ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការប្រជុំ ដើម្បីបោះឆ្នោតឲ្យសម្តេចឡើងកាន់ ជាតំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ដែលមានវ័យចាស់ ហើយចង់មានពេលសម្រាក ៕
ភ្នំពេញ៖ តាមរយៈការថ្លែងសារជាពិសេសមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីនោះទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង២ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បាននិងកំពុងថ្លែងសារពិសេសផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត ៕
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា ពីឡុត និងជាសហពីឡុតនៃយន្តហោះ ពន្លត់អគ្គីភ័យបានស្លាប់បាត់បង់ជីវិត ក្រោយពីយន្តហោះរបស់ពួកគេ បានធ្លាក់កាលពីថ្ងៃអង្គារ ខណៈកំពុងទប់ទល់នឹង ភ្លើងឆេះព្រៃនៅលើកោះ Evia របស់ប្រទេសក្រិច ។ យោងតាមសេចក្តីប្រកាសព័ត៌មាន តាមអ៊ីមែលបានឲ្យដឹងថា ជនរងគ្រោះ គឺជាមន្ត្រីកងទ័ពអាកាសក្រិច ២នាក់ដែលមានអាយុ២៧ និង៣៤ឆ្នាំ ហើយរយៈពេល៣ថ្ងៃនៃការកាន់ទុក្ខ...
បរទេស៖ យន្តហោះចម្បាំងរុស្ស៊ី ដែលកំពុងហោះហើរលើទឹកដីស៊ីរី ត្រូវបានចោទប្រកាន់ថា បានបាញ់ផ្លោងផ្កាភ្លើងទៅលើយន្តហោះ MQ-9 Reaper របស់អាមេរិក ដែលធ្វើឱ្យខូចខាតដល់ តួយន្តហោះគ្មានមនុស្សបើកនេះ នៅក្នុងឧបតិហេតុហោះប្រកៀកគ្នា ចុងក្រោយបំផុត ដែលត្រូវបានបរិហារដោយកងកម្លាំង កាន់កាប់ខុសច្បាប់របស់សហរដ្ឋអាមេរិកថា “មិនប្រុងប្រយ័ត្ន” និង “គ្មានវិជ្ជាជីវៈ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់គ្រប់ម្ចាស់សហគ្រាសប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ អំពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម (អតប)។ ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពលើរបស់ក្រសួងសេដ្ឋកិច្ច ក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឲ្យមានតម្លាភាព និងសង្គតិភាព។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងនាថ្ងៃ២៥ កក្កដា បានឲ្យដឹងថា «ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែម ដូចទំនិញនាំចូលជាប់អាករដទៃទៀតដែរ...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតិជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។ នេះបើតាមការចេញ ផ្សាយរបស់ទូរទស្សន៍ជាតិ កម្ពុជា...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានថ្កោលទោស ចំពោះចេតនារបស់ប្រទេសមួយចំនួន ក្នុងការបន្តរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ទៅកាន់សហភាពអឺរ៉ុប ។ លោក Kuleba បានឲ្យដឹងថា “វាមិនអាចទទួលយកបាននោះទេ។ ការទាមទារដោយប្រទេសមួយចំនួន ដើម្បីបន្តការរឹតបន្តឹងរបស់សហភាពអឺរ៉ុប បន្ទាប់ពីថ្ងៃទី១៥ ខែកញ្ញា ក៏ប្រឆាំងនឹងផលប្រយោជន៍របស់ពួកគេដែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី បានធ្វើការប្ដេជ្ញាចិត្ត បន្តចូលរួមបម្រើប្រទេសជាតិ និងប្រជាជនឲ្យបានកាន់តែល្អ ប្រសើរទៅថ្ងៃអនាគត។ ការប្ដេជ្ញានេះ ធ្វើឡើងបន្ទាប់ពីគណក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ យ៉ាងភ្នូកទឹកភ្នូកដី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ កក្កដា កន្លងទៅនេះ។ តាមរយៈឆេណែលតេលេក្រាម លោក ហ៊ុន ម៉ាណែត បានលើកឡើងថា÷...
រ៉ាម៉ាឡា ៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបានឲ្យដឹងថា ថ្នាក់ដឹកនាំប៉ាឡេស្ទីន កំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើតរណសិរ្សអន្តរជាតិ ដ៏ធំទូលាយមួយ ដើម្បីបន្តដំណើរការសន្តិភាព ជាមួយអ៊ីស្រាអែល ដែលបានជាប់គាំងតាំងពីឆ្នាំ២០១៤ មក ។ លោក Majdi Al-Khaldi ទីប្រឹក្សាការទូតរបស់ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmoud Abbas បានប្រាប់វិទ្យុសម្លេងប៉ាឡេស្ទីនថា ការបន្តកិច្ចចរចាសន្តិភាព ដែលជាប់គាំងជាមួយអ៊ីស្រាអែល...