បរទេស ៖ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះចរាចរណ៍ទាំងអស់ នៅលើស្ពាន Kerch ដែលតភ្ជាប់តំបន់ Crimea ទៅកាន់តំបន់ Krasnodar ត្រូវបានបញ្ឈប់ទាំងស្រុង ប៉ុន្តែដោយគ្មានហេតុផល ត្រូវបានផ្តល់ជូននៅឡើយទេ ។ យោងតាមការ ចេញផ្សាយរបស់ RTបានឲ្យដឹងថា នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបានផ្សព្វផ្សាយ ពាក្យចចាមអារ៉ាម អំពីការវាយប្រហាររបស់អ៊ុយក្រែន ដែលអាចកើតមានមកលើ ទីតាំងស្ពាននេះ។...
បរទេស ៖ ក្រសួងការបរទេសចិន បានប្រកាស កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយថា ចិននឹងបញ្ជូនក្រុមការងារ ដើម្បីទៅចូលរួមកិច្ចប្រជុំ ដើម្បីសន្តិភាព នៅអ៊ុយក្រែន ដែលមានប្រទេសអារ៉ាប៊ីសាអូឌីត ជាម្ចាស់ផ្ទះ។ យោងតាមការចេញ ផ្សាយ របស់ RT សេចក្តីប្រកាសដដែល បានសរសេរទៀត ថា ប្រេសិតពិសេសតំណាង ឲ្យរដ្ឋាភិបាលចិន នឹងធ្វើដំណើរទៅចូលរួម...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយបាក់ជើង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ចាន់ រ៉ា អាយុ ៤១ឆ្នាំ រស់នៅភូមិដេីមថ្កូវសង្កាត់ សង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព៕
បរទេស៖ សកម្មជនម្នាក់បានប្រាប់សារព័ត៌មាន RT ថា យុទ្ធនាការដឹកនាំដោយលោកខាងលិច ដើម្បីបង្ខំឱ្យរដ្ឋាភិបាលស្តីទីរបស់នីហ្សេ ផ្តល់អំណាចដល់អតីតប្រធានាធិបតី លោក Mohamed Bazoum ឡើងវិញ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន គឺអាចផ្ទុះឡើងទៅជាជម្លោះកាន់តែធំឡើង ដែលដាក់អំណាចណាតូប្រឆាំងនឹងរុស្ស៊ី និងចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាយ៉ាងឱឡារិក ចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើង ក្នុងពេលដ៏ឆាប់ខាងមុខនេះ នឹងបន្តពង្រឹងសាមគ្គីភាពរបស់ប្រជាជាតិ ព្រមទាំងខិតខំអនុវត្តកម្មវិធី នយោបាយឱ្យបានជោគជ័យ ។ តាមរយៈសេចក្ដីថ្លែងការណ៍នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា «សូមប្ដេជ្ញាយ៉ាងឱឡារិកចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើង...
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំកិច្ចអន្តរាគមន៍ពី ក្រសួងឧស្សាហកម្ម ដើម្បីមានវិធានការផ្អាកដំណើរការ បណ្ដោះអាសន្ននូវរោងចក្រដែលបានបង្ហូរទឹកកខ្វក់ ចូលក្នុងស្ទឹងសង្កែ ព្រមទាំងស្នើដល់ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធចុះពិនិត្យវាយតម្លៃ ផលប៉ះពាល់បរិស្ថានសារឡើងវិញ ចៀសវាងបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។ សំណើររបស់រដ្ឋបាលខេត្តបាត់ដំបង បានធ្វើឡើងបន្ទាប់ពីគណៈកម្មការចម្រុះខេត្ត បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង របស់រោងចក្រដែលមានទីតាំង ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដោយបានរកឃើញថា ទឹកដែលមានពណ៌ខ្មៅខុសប្រក្រតី...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកទទួលយក លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាស នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។ គណបក្សប្រជាជនកម្ពុជាចាត់ទុកលទ្ធផលនេះ បានបង្ហាញច្បាស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជន គឺបោះឆ្នោតដើម្បីធានាការថែរក្សាសន្តិភាព បន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឡើងថា មន្ត្រីរុស្ស៊ី គួរតែប្តូររថយន្តដែលផលិតជាអន្តរជាតិរបស់ពួកគេ មកប្រើប្រាស់រថយន្តម៉ាកក្នុងស្រុកវិញ ដើម្បីផ្តល់ការជំរុញដល់ឧស្សាហកម្មរបស់ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃឧស្សាហកម្មផលិតកម្មរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានបង្ហាញពីក្រសួងមួយចំនួន និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដែលបានស្នើឱ្យលោកបន្តទិញរថយន្តពីបរទេសសម្រាប់ការប្រើប្រាស់រដ្ឋបាល។...
បរទេស៖ ក្រុមប្រឹក្សាជាតិសម្រាប់ការពារមាតុភូមិរបស់នីហ្សេ បានបរិហារកិច្ចព្រមព្រៀងយោធាជាមួយប្រទេសបារាំង និងបានព្រមានរដ្ឋអាហ្វ្រិក ដែលនៅជិតខាងរបស់ខ្លួន កុំឱ្យធ្វើអន្តរាគមន៍ណាមួយ, នេះបើយោងតាមសារព័ត៌មាន AFP ។ របបយោធាបានឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ អ្នកតំណាងនៃរដ្ឋាភិបាលដែលជាអ្នកបះបោរ នៃក្រុមនយោបាយមានអាវុធ បាននិយាយថា ប្រទេសនីហ្សេ...
ភ្នំពេញ៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីពិភាក្សាអំពីស្ថានភាពនៃវិស័យស្រូវអង្ករ ការនំាចេញអង្ករ និងបញ្ហាប្រឈម នាដើមរដូវនៃការប្រមូលផលឆ្នាំនេះ ខណៈបរិមាណផលស្រូវ និងថ្លៃស្រូវ...