលបំណងធ្វើឲ្យ មានអស្ថេរភាពនៅក្នុងប្រទេសបន្ថែមទៀតផង។ ទោះបីជាយ៉ាងណាក្តីនៅក្រោយការចោទប្រកាន់នេះ រដ្ឋាភិបាលទីក្រុងប៉ារីសបាន ចេញមកធ្វើការបដិសេធទាំងស្រុងចំពោះការចូលរួម ពាក់ព័ន្ធហើយបញ្ជាក់ថាការហោះហើរ របស់យន្តហោះយោធាគឺស្ថិតពីលើដែនអាកាសរបស់នីហ្សៀពិតមែនប៉ុន្តែវាគឺជារឿងស្របច្បាប់នោះទេ។ គួរឲ្យដឹងដែរថាមេដឹកនាំយោធាដែលធ្វើរដ្ឋប្រហារ ទំលាក់រដ្ឋាភិបាលស្របច្បាប់នោះកំពុងជួប នឹងបញ្ហាប្រឈមមុខទៅនឹងផ្លូវច្បាប់អន្តរជាតិ ដោយក្នុងនោះមានទាំងការចរចាម្តងហើយតែ មិនជោគជ័យហើយលើសពីនេះប្រទេសនីហ្សីរីយ៉ាដែល...
ភ្នំពេញ ៖ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនដែលជាមិត្តដែកថែបរបស់កម្ពុជា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃ១២-១៣ សីហា ។ ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ជាថ្មីមកកម្ពុជានេះ មុនពេលលោកបណ្ឌិត ហ៊ុន ម៉ាណែតដែលត្រូវបានព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាប់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្រ្តីក្នុងនីតិកាលទី៧...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជារក្សាបានយ៉ាងល្អ ប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ បើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយទឹកស្អាតឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១០ ខែសីហា...
បរទេស៖ប៉ូលីសប្រទេសអាល្លឺម៉ង់បានធ្វើការចាប់ ឃាត់ខ្លួនមន្ត្រីអង្គភាពយោធាម្នាក់កាលពីពេលថ្មីៗនេះក្រោយរកឃើញថាគាត់បានលួចចម្លងព័ត៌មានទៅឲ្យភ្នាក់ងារសំងាត់រុស្សី។ យោងតាមការចេញផ្សាយរបស់ RT អជ្ញាធរអាល្លឺម៉ង់បានកំណត់រកឃើញ បុរសជាគិញសំងាត់នោះថាគឺជា អ្នកជំនាញផ្នែកលទ្ធកម្មយោធាដែលត្រូវបានគេស្គាល់ឈ្មោះThomas H. ហើយមកដល់ពេលនេះគាត់ត្រូវបានឃុំខ្លួននៅទីក្រុង Koblenz ភាគខាងលិចប្រទេស។ យោងតាមសេចក្តីប្រកាសដោយព្រះរាជអាជ្ញា បុរសនោះបានចូលទៅស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Bonn និងស្ថានទូតនៅទីក្រុងប៊ែរឡាំងជាច្រើនដង ចាប់ពីខែឧសភា ដោយ ផ្តល់កិច្ចសហប្រតិបត្តិការរបស់គាត់តាមរយៈការផ្តល់ព័ត៌មានពីកន្លែងធ្វើការ របស់គាត់និងបញ្ជូនទៅភ្នាក់ងាររុស្ស៊ី។ គួរឲ្យដឹងដែរថាមន្ត្រីអាល្លឺម៉ង់ បានព្រមានម្តងហើយម្តងទៀតអំពីសកម្មភាពចារកម្មរុស្ស៊ី ដែលកើនឡើងនៅចំពេលដែលកំពុងមានជម្លោះនៅអ៊ុយក្រែន។...
បរទេស ៖ ក្រុមហ៊ុនផលិតអាវុធ របស់ប្រទេសអាល្លឺម៉ង់ Rheinmetall បានធ្វើការបញ្ចា ទិញរថក្រោះប្រភេទ Leopard 1 ជាច្រើនគ្រឿងពីក្រុមហ៊ុនឈ្មួញ កណ្តាលនៅប្រទេសប៊ែលហ្ស៊ិក សម្រាប់ផ្គត់ផ្គង់ ទៅឲ្យប្រទេសអ៊ុយក្រែន ។ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា រថក្រោះទាងនោះស្ថិតនៅក្នុង លក្ខខណ្ឌចាស់ៗខ្លាំង ដែលក្នុងចំណោមនោះមានខ្លះ អាចប្រើប្រាស់បានតែជាមួយនឹង...