ក្រុមហ៊ុន Chevrolet Cambodia បានរៀបចំព្រឹត្តិការណ៍ដ៏ពិសេស នៃការបង្ហាញរថយន្តស៊េរីថ្មីប្រណិត Chevrolet Trax ឆ្នាំ 2024។ អ្វីដែលទាក់ទាញគឺរថយន្តស៊េរីថ្មីនេះ បានផ្លាស់ប្តូរការរចនាស្ទើរទាំងស្រុង ទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយនូវ ប្រព័ន្ធសុវត្ថិភាពទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។ ព្រឹត្តិការណ៍នេះរៀបចំឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ដោយមានការចូលរួមពី...
ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះពិនិត្យកសិដ្ឋាន បន្លែសុវត្ថិភាព “កសិដ្ឋានប្រសិទ្ធ Prasit Farm” មានទីតាំងស្ថិតក្នុងភូមិតាគោក ឃុំឈ្វាង ស្រុកពញាឮ ខេត្តកណ្ដាល ។...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងថា កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ 107 108 ( កម្ពស់30cm ) ត្រូវរងជំនន់ទឹកភ្លៀង ដូច្នេះអ្នកដែលមានបំណងប្រើប្រាស់ផ្លូវ ជាតិលេខ៤ សូមរកផ្លូវវាងបណ្ដោះអាសន្នសិន។ តាមរយៈគណនីហ្វេសប៊ុក របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ...
បរទេស៖ មេអង្គរក្សរបស់ប្រធានាធិបតីប្រទេសនីហ្សេ លោកឧត្តមសេនីយ៍ Abdourahamane Tiani ដែលជាអ្នកដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី Mohamed Bazoum ក្នុងសប្តាហ៍នេះ បានប្រកាសខ្លួនឯងជាមេដឹកនាំជាតិថ្មី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Abdourahamane ដែលត្រូវបានគេស្គាល់ថា Omar Tchiani បានបង្ហាញខ្លួននៅលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋ...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែសីហា ខណៈដែលលោកព្យាយាមធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសអាស៊ីទាំងពីរលើបញ្ហាកូរ៉េខាងជើង និងបញ្ហាសំខាន់ៗផ្សេងទៀត។ យោងតាមសេតវិមានបានឱ្យដឹងថា ជំនួបកំពូលរវាងលោក ចូ បៃដិន នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol...
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រឈមមុខនឹងការចោទប្រកាន់ថ្មី នៅក្នុងសំណុំរឿងកាន់កាប់ឯកសារ ដែលបានចាត់ថ្នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីប្រឹក្សាពិសេស Jack Smith បាននាំយកការចោទប្រកាន់បន្ថែម ប្រឆាំងនឹងលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងការរារាំង និងការរក្សាទុកព័ត៌មានការពារជាតិ ដោយចេតនា...
ប៉េកាំង ៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍វប្បធម៌មួយ ដែលរៀបចំដោយស្ថានទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងចិន និងអាមេរិក គឺស្ថិតនៅលើប្រជាជន ។ ព្រឹត្តិការណ៍ “ពេលល្ងាចនៅស្ថានទូតចិន” ត្រូវបានប្រារព្ធឡើងដោយភាពជាដៃគូ ជាមួយអង្គការក្នុងស្រុក “Things To Do DC” ។ សមាជិកសហគមន៍ក្នុងស្រុកជាង ២០០...
បរទេស៖ នាយកដ្ឋានកែប្រែ (DoC) របស់ថៃ បានផ្តល់ការធានារបស់ខ្លួនថា សុវត្ថិភាពរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាអាទិភាពរបស់ខ្លួន នៅពេលដែលគាត់ជាប់ពន្ធនាគារ បន្ទាប់ពីការវិលត្រឡប់ចូលមកប្រទេសថៃវិញ ដូចដែលបានប្រកាសគឺនៅថ្ងៃទី ១០ ខែសីហាខាងមុខ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi បានឲ្យដឹងថា ដំណោះស្រាយ ចំពោះជម្លោះពិភពលោកដែលកំពុងបន្ត គួរតែផ្អែកលើគោលបំណង នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍នៃច្បាប់អន្តរជាតិ។ ប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Sisi បានធ្វើការកត់សម្គាល់នៅពេល ថ្លែងសុន្ទរកថានៅក្នុង កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក លើកទីពីរនៅក្នុងទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ...
ប៉េកាំង៖ បេសកជនចិនបានអំពាវនាវឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដកទណ្ឌកម្មប្រឆាំងនឹង ប្រទេសមួយចំនួននៅអាហ្វ្រិក ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ សម្រាប់ការការពារជនស៊ីវិល។ ប្រទេសម្ចាស់ផ្ទះនៃប្រតិបត្តិការរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ ផ្តល់ការទទួលខុសត្រូវចម្បង សម្រាប់ការការពារជនស៊ីវិល។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គួរតែគាំទ្រយ៉ាងសកម្មដល់ ប្រទេសម្ចាស់ផ្ទះក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងការអភិវឌ្ឍសមត្ថភាពបន្ថែមទៀត សម្រាប់ការការពារជនស៊ីវិល។...