បរទេស៖ ប្រទេសរុស្សីនឹងធ្វើការដឹកជញ្ជូន គ្រាប់ធញ្ញជាតិដែលជាជំនួយឥតសំណង របស់ខ្លួនមួយចំនួនទៅឲ្យប្រទេស នៅតំបន់អាហ្វ្រិកដែលក្រីក្រ ក្នុងរយៈបេល៣ទៅ៤ខែ។ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សីលោក Vladimir Putin បានបញ្ចាក់ថានេះគឺជា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូ ហើយសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលរុស្សី-អាហ្វ្រិក ដែលបានចាប់ផ្តើមឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្នុងទីក្រុង St. Petersburg។ ប្រទេសក្នុងតំបន់អាហ្វ្រិកដែលទទួលបាននោះ...
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានច្រានចោលការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និងមានលក្ខណៈនយោបាយខ្ពស់របស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសប្រជាជាតិ។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាចាត់ទុកការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី ក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នាថ្ងៃទី២៧ កក្កដា បានលើកឡើងថា ការអនុវត្តស្មើៗគ្នានូវវិធានការរដ្ឋបាល...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូ បានបើកការវាយប្រហារដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីៗ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន ដោយផ្តោតលើឃ្លាំងផ្ទុកសព្វាវុធ គ្រាប់ និងឃ្លាំងផ្ទុកប្រេងឥន្ធនៈ ក៏ដូចជាអាកាសយានដ្ឋានជាច្រើនផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់យោធារុស្ស៊ីដោយមិនបានបញ្ជាក់លម្អិតថា ការវាយប្រហារដែលបានធ្វើឡើងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ គឺពាក់ព័ន្ធនឹង “អាវុធរយៈចម្ងាយឆ្ងាយពី អាកាស និងតាមសមុទ្រ”...
បរទេស៖ ទីក្រុងមូស្គូបាននិយាយថា យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិកបានធ្វើការហោះហើរ នៅរយៈចម្ងាយ “ជិតយ៉ាងគ្រោះថ្នាក់” ទៅនឹងយន្តហោះចម្បាំងរុស្ស៊ី Su-34 និង Su-35 នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃពុធ។ ឧបទ្ទវហេតុបែបនេះ បានកើតឡើងជាលើកទីពីរហើយក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមឧត្តមនាវីទោ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចាប់ផ្តើមបើកបង្រៀនថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ហើយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ជាមួយនឹងការចាប់ផ្តើមបង្រៀននេះ សាកលវិទ្យាល័យ ក៏បានប្រកាសជ្រើសរើសនិស្សិតបន្ថែមទៀតចូលរៀនផងដែរ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២០០ដុល្លារ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
សម្តេចតេជោ ហ៊ុន សែន អរគុណថ្នាក់ដឹកនាំ នៃប្រទេស៣ ដែលបានផ្ញើសារ អបអរគណបក្ស ប្រជាជនកម្ពុជាឈ្នះឆ្នោតhttps://dap-news.com/?p=348191 សម្ដេចតេជោ ប្រាប់កូនប្រុស ការពារ ឲ្យបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាជនhttps://dap-news.com/?p=348198 រាជរដ្ឋាភិបាល យល់ព្រមឲ្យសមាគមឧកញ៉ា ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងចាត់ចែង ឯកសណ្ឋានhttps://dap-news.com/?p=348240 រដ្ឋមន្ត្រី ខៀវ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន និងបារាំង បានចាប់ផ្តើមធ្វើសមយុទ្ធយន្តហោះចម្បាំងរួមគ្នាជាលើកដំបូងដែលមិនធ្លាប់មាន ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនភាពជាដៃគូសន្តិសុខរបស់ពួកគេ ស្របពេលមានការអះអាងផ្នែកយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ យន្តហោះចម្បាំង F-15 ចំនួន៣គ្រឿង និងយន្តហោះ F-2 ចំនួន២គ្រឿងមកពីកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន ហៅកាត់ថា ASDF និងយន្តហោះចម្បាំង...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ មានមនុស្សចំនួន៣នាក់បានស្លាប់នៅក្នុងពេលមានភ្លើងឆេះព្រៃកើតឡើង ដែលភ្លើងបានបន្តឆាបឆេះទូទាំងប្រទេសក្រិច ។ ទូរទស្សន៍ជាតិក្រិច ឈ្មោះថា ERT បានរាយការណ៍ថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តសណ្តោង១គ្រឿងនៅជិត Volos ជាកន្លែងដែលភ្លើងឆេះព្រៃដ៏ធំមួយបានឆាបឆេះឡើងកាលពីថ្ងៃពុធ ហើយប្តីគាត់បានរងរបួសធ្ងន់ធ្ងរ ។ ទន្ទឹមនឹងនេះដែរ អ្នកគង្វាលសត្វម្នាក់អាយុ៤៥ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅចម្ងាយពី២ទៅ៣គីឡូម៉ែត្រ ។...
ឥណ្ឌូណេស៊ី ៖ ក្រោមការចាត់តាំងរបស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម មន្ត្រីជំនាញ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំគណៈកម្មការអាស៊ាន លើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ លើកទី១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ JW...
ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា ពលរដ្ឋបានធ្វើការជម្លៀសខ្លួនចេញក្រោយពីមានភ្លើងឆេះព្រៃបានចាប់ផ្តើមឆេះនៅលើកោះ Gran Canaria កាលពីថ្ងៃចន្ទ ហើយភ្លើងនៅតែបន្តឆាបឆេះរហូតមកថ្ងៃពុធ ។ រដ្ឋាភិបាលនៅក្នុងតំបន់បានបញ្ជាក់ឲ្យដឹងថា ភ្លើងបានឆាបឆេះលើផ្ទៃដីប្រហែល២០០ហិកតា ខណៈដែលអ្នកពន្លត់អគ្គីភ័យប្រមាណ១០០នាក់មកពីក្រុមកោះ Gran Canaria ត្រូវបានចល័ត រួមជាមួយនឹងយន្តហោះ និងឧទ្ធម្ភាគចក្រចំនួន៩គ្រឿង ។ ឆ្មាំស៊ីវិលនៅក្នុងប្រទេសអេស្ប៉ាញ បានជម្លៀសអ្នកស្រុកចេញពីតំបន់...