បរទេស៖ អាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយប៊ុលហ្គារី និងកូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់គ្រាប់រំសេវ ១៥៥ មីល្លីម៉ែត្រដល់អ៊ុយក្រែន ហើយកំពុងពិភាក្សាជាមួយជប៉ុន ដើម្បីធ្វើដូចគ្នាផងដែរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច សំណួរសួរថា តើអាមេរិកអាចដោះស្រាយបញ្ហាកង្វះគ្រាប់រំសេវនៅពេលខាងមុខឬទេ? រដ្ឋបាលលោក បៃដិន កំពុងតស៊ូ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រាប់រំសេវរបស់អ៊ុយក្រែន ខណៈដែលកងកម្លាំងរបបទីក្រុងគៀវ ប្រើប្រាស់គ្រាប់ ១៥៥មីលីម៉ែត្រ ៨០០០គ្រាប់ ជារៀងរាល់ថ្ងៃ នេះបើយោងតាមសារព័ត៌មានលោកខាងលិច។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ នឹងអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នូវផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងសរុប ៥៣,៩៨៣គីឡូម៉ែត តភ្ជាប់ពី ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១...
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ត្រឡប់មកដល់កម្ពុជា ពីប្រទេសស៊ីប ( Cyprus) វិញ នាល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នេះបន្ទាប់ពីដឹកនាំសមាគមកាយឬទ្ធិនារីកម្ពុជា ទទួលបានឱកាសក្នុងការធ្វើជាម្ចាស់ផ្ទះ សន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ២០២៦ របស់...
Update៖ អ៊ុយក្រែន ដកនិមិត្តសញ្ញា បន្សល់ពីសម័យសូវៀត ចេញពីវិមាននៅក្រុងគៀវhttps://dap-news.com/?p=349338 ក្រសួងការពារជាតិរុស្ស៊ី៖ អ៊ុយក្រែនប៉ុនប៉ង វាយប្រហារភេវរកម្មលើ នាវាដឹកជនស៊ីវិលរបស់រុស្ស៊ីhttps://dap-news.com/?p=349345 មន្ទីរបញ្ចកោណ ដកកងទ័ពសកម្មប្រមាណជាង១ពាន់នាក់ចេញពីព្រំដែនអាមេរិក និងម៉ិកស៊ិកhttps://dap-news.com/?p=349358 លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ ពីបទខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្ដូរការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២០https://dap-news.com/?p=349404 ទំនុកចិត្តរបស់ពលរដ្ឋអាមេរិក លើយោធារបស់ខ្លួនធ្លាក់ចុះដល់កម្រិតទាប ក្នុងរយៈពេល...
បរទេស៖ ប្រទេសអាល្លឺម៉ង់ បានផ្តួចផ្តើមសាងសង់រោងចក្រដោយក្រុមហ៊ុនម៉ៅការការពារជាតិឈ្មោះ Rheinmetall ដើម្បីផលិតផ្នែក នៃតួរបស់យន្តហោះសម្រាប់យន្តហោះចម្បាំង F-35 ដែលផលិតដោយសហរដ្ឋអាមេរិកនៅជិតក្រុង Weeze ក្នុងរដ្ឋ North Rhine-Westphalia (NRW) , នេះបើតាមនាយករដ្ឋមន្ត្រីប្រចាំរដ្ឋ NRW របស់ប្រទេស អាល្លឺម៉ង់ លោក Hendrik Wust បាននិយាយកាលពីថ្ងៃអង្គារ។...
តេអេរ៉ង់៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់ កំពូលម្នាក់ បានឲ្យដឹងថា សហរដ្ឋអាមេរិក ព្យាយាមពង្រីកវត្តមានខុសច្បាប់ របស់ខ្លួននៅក្នុងប្រទេសស៊ីរី ដោយបង្កើតវិបត្តិ នៅក្នុងរដ្ឋអារ៉ាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក Ali Akbar Ahmadian បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃចន្ទដោយផ្អែកតាមប្រភពមួយចំនួនថា ប្រសិនបើប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ត្រូវគេសម្លាប់ គាត់អាចត្រូវបានជំនួសដោយក្រុមមន្ត្រីជាន់ខ្ពស់ដែលត្រូវបានជ្រើសរើស ដោយមានអ្នកស្នងតំណែងស្របច្បាប់របស់គាត់ដើរតួជាឥស្សរជន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ុយក្រែន ចែងយ៉ាងច្បាស់ថា ប្រសិនបើប្រធានាធិបតីមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានទេ នោះគឺជាប្រធានសភាអ៊ុយក្រែន ដែលបច្ចុប្បន្នលោក Ruslan...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋមិនពេញចិត្ត មិនទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោល ក៏គ្មានទោសអ្វីដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃ ទី២...
ភ្នំពេញ៖ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ PNN ដឹកនាំក្រុមការងារតារាល្បីៗ ប្រចាំប៉ុស្តិ៍ទូរទស្សន៍មកទស្សនា ដំណើរការផលិតភេសជ្ជៈរបស់រោងចក្រ ខ្មែរ ប៊ែវើរីជីស ហើយបានលាន់មាត់សរសើរថា ជារោងចក្រមានកម្រិតស្តង់ដារពិតមែន។ លោក សំ ឆាយា នាយករងគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN បាននិយាយឲ្យដឹងថា៖ “ខ្ញុំព្រឺសម្បុរតែម្តង ពេលដែលមកដល់រោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលខ្មែរយើង ធ្វើបានប៉ុណ្ណឹងគឺអស្ចារ្យ ធ្លាប់តែមើលរោងចក្រនៅស្រុកគេឃើញបែបនេះ ឥលូវ ខ្មែរ ប៊ែវើរីជីស បានដើរដល់កម្រិតស្តង់ដារអន្តរជាតិហើយ ខ្ញុំសូមកោតសរសើរស្នាដៃខ្មែរ...