ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ។ សម្ដេច ស ខេង បានណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃឲ្យបានសមស្រប មុនចេញអនុក្រឹត្យជាផ្លូវការ។...
បរទេស៖ អភិបាលក្រុងរបស់រុស្ស៊ី លោក ស័រហ្គេ សូប៊ីយ៉ានីន បានបញ្ជាក់នៅព្រឹកថ្ងៃអង្គារនេះថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានកំណត់គោលដៅម្តងទៀតទៅលើតំបន់ហិរញ្ញវត្ថុ និងអាជីវកម្មរបស់រដ្ឋធានីរុស្ស៊ី បន្ទាប់ពីមានការវាយប្រហារស្រដៀងគ្នាកាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សូប៊ីយ៉ានីន បាននិយាយនៅក្នុងសារ Telegram នៅម៉ោងទៀបភ្លឺថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង...
បរទេស៖ អ៊ុយក្រែន បានចាប់ផ្តើមការវាយលុកដ៏សន្ធឹករបស់ខ្លួនកាលពីដើមខែមិថុនា បន្ទាប់ពីបានពន្យារពេលយុទ្ធនាការម្តងហើយម្តងទៀត ជុំវិញការខ្វះខាតការផ្គត់ផ្គង់យោធាពីម្ចាស់ជំនួយរបស់លោកខាងលិច នៅក្នុងនោះអ៊ុយក្រេន បានបាត់បង់ទាហានជាង ២០០០០ នាក់ក្នុងអំឡុងពេលសមរភូមិក្នុងខែកក្កដា។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហាន ២០៨២៤នាក់ និងសម្ភារៈយោធាចំនួន ២២២៧ គ្រឿង ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក...
ភ្នំពេញ ៖ គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជា៤៧រូប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើទៅដល់ប្រទេសកូរ៉េ ដើម្បីចូលរួមកម្មវិធី បោះជំរំកាយរឹទិ្ធពិភពលោក លើកទី២៥ នៅខេត្តប៊ូអាន ក្នុងគោលបំណង ផ្លាស់ប្ដូរបទពិសោធន៍ ការសិក្សា វប្បធម៌ ពង្រឹងចំណងមិត្តភាពរវាងកាយរឹទ្ធិ មកពីបណ្តាប្រទេសជាច្រើន ទូទាំងពិភពលោក។ គណៈប្រតិភូយុវជនកាយរឹទិ្ធទាំងអស់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់គណៈកម្មការបដិសណ្ឋារកិច្ច របស់សមាគមកាយរឹទិ្ធកូរ៉េ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំកម្ពុជាបានចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ អ៊ុយបែរ៍ គួរ្យៀង (Huber Curien) «ទន្លេសាប» ដើម្បីអភិវឌ្ឍន៍ និងបន្ដគម្រោងស្រាវជ្រាវលើ «ការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍»។ គម្រោងនេះ ផ្ដោតលើអាទិភាពចំនួន ៨ចំណុច រួមមាន៖...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន នៃខេត្តរតនគិរី ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតឡើងជាយថាហេតុ ។ តាមរយៈសេចក្ដីអំពាវនាវគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា «ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យទឹកទន្លេ មានការហក់ឡើង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កងសង្រ្គោះគ្រោះមហន្តរាយលេខ៧០៨ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានជម្លៀសប្រជាពលរដ្ឋ ចំនួន១៥០នាក់ ចេញពីតំបន់ជំនន់ទឹកភ្លៀង នៅភូមិឈើនាងខ្ពស់ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍បឋមពីកងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៨ ឲ្យដឹងថាសកម្មភាពនាពេលនោះគឺបានដាក់កំលាំងរួម៤៥នាក់ , រថយន្តចំនួន៨គ្រឿង , អូប័រចំនួន៤គ្រឿង...
ភ្នំពេញ៖ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើរឿងដ៏អស្ចារ្យពីរ ជូនដល់ក្រុមស័្មគ្រចិត្តបាល់ទាត់ ផ្ការីកគ្រប់រដូវ របស់នាយពាក់មី ដោយបានយក Helicopter របស់ខ្លួនជូនដំណើរកីឡាករបាល់ទាត់ទៅកាន់ខេត្តបាត់ដំបង និងព្រមទាំងឧបត្ថម្ភការប្រកួតទាំងមូលផងដែរ ដើម្បីប្រមូលមូលិធិទៅបរិចាក ដល់មុន្ទីរពេទ្យគុន្ធបុប្ផា ចូលរួមជាចំណែកជួយកុមារនៅកម្ពុជា។ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នោះផងដែរ ភេសជ្ជៈប៉ូវកម្លាំង វើក ក៏បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគ.ម 135 ដល់ គ.ម 148 ត្រូវបានកាត់ផ្តាច់ ដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។ បច្ចុប្បន្នក្រសួងសាធារណការ និងក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឲ្យឆាប់បំផុត ៕
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាព កម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី១ ខែសីហា...