បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាចំនួននៃពលរដ្ឋកូរ៉េខាងត្បូង ដែលបានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុត មួយមិនធ្លាប់មានក្នុងរយៈពេល១ទសវត្ស ចុងក្រោយនេះបានកើនឡើងទៅដល់៤០នាក់ហើយ។ ចំនួននេះបានកើនឡើងដោយសារតែ ចុងក្រោយក្រុមជួយសង្គ្រោះបានប្រទះ ឃើញសាកសពថ្មីចំនួន៤នាក់ដែលស្ថិតនៅផ្លូវក្រោមដីក្នុងទៅនឹងទីក្រុង Cheongju ខណៈដែលមកដល់ពេលនេះចំនួនមនុស្សបាត់ខ្លួនមាន៩នាក់ផ្សេងទៀតនៅឡើយ។ ប្រធានាធិបតី Yoon Suk-yeol ដែលបានវិលត្រឡប់ទៅកាន់ ទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទបន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែនបាននិយាយថា គ្រោះមហន្តរាយកាន់តែអាក្រក់ទៅៗ ដោយសារការខកខានរបស់រដ្ឋាភិបាល របស់គាត់ក្នុងការអនុវត្តតាមគោលនយោបាយឆ្លើយ តបគ្រោះមហន្តរាយនៅក្នុងតំបន់ដែលងាយរងគ្រោះបំផុត។ គួរឲ្យដឹងដែរថាក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះផងដែរវាបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ រួមទាំង៦៤០០...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសប្តេជ្ញាសងសឹកចំពោះការវាយប្រហារថ្មីមួយទៅលើស្ពានក្នុងតំបន់ Crimea ដោយយន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកអ៊ុយក្រែនចំនួនពីរគ្រឿង។ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីបាននិយាយបែបនេះនៅក្នុងកិច្ចប្រជុំវិសាមញ្ញជាមួយមន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទថា វិធានការច្បាស់លាស់កំពុងត្រូវបានថ្លឹងថ្លែងដោយក្រសួងការពារជាតិរបស់ប្រទេសនេះ។ គួរឲ្យដឹងដែរថឧបទ្ទវហេតុនេះ គឺជាការវាយប្រហារបែបភេរវកម្មចុងក្រោយមួយទៀត ដោយរបបរដ្ឋាភិបាលក្រុងគៀវដោយ លោកប្រធានាធិបតីរុស្សីបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មនេះមានសភាពឃោរឃៅ ដោយសារតែកន្លងមកមានតែជនស៊ីវិលស្លូតត្រង់ប៉ុណ្ណោះដែលត្រូវបានសម្លាប់ និងរងរបួស។ លោកប្រធានាធិបតីក៏បានអំពាវនាវឱ្យក្រុមមន្ត្រីបង្កើនវិធានការសន្តិសុខជុំវិញស្ពាននេះផងដែរ ទាំងផ្នែកផ្លូវគោក និងផ្លូវរថភ្លើងត្រូវបានខូចខាតយ៉ាង...
បរទេស៖យោងតាមការចេញផ្សាយរបស់RT បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់១៥នាក់បានបាត់បង់ជីវិតនិងជាច្រើននាក់ទៀតរងរបួសកាលពីថ្ងៃចន្ទម្សិលមិញ នៅពេលដែលអគារកំពស់៥ជាន់ មួយកន្លែងបានរលំនៅរដ្ឋធានីគែរប្រទេសអេហ្ស៊ីប។ ប្រភពដដែលបានឲ្យដឹងដែរថាក្រុមជួយសង្គ្រោះ មកដល់ពេលនេះនៅតែបន្តធ្វើការ នៅឡើយដើម្បីអាចកំណត់និងរកមើលមនុស្សដែលអាចនៅបន្តជាប់គាំងពីក្រោមកំទេចបែកបាក់។ គួរឲ្យដឹងដែរថាាភ្លាមៗក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បាន ប្រញាប់ប្រញាល់ទៅកាន់កន្លែងកើត ហេតុនៅក្នុងសង្កាត់ Hadayek el Kobba ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្ រពីមជ្ឈមណ្ឌលទីក្រុង គែរ បានរកឃើញសាកសព ក៏ដូចជាអ្នកនៅរស់រានមានជីវិតចំនួន៤នាក់។ ទោះបីជាយ៉ាងណាក្តីការរលំអគារនៅប្រទេស អាហ្វ្រិកខាងជើងមួយនេះគឺមិនមែន ជារឿងប្លែកនោះទេពីព្រោះថាកាលពីថ្ងៃអាទិត្យក៏មានហេតុការណ៍នេះ កើតឡើងសម្លាប់មនុស្ស៥នាក់...
ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា ឆ្មាំរបស់ទុយនេស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករបស់ប្រទេសទុយនេស៊ី បានជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១០៨ នាក់ដែលមានសញ្ជាតិអាហ្រ្វិកផ្សេងៗគ្នា នៅឯឆ្នេរសមុទ្រនៃខេត្ត Sfax ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសទុយនេស៊ី ។ ឆ្មាំរបស់ទុយនេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ភ្នាក់ងាររបស់ពួកគេបានជួយសង្គ្រោះក្រុមជន អន្តោប្រវេសន៍ខុសច្បាប់កាលពីថ្ងៃសៅរ៍ចេញពីទូកដែលបានលិចចំនួន២គ្រឿង ។ ក្នុងពេលប្រតិបត្តិការជួយសង្គ្រោះនោះដែរ មានមនុស្សម្នាក់បានគំរាមភ្នាក់ងារថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ១៩ – ២៥ ខែកក្កដា ឆ្នាំ២០២៣ ។ ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពល ពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម ( TALIM...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ថា ប្រភពពីខាងការទូតបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កំពុងរៀបចំដំណើរទៅកាន់ប្រទេសជប៉ុននៅដើមខែកញ្ញាខាងមុខនេះ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រី លោក Fumio Kishida និងមន្ត្រីផ្សេងទៀត ដែលធ្វើឱ្យការធ្វើដំណើរនេះក្លាយជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសអាស៊ីចាប់តាំងពីចូលកាន់តំណែង ។ លោក McCarthy...
ភ្នំពេញ៖ លោក Matthew Smith នាយកប្រតិបត្តិ ក្រុមហ៊ុន Liberty Technology បន្ទាប់ពីបានចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា វេទិកានេះគួរឲ្យចាប់អារម្មណ៍ និងយល់ថា មានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការពង្រីកទំនាក់ទំនង ។ វេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១នេះ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣...
ឥណ្ឌា ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ថាលោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានថ្លែងយ៉ាងដូច្នេះ កាលពីថ្ងៃអាទិត្យថា ប្រធានហិរញ្ញវត្ថុមកពីក្រុមប្រទេស ឧស្សាហកម្មទាំង៧ ហៅកាត់ថា ក្រុម G7 បានអះអាងសារជាថ្មីនូវការគាំទ្រ #មិនងាករេ” របស់ពួកគេ ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ។...
វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យដៃគូអឺរ៉ុប របស់ខ្លួន ចាប់ផ្តើមបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន ឲ្យមានសមត្ថភាពហោះហើរ យន្តហោះចម្បាំងធុន F-16 ហើយនឹងផ្តល់ឧបករណ៍ចាំបាច់ សម្រាប់គោលបំណងនោះ ។ កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា បណ្តាប្រទេសនៅអឺរ៉ុប...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរ ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន ។...