ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកសង្កេតការណ៍អន្តរជាតិបានរៀបចំធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោត និងការសន្និដ្ឋានទូទៅ របស់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ គួរឲ្យដឹងថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសម្របសម្រួលការងារ អ្នកសង្កេតការណ៍ជាតិ ចំនួន៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមជាតិចំនួន៩០ (សម្រាប់ ២៥រាជធានី-ខេត្ត)...
ភ្នំពេញ ៖ គិតត្រឹមម៉ោង៦និង២៥នាទីល្ងាចថ្ងៃ២៣ កក្កដា ចំនួនបណ្ដោះអាសន្ន អ្នកបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ចំនួនសរុប៨ ២១៣ ២៦០នាក់ស្មើនឹង៨៤,៥៨%៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់អ្នកឃុបឃិត ជាមួយក្រុមប្រឆាំងជ្រុលនិយម ដែលបានគូសបំផ្លាញសន្លឹកឆ្នោត ហើយបង្ហោះនៅលើបណ្ដាញសង្គម ចេញមុខមកសារភាព កំហុស ជាមួយនឹងអាជ្ញាធរ បើមិនដូច្នេះទេ នឹងត្រូវចាត់វិធាន ការទៅតាមផ្លូវច្បាប់។ តាមរយៈសារសំឡេងជាង១០នាទី នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន...
តាកែវ៖ បើតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ការិយាល័យបោះឆ្នោតលេខ ០៩១០ ដែលមានទីតាំងនៅភូមិព្រៃស្នួល ឃុំរវៀងស្រុកសំរោង ខេត្តតាកែវ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ២៧០សំឡេង ក្នុងចំណោមសន្លឹកឆ្នោតសរុប៤៥០ ។ ក្រៅពីនោះ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៣០សំឡេង និងសន្លឹកឆ្នោតមិនបានការ ចំនួន២៣។
ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា ដំណើរការបោះឆ្នោតថ្នាក់ជាតិលើកទី៧នាថ្ងៃ២៣ កក្កដា បានបិទបញ្ចប់នាមុននេះបន្តិចហើយ អមទៅដោយបរិយាកាសរីករាយ និងរលូន ទោះបីជាមានបញ្ហាការឃាត់ខ្លួនមនុស្ស២នាក់ក្តី តែមិនបង្កការរំខាន់អ្វីនោះទេ ៕
ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ ក្នុងករណីគូសបំផ្លាញសន្លឹកឆ្នោតចោល នាថ្ងៃ២៣ កក្កដា ។ លោក ហង្ស ពុទ្ធាប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មុននេះបន្តិច មុនបិទបញ្ចប់ការបោះឆ្នោតជាផ្លូវការថា ពួកគេទាំង២នាក់នេះ ម្នាក់ឃាត់ខ្លួននៅវត្តមហាមន្រ្តី និងម្នាក់ទៀតនៅសង្កាត់ស្ទឹងមានជ័យ...
តាកែវ៖ ការិយាល័យបោះឆ្នោត ០៩១០ (ភូមិព្រៃស្នួល) នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនអ្នកបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ មានចំនួន ៨៧,៩៣ ភាគរយ។
ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង២រសៀលថ្ងៃនេះ មានប្រជាពលរដ្ឋអញ្ជើញបោះឆ្នោតចំនួន ៧,៥២៦,៣៨០នាក់ស្មើនឹង ៧៧,៥១ភាគរយ៕