បរទេស៖ អ្នកបះបោរនៃក្រុមនយោបាយប្រដាប់អាវុធ ដែលកំពុងគ្រប់គ្រងប្រទេសនីហ្សេ បានបដិសេធមិនព្រមលះបង់អំណាច ដោយសារតែឱសានវាទដែលកំណត់ ដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានផុតកំណត់កាលពីថ្ងៃអាទិត្យ ក៏ដោយ។ ក្រុមមេដឹកនាំរដ្ឋប្រហារ បានប្តេជ្ញាកម្ចាត់ប្រទេសនីហ្សេ ចេញពីឥទ្ធិពលអាណានិគម ហើយបើតាមសេចក្តីរាយការណ៍ថា ក្រុមរដ្ឋប្រហារយោធារបស់នីហ្សេ បានងាកទៅរកជំនួយពីក្រុមហ៊ុនយោធាឯកជន Wagner របស់រុស្ស៊ី ដើម្បីសម្រេចបាននូវរឿងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា...
បរទេស៖ ប្រទេសចិនបានចេញផ្សាយភាពយន្តឯកសារថ្មីមួយអំពីការរៀបចំ របស់កងទ័ពដើម្បីវាយប្រហារកោះតៃវ៉ាន់ និងបង្ហាញការប្តេជ្ញាចិត្ត របស់ទាហានថា នឹងលះបង់ជីវិតរបស់ពួកគេប្រសិនបើចាំបាច់ ខណៈដែលទីក្រុងប៉េកាំង នៅតែបន្តលើកឡើងនូវវោហាសាស្ត្ររបស់ខ្លួនប្រឆាំងនឹងកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា “Chasing Dreams” ដែលជាឯកសារចំនួនប្រាំបីផ្នែក ដែលចាក់ផ្សាយ ដោយទូរទស្សន៍រដ្ឋ CCTV...
បរទេស ៖ សមាជិកមួយរូប របស់សភារុស្សី លោក Dmitry Perminov បាននិយាយកងកម្លាំងយោធា នៃប្រទេសរុស្ស៊ី នឹងបន្តការវាយលុកសាជាថ្មី លើប្រទេសអ៊ុយក្រែន នៅពេលដែលស្ថានភាព អំណោយផលសម្រាប់ កិច្ចខិតខំប្រឹងប្រែងបែបនេះ ។ យោងតាមការចេញផ្សាយរបស់RT បានសរសេរថា បច្ចុប្បន្នយើងកំពុងកម្ទេច កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនហើយនៅពេល ដែលពេលវេលាអំណោយ ផលសម្រាប់យើង កងទ័ពរបស់យើងនឹងបន្តការវាយលុកបន្ថែមទៀត។...
បរទេស៖ ក្រុមមន្ត្រីជំនួយរបស់ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានលើកឡើងថា យុទ្ធនាការយោធារបស់កងកម្លាំងយោធារបស់អ៊ុយក្រែន បច្ចុប្បន្នកំពុងមានការខ្វហខាតខ្លាំងដោយសារការផ្គត់ផ្គង់អាវុធ ពីសំណាក់សម្ព័ន្ធមិត្តហើយដាច់ខាតត្រូវការផ្គត់ផ្គង់ បន្ថែមពីសំណាក់សម្ព័ន្ធមិត្តដើម្បីធ្វើឲ្យការប្រឆាំងរុស្សីមានប្រសិទ្ធភាព។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយថា៖ រដ្ឋាភិបាលទីក្រុងគៀវ ត្រូវការគ្រាប់កាំភ្លើងធំ និងកាំជ្រួចរយៈចម្ងាយឆ្ងាយបន្ថែមទៀត ហើយកំពុងជួបប្រទះនឹង ការខ្វះខាតជាក់លាក់ នៃបរិក្ខារដោះមីន។ យោធាក៏មានការលំបាកក្នុងការជួសជុលគ្រឿងសឹកដែលខូចខាតដែរ។ គួរឲ្យដឹងដែរថាអាវុធសំខាន់ៗ ដែលអ៊ុយក្រែន នៅតែខ្វះខាតគឺប្រព័ន្ធប្រឆាំងយន្តហោះ និងយន្តហោះចម្បាំងទំនើបៗ...
បរទេស៖ ប្រទេសអ៊ុយក្រែន ដែលបានបើកការវាយប្រហារលើស្ពានចំនួន២ កន្លែងដែលតភ្ជាប់ទៅកាន់តំបន់ Crimea ពីតំបន់ Kherson នោះត្រុវបានគេជឿជាក់ថាបានធ្វើឡើងដោយមីស៊ីល ដែលផ្គត់ផ្គង់ដោយអង្គការណាតូ និងជាមីស៊ីលផលិតនៅអង់គ្លេស ប្រភេទ Storm Shadow ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា មីស៊ិលសរុបចំនយន១២គ្រាប់ត្រូវបានបាញ់ចេញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងមកដោយក្នុងនោះយ៉ាងហោចណាស់៣គ្រាប់ប៉ុណ្ណោះ ដែលអាចឆ្លងកាត់ប្រព័ន្ធការពារយន្តហោះ របស់ប្រទេសរុស្សី បានហើយជាលទ្ធផលវាបានបំផ្លាញស្ពាន២កន្លែង។...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានដាក់ផែនការរួចមកហើយក្នុងការចូលរួម កិច្ចប្រជុំពិភាក្សាគ្នាជាមួយនឹងបណ្តាសមាជិកប្រទេស BRICS ផ្សេងទៀតក្រោយកិច្ចប្រជុំដើម្បីសន្តិភាព ជូនអ៊ុយក្រែន រៀបចំឡើងដោយប្រទេសអារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍កន្លងមកនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា លើកលែងតែប្រទេសរុស្សី ប៉ុណ្ណោះក្រៅពីនោះបណ្តាប្រទេសក្នុងសមាជិករបស់ BRICS ផ្សេងទៀតដែលមានដូចជាចិន ឥណ្ឌា ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូង សុទ្ធត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត ទាំងអស់។ មន្ត្រីទូតជាន់ខ្ពស់របស់រុស្សីបានថ្លែងថាទោះបីជារុស្សី មិនបានចូលរួមកិច្ចប្រជុំនេះក្តីវានៅតែមិនមានអ្វី...
នៅថ្ងៃនេះ ក្រុមហ៊ុន Httpool by Aleph ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឌីជីថលដ៏ធំមួូយមានវត្តមាននៅជាង៥០ប្រទេសលើសកលលោក បានប្រកាសថា ខ្លួនកំពុងតែចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន Pinterest ដែលត្រូវបានគេស្គាល់ថាជា Platform មួយសម្រាប់ការបំផុសគំនិតបែបច្នៃប្រឌិត។ ការចាប់ដៃគូសហការនេះធ្វើឲ្យក្រុមហ៊ុន Httpool by Aleph អាចផ្តល់ជូនសេវាកម្មនៅលើ Platform Pinterest ទៅដល់អតិថិជន ឬដៃគូផ្សព្វផ្សាយរបស់ខ្លួននៅក្នុងតំបន់កាន់តែទូលំទូលាយជាងមុន ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានការផ្សព្វផ្សាយនៅលើ...
៣-៤ថ្ងៃទៀត ទឹកទន្លេនឹងហក់ឡើង , ខេត្ត៣ត្រូវប្រុងប្រយ័ត្នhttps://dap-news.com/national/2023/07/31/348940/ ក្រុមគ្រូពេទ្យគន្ធបុប្ផា ប្រើឈាមប្លាស្មា ១៦ប្លោក សង្រ្គោះជីវិតកុមារីម្នាក់ពីជំងឺគ្រុនឈាមhttps://dap-news.com/national/2023/07/31/349053/?fbclid=IwAR0Rw7vSe9QpC8U-QEKwvYsQ0IQGLSL3f4QSxC3QNMC-fo–dQQA4aRSQSI សពយុវតីបាត់ខ្លួន ពេលបោះតង់ លើជ្រោះឱមាល់ រកឃើញហើយhttps://dap-news.com/national/2023/08/02/349429/ ព្រះអង្គ ឃី សុវណ្ណរតនា ចៅអធិការវត្តស្វាយដង្គុំ លាលែងពីព្រះគោរម្យងារសម្តេចព្រះមហាអរិយវង្ស និងចាកសិក្ខាបទhttps://dap-news.com/national/2023/08/02/349397/ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោកម៉ឹង ពន្លក ជាអគ្គនាយក...
អ្នករិះគន់២រូប នៅប្រទេសថៃ ទទូចថា ផែនការវិលចូលស្រុករបស់លោកថាក់ស៊ីន គឺគ្មានអ្វីក្រៅពីទាក់ទាញការចាប់អារម្មណ៍នោះទេhttps://dap-news.com/?p=348921 តើអ៊ុយក្រែន បាត់បង់រថក្រោះប៉ុន្មានគ្រឿង ចាប់តាំងពីផ្ទុះសង្គ្រាម?https://dap-news.com/?p=348977 កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ាន-ចិន ក្នុងទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខាhttps://dap-news.com/?p=349225 Breaking News: យោធាមីយ៉ាន់ម៉ា យល់ព្រមលើកលែងទោសឱ្យលោកស្រី អ៊ុងសាន ស៊ូជី ចំនួន៥បទល្មើសhttps://dap-news.com/?p=349219 Update៖ អ៊ុយក្រែន...
សេអ៊ូល៖ នៅថ្ងៃអាទិត្យនេះ លោក គីម ជុងអ៊ុន មេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង បានចុះពិនិត្យមើលរោងចក្រផលិតសព្វាវុធសំខាន់ៗ រួមទាំងរោងចក្រផលិតប្រព័ន្ធកាំភ្លើងធំ និងបាញ់បង្ហោះយានសម្រាប់គ្រាប់មីស៊ីលផ្លោងដែលមានសមត្ថភាពនុយក្លេអ៊ែរ ហើយបានសន្យាថា នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសព្វាវុធ និងការត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម ។ សម្រាប់ការត្រួតពិនិត្យនេះដែរគឺមានរយៈពេល៣ថ្ងៃរបស់លោក គីម ដោយគិតត្រឹមថ្ងៃសៅរ៍ ហើយបានធ្វើឡើងនៅគ្រាដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានរៀបចំជុំគ្នាសម្រាប់ការធ្វើសមយុទ្ធយោធារួមបញ្ចូលគ្នារបស់ពួកគេដែលគ្រោងធ្វើឡើងនៅចុងខែនេះ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើងដែលកំពុងកើនឡើង ។ គេបានដឹងថា...