ភ្នំពេញ៖ លោក ហ៊ុល វណ្ឌី តំណាងប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះបង្រៀនប្រជាពលរដ្ឋនៅឃុំត្រពាំងធំខាងត្បូង ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។
បរទេស ៖ កងនាវាចរកងទ័ពជើងទឹកចិន បានចេញដំណើរកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមជាមួយកងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ី នៅសមុទ្រជប៉ុន ក្នុងសមយុទ្ធមួយដែលមានគោលបំណង “ការពារសន្តិសុខផ្លូវទឹកជាយុទ្ធសាស្ត្រ”, នេះបើយោងតាមក្រសួងការពារជាតិ របស់ប្រទេសចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សមយុទ្ធនេះមានឈ្មោះថា “Northern/Interaction-2023” ជាការពង្រឹងកិច្ចសហប្រតិបត្តិការ យោធារវាងចិន និង...
បរទេស ៖ វិស័យឯកជន បានសម្តែងការគាំទ្រ ដល់គណបក្សភឿថៃ ក្នុងការដឹកនាំការបង្កើត រដ្ឋាភិបាលថ្មី ដោយនិយាយថា គោលនយោបាយសេដ្ឋកិច្ច របស់គណបក្សភឿថៃ នឹងជួយបង្វែរសេដ្ឋកិច្ច ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សាណាន់ អង់គូប៊ុលគុល...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនមានគម្រោងស្ដារ ឃ្លាំងស្តុកគ្រាប់បែកចង្កោមរបស់ខ្លួនឡើងវិញ ដើម្បីជំនួសកន្លែង ដែលត្រូវបានប្រគល់ឱ្យអ៊ុយក្រែន នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។ លោក Sullivan បានប្រាប់ទូរទស្សន៍អាមេរិកមួយកាលពីថ្ងៃអាទិត្យថា “ផែនការបច្ចុប្បន្នរបស់យើង គឺមិនមែន ដើម្បីបំពេញឃ្លាំងនោះទេ វាគឺជាការពង្រឹងសមត្ថភាពផលិតគ្រាប់មូលឯកតា គ្រាប់ ១៥៥មីលីម៉ែត្រ...
តៃប៉ិ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ថា លោក Lai Ching-te អនុប្រធានាធិបតីកោះតៃវ៉ាន់ ដែលជាបេក្ខជនដ៏សំខាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំក្រោយបានសន្យាកាលពីថ្ងៃអាទិត្យដើម្បីជំរុញឱ្យមានឯកភាពនៅក្នុងសង្គមនៅកោះតៃវ៉ាន់ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ដែនកោះមួយនេះដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងសុខសន្តិភាព ។ ថ្លែងនៅក្នុងសមាជជាតិរបស់គណបក្សរីកចម្រើនប្រជាធិបតេយ្យនៅទីក្រុងតៃប៉ិ នៅ(មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អាណត្តិក្រោយ និងនីតិបញ្ញត្តិទូទាំងដែនកោះដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២២៤ខាងមុខ លោក Lai...
តេអេរ៉ង់៖ មន្ត្រីយោធាកំពូលអ៊ីរ៉ង់ ម្នាក់បានឲ្យដឹងថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ដែលជាមហាអំណាចពិភពលោក កំពុងធ្លាក់ចុះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់។ ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Baqeri បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយលោក Asim Munir នាយសេនាធិការកងទ័ពប៉ាគីស្ថាន ដែលកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Baqeri...
តូក្យូ៖ ការគាំទ្ររបស់ជប៉ុន នឹងមានសារៈសំខាន់បំផុត សម្រាប់សហរដ្ឋអាមេរិកក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួន សម្រាប់ការការពារតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍នៃការឈ្លានពានរបស់ចិន នេះបើយោងតាមអ្នកគិតរបស់សហរដ្ឋអាមេរិក។ ដោយមើលឃើញពីដែនកំណត់ភូមិសាស្រ្តរបស់ខ្លួន សហរដ្ឋអាមេរិក នឹងត្រូវពឹងផ្អែកលើការគាំទ្រពីសម្ព័ន្ធមិត្ត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើសពីប្រទេសជប៉ុនទាំងអស់ ក្រុមប្រឹក្សាទំនាក់ទំនងបរទេសបានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយ ដែលមានចំណងជើងថា “ទំនាក់ទំនងអាមេរិក-តៃវ៉ាន់ នៅក្នុងសម័យថ្មីមួយ”។ របាយការណ៍បានកត់សម្គាល់ថា ប្រទេសជប៉ុន មានកងទ័ពអាមេរិកប្រហែល ៥៤០០០នាក់ និងទីស្នាក់ការកណ្តាល នៃអង្គភាពសំខាន់ៗមួយចំនួន...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យ កាលពីយប់មិញនេះ ជាមួយនឹងឧបករណ៍ ពិនិត្យបេះដូង ដែលដាក់នៅក្រោមស្បែក របស់លោក មួយថ្ងៃបន្ទាប់ពីលោក បានចូលមន្ទីរពេទ្យ ដោយសារខ្វះជាតិទឹក។ យោងតាមសេចក្តីថ្លែងការណ៍មួយ ពីការិយាល័យរបស់លោក បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអាយុ៧៣ ឆ្នាំរូបនេះ ត្រូវបានរក្សាទុកពេញ មួយយប់ក្រោមការ...
កូឡាឡាំពួរ ៖ អ្នកវិភាគឈានមុខគេម៉ាឡេស៊ី បានឲ្យដឹងថា អត្ថិភាព និងការពង្រីករបស់ណាតូ បន្ទាប់ពីសង្គ្រាមត្រជាក់ បានធ្វើឱ្យសន្តិភាព និងស្ថិរភាពពិភពលោក ស្ថិតក្នុងហានិភ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ដោយបានហួសពីគោលបំណង ដើមរបស់ខ្លួន ការបន្តរបស់ណាតូ កំពុងមានឥទ្ធិពលអស្ថិរភាពលើកិច្ចការពិភពលោក ខណៈដែលប្លុកនេះ ព្យាយាមរក្សាភាពពាក់ព័ន្ធ នៅក្នុងពិភពពហុប៉ូល ដែលកំពុងរីកចម្រើននេះ...
ប៉េកាំង៖ ចំពេលរដូវក្តៅមិនធម្មតា លោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទទួលបន្ទុកអាកាសធាតុ បានចុះចតនៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ប៉ុន្ដែទំនាក់ទំនងរវាងមហាអំណាចចិនអាមេរិក គឺពិតជាសំខាន់។ ដំណើរទស្សនកិច្ចនេះ កើតឡើងនៅពេលដ៏សំខាន់ខណៈពិភពលោកកំពុងឡើងកំដៅ។ ការប្រកាសអាសន្នរបស់ទីក្រុងប៉េកាំង ចំពោះសីតុណ្ហភាពខ្ពស់ គឺមិនមានករណីលើកលែងនោះទេ ខណៈដែលពិភពលោកទាំងមូលបានឃើញថ្ងៃក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រាកាលពីសប្តាហ៍មុន ហើយការប្រែប្រួលអាកាសធាតុមិនអាចកាត់បន្ថយការពន្យារបានឡើយ។ ប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក ទទួលបន្ទុករួម...