ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការការស្តីទីកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចលេខ៧០ បានប្រារព្ធពិធីវេរប្រគេន ដល់ព្រះសង្ឃនូវទៀនវស្សា និងទ័យវត្ថុដែលគង់ចាំព្រះវស្សាចំនួន ០៥វត្ត ។ ក្នុងនោះវត្តទាំង៥រួមមាន៖ - វត្តជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ – វត្តជន្លង់ម្លូ ខណ្ឌកំបូល រាជធានីភ្នំពេញ – វត្តស្វាយផ្អែម ខណ្ឌកំបូល រាជធានីភ្នំពេញ – វត្តអង្គតាគៀត ខណ្ឌកំបូល រាជធានីភ្នំពេញ - វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំេពញ សូមជម្រាបថា តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិ ឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សា មានកំណត់ត្រឹមតែ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។ ក្នុងរយៈវេលា៣ខែនេះ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទានព្រះវស្សា ឲ្យនៅឆេះជានិច្ច ។ តួទានធ្វើអំពីឈើមានទំហំប្រមាណ ២ចាប់ កំពស់២ហត្ថ មានរចនាក្បាច់យ៉ាងល្អ និងរំលេចពណ៌ដ៏ប្រណិតផង ។ ខាងក្នុងតួពុម្ពទានមានដោតអំបោះឆៅជាប្រឆេះ ហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនពុំសូវសំបូរ គេនិយមប្រើប្រេងជំនួសវិញ ហើយចាក់ក្រមួន ឲ្យមានកំរាស់តែ៥ធ្នាប់ខាងលើទេ។ លុះឆេះអស់សាច់ក្រមួន ហើយទើបឆេះដល់ប្រេងគេធ្វើ ដូច្នេះដើម្បីឲ្យទាននោះឆេះជាប់ដរាបគ្រប់ ៣ខែ៕
ថ្ងៃទី២៦ខែកក្កដា លោកBlinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានចូលរួមក្នុងពិធីបើកស្ថានទូតថ្មី អាមេរិកប្រចាំ នៅប្រទេសតុងហ្គា ។ នេះជាលើកទីមួយ ដែលអាមេរិក បានបើកស្ថានទូតនៅតុងហ្គាបន្ទាប់ពីអាមេរិក និងតុងហ្គាបង្កើតទំនាក់ទំនងការទូតកាលពី៥១ឆ្នាំមុន។ នាថ្ងៃដដែល លោកAustin រដ្ឋមន្ត្រីការពារជាតិអាមេរិក បានទៅបំពេញ ទស្សនកិច្ច នៅប៉ាពួញូហ្គីណេ ។ បន្ទាប់មក ពួកគេនឹងរៀបចំកិច្ចពិភាក្សា ប្រចាំឆ្នាំ”២បូក២” ជាមួយភាគីអូស្ត្រាលី...
ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអង្គការណាតូ គឺជាប្រភពហានិភ័យ និងអស្ថិរភាពបំផុត ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួង ការពារជាតិ បានធ្វើការកត់សម្គាល់ នៅពេលឆ្លើយតប ទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំកំពូល NATO Vilnius...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថា សហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រយ៉ាងពិតប្រាកដ សម្រាប់ប្រទេសកោះប៉ាស៊ីហ្វិក និងរួមចំណែកដល់ការអភិវឌ្ឍន៍ និងស្ថិរភាពរបស់ពួកគេ។ លោកស្រី ម៉ៅ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើការ កត់សម្គាល់របស់មន្ត្រីអាមេរិកទាក់ទងនឹងប្រទេសចិន និងដំណើរទស្សនកិច្ច...
ភ្នំពេញ ៖ បញ្ជាក់បន្ថែម ពីលើកាលពីប៉ុន្មានថ្ងៃមុន សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ម្តងទៀតថា នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីមកដឹកនាំប្រទេសជំនួសសម្តេចហើយ គឺលោក ហ៊ុន ម៉ាណែតដែលជាកូនប្រុសច្បង ។ តាមបណ្តាញតេឡេក្រាមនាថ្ងៃ២៨ កក្កដានេះ សម្តេចបញ្ជាក់ទៀតថា “ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មី បន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត...
ស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងក្រើនរំលឹក ដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរព ក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយមានបែងចែក វេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ។ ការថ្លែងលើកឡើង របស់អភិបាលខេត្តស្វាយរៀងបែបនេះ នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវរួមគ្នាឲ្យបាន ក្នុងការបង្ក្រាបបទល្មើសនានា និងអនុវត្ត ភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ។ លោកអភិបាលខេត្ត បានណែនាំដូច្នេះនៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីសកម្មភាពថ្មី ដើម្បីការពារសហគមន៍ពីរលកកំដៅខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក បៃដិន បានដឹកនាំក្រសួងការងារសហរដ្ឋអាមេរិក ឱ្យចេញការជូនដំណឹងអំពីគ្រោះថ្នាក់ជាលើកដំបូង ដែលមិនធ្លាប់មាន សម្រាប់រលកកំដៅ និងបានប្រកាសពីការវិនិយោគថ្មី ដើម្បីការពារសហគមន៍។ ប្រជាជនអាមេរិករាប់លាននាក់បច្ចុប្បន្ន កំពុងជួបប្រទះឥទ្ធិពលនៃរលកកំដៅខ្លាំង ដែលកំពុងតែកើនឡើងនៅក្នុងអាំងតង់ស៊ីតេ ប្រេកង់ និងរយៈពេលដោយសារតែវិបត្តិអាកាសធាតុ។ លោក...
ភ្នំពេញ៖ លោក ហ៊ុល សំអុន ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។ ពិធីសំណេះសំណាលនេះធ្វើឡើង នៅភូមិសំរោងដោយមានរៀបចំ ពិធីជប់លៀងអបអរសាទរគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយមានប្រជាពលរដ្ឋចូលរួមជាច្រើនកុះករ។
នារសៀលថ្ងៃទី ២៧ ខែកក្កដា នៅទីក្រុង Chengdu ខេត្ត Sichuan លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបជាមួយលោកស្រី Iriana ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី ដែលអមដំណើរលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីមកកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងពិធីបើកការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី ៣១...