អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តធ្វើនៅថ្ងៃចន្ទ ដើម្បីរកមនុស្សដែលអាចជាប់គាំងនៅក្នុងគំនរបាក់បែក នៃស្ពាន ដែលបានបាក់មួយផ្នែកនៅមួយថ្ងៃមុន នៅជិតទីក្រុងកំពង់ផែ Patras ភាគខាងលិចនៃប្រទេសក្រិច ។ ទូរទស្សន៍ជាតិក្រិក ឈ្មោះថា ERT បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសចំនួន១៤ នាក់ ហើយជនសង្ស័យចំនួន៤នាក់ត្រូវបានចាប់ខ្លួនជុំវិញឧបទ្ទវហេតុនេះ...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោននឹងការពារប្រទេសប៉ូឡូញ ក្នុងករណីមានការវាយប្រហារពីបរទេស អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទដោយធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមថា អ្នកប្រយុទ្ធមកពីក្រុមហ៊ុនយោធាឯកជន Wagner ដែលបច្ចុប្បន្នឈរជើងនៅក្នុងប្រទេសបេឡារុស្ស ចង់ “ចូលទៅ” នៅក្នុងរដ្ឋជិតខាងគឺប៉ូឡូញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក...
Breaking: រដ្ឋមន្រ្តីការបរទេសចិន លោក Qin Gang ត្រូវបានដកចេញពីតំណែង។ AFP
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង សំណុំរឿង ចំនួន៥ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី២៥ កក្កដា នេះ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រោយពីគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៧ យ៉ាងត្រចះត្រចង់នោះ លោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម បានជឿជាក់ថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង កម្ពុជា-វៀតណាម។ តាមរយៈលិខិតផ្ញើជូន សម្តេច ហេង សំរិន...
ឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកន្លងមកនេះ បរិបទនយោបាយប្រទេសកម្ពុជាបានផ្លាស់ប្ដូរតាម រយៈការបោះឆ្នោតជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់សម្រាប់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេសនិងមតិពិភពលោកទាំងមូល។ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ គណបក្ស ដើម្បីដណ្តើមអសនៈក្នុងរដ្ឋសភាចំនួន១២៥។ ឯកឧត្តមប្រាជ្ញ ចន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.បបានមាន ប្រសាសន៍ថា ប្រជាពលដ្ឋចេញទៅបោះបោះឆ្នោត សរុបមានចំនួនជាង៨លាននាក់ ស្មើនឹង៨៤.៥៨ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩,៧១០,៦៥៥នាក់។ ឯកឧត្តមបន្ថែមថា កាលពីព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២៣ចាប់ពីវេលាម៉ោង៧:០០...
ប៉េកាំង៖ ថ្ងៃទី២៤ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំមានអ្នកសារព័ត៌មានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តើប្រទេសចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះរឿងនេះ ? តើប្រទេសចិនមានការរំពឹងទុកអ្វីចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជានាពេលអនាគត? លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាប្រទេសជិតខាងល្អនិងមិត្តភក្តិល្អ ប្រទេសចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយរលូន ក៏ដូចជាសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះក្នុងការបោះឆ្នោតក្រោមការដឹកនាំដោយសម្តេច ហ៊ុនសែន...
ថ្ងៃទី ២៤ ខែកក្កដា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីធ្វើការវិភាគនិងស្រាវជ្រាវអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងចាត់ចែងការងារសេដ្ឋកិច្ចក្នុងឆមាសទីពីរនៃឆ្នាំ២០២៣នេះ ។ អង្គប្រជុំបានសម្គាល់ឃើញថា ចាប់តាំងពីដើមឆ្នាំនេះមក ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល គ្រប់តំបន់និងគ្រប់ក្រសួង-ស្ថាប័ននានាបានគ្រោងផែនការការងាជាតិនិងអន្តរជាតិ ការងារបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងការអភិវឌ្ឍនិងសន្តិសុខ ។ ជារួម សេដ្ឋកិច្ចជាតិចិនបន្តងើបឡើងវិញនិងមាននិន្នាការស្តារឡើងជាទូទៅ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សារធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង ២ ២០៦ ការិយាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសនឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្រា្តលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ ដែលរួមមាន ៤៧,៩ លានដុល្លារអូស្រា្តលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា “តាមការបញ្ជាក់នៅក្នុងលិខិតរួមថ្មីៗនេះរបស់...