ប៉េកាំង ៖ អ្នកនាំពាក្យការពារជាតិ បានឲ្យដឹងថា យោធាចិនតែងតែជាកម្លាំងដ៏រឹងមាំមួយ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងការឆ្លើយតប ទៅនឹងសំណួរទាក់ទងនឹងក្រដាស ការពារជាតិឆ្នាំ២០២៣ ដែលអនុម័តដោយរដ្ឋាភិបាលជប៉ុនថា កម្លាំងយោធារបស់ប្រទេសចិន មិនដែលបង្កបញ្ហាដល់នរណាម្នាក់ ឬគំរាមកំហែង ដល់អ្នកដទៃនោះទេ។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងជួយអូស្ត្រាលី ផលិតប្រព័ន្ធបាញ់បានច្រើនដង នៅឆ្នាំ២០២៥ ដោយប្រទេសទាំងពីរបង្កើនកិច្ច សហប្រតិបត្តិការ ក្នុងការប្រឈមមុខនឹង ឥទ្ធិពលដែលកំពុងកើនឡើង របស់ចិនលើប្រទេស កោះប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សាសន្តិសុខ ទ្វេភាគីនៅទីក្រុង Brisbane ថា ការប្តេជ្ញាចិត្ត គឺស្ថិតក្នុងចំណោម...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ។ សូមរំលឹកថា មុនទទួលបានការតែងតាំងជា អគ្គទេសាភិបាលធនាគារជាតិ...
ភ្នំពេញ៖ នៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ២០២៣ លោក មុឹង កុម្ភៈអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកចន្រ្ទានិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំរោង បានដឹកនាំក្រុមការងារចុះជួយមូលដ្ឋានឃុំសំរោង នាំយកទេយ្យទានវេរប្រគេនព្រះសង្ឃចាំព្រះវស្សា ចំនួន៣វត្តក្នុងឃុំសំរោង ក្នុងនោះមានវត្តបុទុមរង្សី វត្តអង្គរំដេញ និងវត្តស្វាយថ្លឹងក្នុង១វត្តទទួលបាន ៈទៀនវស្សាចំនួន១គូ ប្រេងឥន្ធនះ៣០លីត្រ អង្ករចំនួន២០០គីឡូក្រាម មីម៉ាម៉ាចំនួន៥កេសតូច ត្រីខកំប៉ុង១កេស ទឹកសុទ្ធវីតាល់ចំនួន៥កេសតូច ទឹកក្រូចចំនួន៥កេស ស្ករសចំនួន៥គីឡូក្រាម តែចំនួន២គីឡូ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពពីគណបក្សនយោបាយនានា គឺនៅរក្សាដដែល ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ក្នុងស្មារតីបង្រួបបង្រួមជាតិផងដែរ។ តាមរយៈសារសំឡេង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្ពុជាមានតម្រូវការក្នុងការប្រមូលធាតុចូល នៃបណ្ដាគណបក្សនយោបាយទាំងអស់ ដើម្បីចូលរួមក្នុងការកសាងប្រទេស។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កងកម្លាំងយោធារបស់អ៊ុយក្រែនកំពុងប្រើប្រាស់និងប្រតិបត្តិការវាយប្រហារមកលើទីតាំងនៃកងកម្លាំងយោធារបស់រុស្សី ជាច្រើនកន្លែងដោយគ្រាប់រ៉ូក្កែតរបស់កូរ៉េខាងជើង។ ប្រភពដដែលបានបញ្ជាក់ទៀតថា៖ គ្រាប់រំសេវដែលត្រូវបានប្រើប្រាស់នោះត្រូវបានគេចោទសួរនិងបង្ហាញដល់អ្នកកាសែត ដោយកងទ័ពរបស់ក្រុងគៀវ ដែលកំពុងប្រតិបត្តិការគ្រាប់រ៉ុក្កែត Grad សម័យសូវៀត នៅជិតទីក្រុង Artyomovsk នៃតំបន់Bakhmutដែលគ្រប់គ្រងដោយរុស្ស៊ី។ ក្រុមអ្នកជំនាញនិងតាមដានព័ត៌មានរបស់អាវុធបានបញ្ជាក់ថាសញ្ញាសម្គាល់នៅលើគ្រាប់រ៉ុក្កែត បានបង្ហាញថា អាវុធទាំងនោះគឺត្រូវបានផលិតដោយទីក្រុងព្យុងយ៉ាងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០និងឆ្នាំ១៩៩០ ។ របាយការណ៍នេះបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu...
បរទេស៖លោករដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី Peter Szijjarto កាលពីថ្ងៃសុក្រម្សិលមិញនេះបានលើកឡើងថាលក្ខខណ្ឌទាំងឡាយសម្រាប់ការចរចាបញ្ចប់ជម្លោះនៅអ៊ុយក្រែននឹងអូសបន្លាយកាន់តែអាក្រក់ឡើងហើយគ្មានពេលណាដែលសាកសមពិភាក្សាបំផុតជាងបច្ចុប្បន្នឡើយ។ យោងតាមការចេញផ្សាយរបស់ RT នៅពេលនេះភាគីខាងរុស្សីពានបង្ហាញជំហត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកដំណោះស្រាយផ្នែកកាទូតចំពោះវិបត្តិប៉ុន្តែបែរជាបានទទួលរងនូវការបដិសេធពីសំណាក់សហរដ្ឋអាមេរិកនិងអង្គការណាតូដែលជាអ្នកផ្គត់ផ្គង់និងគាំទ្រអាវុធឲ្យអ៊ុយក្រែននោះទៅវិញ។ លោក Szijjarto បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីជំនួបរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសតួគី លោក Hakan Fidan ដោយបញ្ជាក់ថានឹងមិនមានលក្ខខណ្ឌណាដេលល្អប្រសើរជាងការចរចាសន្តិភាពនាពេលនេះទេ។ លោកក៏បានបន្ថែមទៀតដែរថា៖ស្ថានភាពកាលថ្ងៃម្សិលមិញគឺប្រសើរជាងថ្ងៃនេះ ហើយស្ថានភាពនៅថ្ងៃស្អែកនឹងអាក្រក់ជាងថ្ងៃនេះទៅទៀត៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់សម្រាប់អាណត្តិទី៧ដែលនឹងមានលោក ហ៊ុន ម៉ាណែត ជារាជរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីថ្មីនៅតែបន្តមាន សម្រាប់ជាធាតុផ្សំចូលរួមជាមួយរាជរដ្ឋាភិបាល ហើយបក្សមិនបានចូលរួមបោះឆ្នោតក៏អាចមានលទ្ធភាពចូលរួមដែរ ឲ្យតែចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។ ប៉ុន្តែទោះជាយ៉ាងសម្តេចតេជោ ក៏ទុកឲ្យរាជរដ្ឋាភិបាលថ្មីជាអ្នកសម្រេចផងដែរ ចំពោះការចូលរួមក្នុងក្រុមប្រឹក្សានេះដែលនឹងមានបក្សថ្មីចូលរួម៕
បរទេស៖ លោក Yevgeny Prigozhin ដែលជាមេដឹកនាំរបស់ទាហ៊ានស៊ីឈ្នួល Wagner បានសរសើរការធ្វើរដ្ឋប្រហារយោធានៅនីហ្សេ ហើយបានស្នើឱ្យបញ្ជូនអ្នកប្រយុទ្ធរបស់លោកទៅកាន់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ “ដើម្បីជួយស្តារសណ្តាប់ធ្នាប់” ។ យោងតាមសារព័ត៌មានវៀតណាម VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Yevgeny Prigozhin បាននិយាយនៅក្នុង ការថតជាសំឡេង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថា មីស៊ីលបានវាយប្រហារទីក្រុងកំពង់ផែ Taganrog ភាគនិរតីកាលពីថ្ងៃសុក្រ ដោយហៅឧបទ្ទវហេតុនេះថា ជា “ការវាយប្រហារភេរវកម្ម” ដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមអាជ្ញាធរក្នុងតំបន់ថា តំបន់កណ្តាលទីក្រុងត្រូវបានវាយប្រហារដោយការបំផ្ទុះដ៏ធំមួយកាលពីថ្ងៃសុក្រ ដោយយ៉ាងហោចណាស់មនុស្ស ១៥នាក់បានរងរបួស។ យោធាបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលពីប្រព័ន្ធប្រឆាំងយន្តហោះ S-200 សម័យសូវៀត...