ភ្នំពេញ ៖ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យ៉េង វីរៈ បានបង្ហាញការសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈនៅរដ្ឋសភានីតិកាលទី៧នេះ ។ ការបង្ហាញពីអារម្មណ៍ស្តាយស្រណោះនេះ ធ្វើឡើងក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនលោក នាថ្ងៃ២៤ កក្កដា ក្រោយបោះឆ្នោត១ថ្ងៃ ។ លទ្ធផលយ៉ាងណាក៏ដោយ ក៏លោកថ្លែងអំណរគុណដល់ពលរដ្ឋបោះឆ្នោតបក្សលោកផងដែរ “ហើយក៏សូមចូលរួមសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីទទួលបានអាសនៈ នៅរដ្ឋសភានីតិកាលទី៧នេះ” ។...
ប៉េកាំង៖ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងអភិបាលកិច្ចយោធាគ្រប់ជ្រុងជ្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ធ្វើជាអធិបតីក្នុងសម័យប្រជុំសិក្សាជាក្រុម នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម CPC កាលពីថ្ងៃច័ន្ទ លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកងកម្លាំងប្រដាប់អាវុធជាមួយនឹងអភិបាលកិច្ចកម្រិតខ្ពស់។សម័យប្រជុំត្រូវបានប្រជុំនៅមុនថ្ងៃទិវាកងទ័ពរបស់ចិន ដែលត្រូវនឹងថ្ងៃទី០១ ខែសីហា។ យោងតាមឯកសារផ្ទៃក្នុងបានឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី...
ម៉ូស្គូ៖ មេដឹកនាំលោកខាងលិចនៅក្នុងការសន្ទនាឯកជន បានធ្វើឱ្យមានការងឿងឆ្ងល់អំពីហាងឆេង នៃការឈ្នះរបស់ទីក្រុងគៀវ នៅវេទិកាសន្តិសុខ Aspen បើទោះបីជាពីមុនបានសាទរ ចំពោះវឌ្ឍនភាព ដែលត្រូវបានចោទប្រកាន់របស់អ៊ុយក្រែន នៅលើសមរភូមិក៏ដោយ នេះបើយោងតាមសារព័ត៌មានលោកខាងលិច។ លោក Earl Rasmussen ដែលជាវរសេនីយ៍ទោនៃកងទ័ពអាមេរិកចូលនិវត្តន៍ និងជាទីប្រឹក្សាអន្តរជាតិ បានប្រាប់ Sputnik ថា ទាំងមន្ត្រីលោកខាងលិច និងអ្នកខាងក្នុងរបស់ទីក្រុងវ៉ាស៊ីនតោន...
ភ្នំពេញ ៖ លោក នែលស៊ុន ជេស៊ែលីស (H.E.Mr. Nelson J.Celis) សមាជិកគណៈកម្មការ រៀបចំការបោះឆ្នោត នៃសាធារណរដ្ឋហ្វីលីពីន បានសង្កេតឃើញថា ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ បញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំង គួរឱ្យជឿទុកចិត្តបាន ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាប់អារម្មណ៍ របស់អ្នកសង្កេតការណ៍បោះឆ្នោត អន្តរជាតិ អំពីការបោះឆ្នោត...
ប៉េកាំង ៖ អូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេស ជិតដប់ផ្សេងទៀត បានចាប់ផ្តើមការប្រកួតសង្រ្គាម Talisman Saber ដ៏ធំបំផុតមិនធ្លាប់មាន ដែលអ្នកជំនាញ បានកត់សម្គាល់យ៉ាងច្បាស់ថា មានគោលបំណងរៀបចំ សម្រាប់សង្រ្គាមនាពេលអនាគត ជាមួយប្រទេសចិន។ អ្នកជំនាញម្នាក់បានប្រាប់កាសែត Sputnik ថា សហរដ្ឋអាមេរិក កំពុងព្យាយាមយ៉ាង ច្បាស់លាស់ ដើម្បីអូសប្រទេសផ្សេងទៀត...
ភ្នំពេញ ៖ ក្រោយការបោះឆ្នោត ជាសកល របស់កម្ពុជា លើកទី៧បានបញ្ចប់ ហើយប្រកាស លទ្ធផលរួចភ្លាមៗ មានមតិជាតិ និងអន្តរមួយចំនួន ដែលជាអ្នកប្រឆាំង បានបញ្ចេញប្រតិកម្ម ដោយសម្តែងការមិនពេញចិត្ត ជាពិសេសសហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្ម លើមន្រ្តីជាន់ខ្ពស់កម្ពុជា និងកាត់ជំនួយជាដើម ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា...
បរទេស៖ សមាជិកព្រឹទ្ធសភាមិនជំទាស់នឹង ការពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ បន្ទាប់ពីការស្នើសុំរបស់ គណៈកម្មាធិការសភា ទៅកាន់តុលាការធម្មនុញ្ញ ឱ្យផ្អាកការបោះឆ្នោតនាយករដ្ឋមន្ត្រីជុំទីពីរ ដែលបានកំណត់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការសភាកំពុងសាកសួរ ជាឯកច្ឆ័ន្ទលើតុលាការអំពីធម្មនុញ្ញភាព នៃសមាជិកសភាដែលរារាំងមេដឹកនាំគណបក្ស Move Forward លោក Pita...
តូក្យូ៖ កូរ៉េខាងត្បូង និងជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ ចូលសមុទ្រនៅឆ្នេរភាគខាងកើតរបស់ខ្លួន កាលពីល្ងាចថ្ងៃចន្ទ ខណៈភាពតានតឹងនៅតែមានខ្ពស់ ជុំវិញការធ្វើតេស្តអាវុធជាញឹកញាប់ របស់ក្រុងព្យុងយ៉ាង។ ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា កាំជ្រួចទីមួយបានហោះបានចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ និងទីពីរប្រហែល ៤០០គីឡូម៉ែត្រ ដោយបន្ថែមថា មីស៊ីលទាំងពីរទំនងជា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ប្រទេស ដែលលាតសន្ធឹងប្រហែល...
ប៉េកាំង៖ យោងតាមឯកសារផ្ទៃក្នុងបានឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឱ្យយោធារបស់ប្រទេស នៅចុងឆ្នាំ២០២០ ត្រៀមខ្លួន ដើម្បីទប់ទល់នឹងសង្រ្គាម ដែលអាចកើតមានចំពេល មានជម្លោះរវាងទីក្រុងប៉េកាំង និងបណ្តាប្រទេសលោកខាងលិច ដោយបង្ហាញទស្សនៈរបស់លោកថា ការធ្លាក់ចុះដែលមិនអាចជៀសបាន នៃសហរដ្ឋអាមេរិក និងអឺរ៉ុបបានចាប់ផ្តើមហើយ។ លោក ស៊ី បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំបិទទ្វារ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចថា ប្រសិនបើជម្លោះក្នុងតំបន់កើតឡើង...
តាកែវ៖ នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ការិយាល័យបោះឆ្នោត ០៩១០ ភូមិព្រៃស្នួល នៃឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ២៧០សំឡេង ក្នុងនោះកើន១២៦សំឡេង បើធៀបទៅនឹងការបោះឆ្នោត ឃុំ-សង្កាត់ឆ្នាំ២០២២ ។ ចំនួននេះ ធ្វើឱ្យភូមិព្រៃស្នួល ឈរនៅលេខរៀងទី១ ដែលមានសំឡេងគាំទ្រកើនឡើង ក្នុងចំណោមភូមិទាំង២៣ នៃឃុំរវៀង។...